ក្រសួងសាធារណការ៖ មួយសប្តាហ៍នេះមានរថយន្តទៅត្រួតពិនិត្យបច្ចេកទេសជាង១៣ពាន់គ្រឿង មានការកើនឡើងយ៉ាងគំហុក


យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតចាប់ពីថ្ងៃ២៣ ដល់ ២៩ ខែមេសា ឆ្នាំ២០២០ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទូទាំងប្រទេស មានសរុបចំនួន ១២.៧៥៧ គ្រឿង។ ក្នុងនោះ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ចំនួននៃការមកទទួលសេវា មានការកើនឡើងខ្ពស់រហូតដល់ ៤.១១៦ គ្រឿងក្នុងមួយថ្ងៃ ។
ការត្រួតពិនិត្យបច្ចេកទេសយានយន្ត

ដោយ​មានការ​កើនឡើង​យ៉ាង​គំ​ហុ​ក​នៃ​សេវា​សាធារណៈ​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បន្ត​បើក​ដំណើរការ​ធម្មតា នា​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២០ នៅ​គ្រប់​មណ្ឌល​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ឬ​ឆៀក​យាយ​នន្ត​ទាំងអស់​នៅ​ដំណើរការ​ជា​ធម្មតា ជា​ពិសេស​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​(​ច័ន្ទ​-​អាទិត្យ​) ពី​ម៉ោង ០៨:០០​ព្រឹក - ០៥:០០​ល្ងាច ដើម្បី​សម្រួល​នឹង​ព​ន្លឿ​ន​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​។

យ៉ាងណាមិញ ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ រក្សា​គម្លាត​តាម​ការ​ណែនាំ និង​បន្ត​រក្សា​ភ្ជាប់​គោលការណ៍​អនាម័យ ពាក់​ម៉ាស​ឲ្យ​ត្រឹមត្រូវ​តាម​ការ​ចាំបាច់ ដើម្បី​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ទាំងអស់​គ្នា​ផង​ដែរ​។

ចាប់តាំងពី​មានការ​ប្រកាស​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មក មាន​ម្ចាស់​យានយន្ត​ជា​ច្រើន​បាន​សម្រុក​ទៅ​កាន់​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​កន្លែង​ឆៀក​យានយន្ត ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ដែល​បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​នៅ​តាម​ដងផ្លូវ​នានា នៅ​ជិត​កន្លែង​ឆៀក​យានយន្ត​ទាំងនោះ​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី ទី​០១ ឧសភា​នេះ  គេ​សង្កេត​ឃើញ​ថា នៅ​គ្រប់​គ្រប់​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​ឆៀក​យានយន្ត​ទាំងអស់ នៅ​តែ​មានការ​កកស្ទះ​តាំងពី​ព្រលឹម​មក ដោយសារ​តែ​មាន​ម្ចាស់​យានយន្ត​ជា​ច្រើន បាន​នាំ​គ្នា​ភ្លូកទឹកភ្លូកដី សម្រុក​ទៅ​ធ្វើ​ឆៀករថយន្ត​រៀងខ្លួន ព្រោះថា ថ្ងៃនេះ គឺជា​ថ្ងៃ​ដំបូង នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ហើយ ដោយ​គោលដៅ​ត្រួតពិនិត្យ​ចំបង​ទី​១ គឺ​នៅ​មុខ​វត្ត​វាល​ស្បូ​វ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ៕

None



អត្ថបទបន្ទាប់


ក្រសួងសាធារណការស្នើដល់ពលរដ្ឋទៅធ្វើបណ្ណបើកបរនៅផ្សារអុីអន ឲ្យរក្សាគម្លាត ដើម្បីការពារកូវីដ-១៩

នៅរយៈពេលប៉ុន្មានថ្ងៃនេះ គេឃើញមានពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាសម្រុកទៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត នៅផ្សារទំនើបអុីអនទី១ និងអុីអន២ យ៉ាងច្រើនក…

ធនាគារអេស៊ីលីដាបិទបញ្ចប់ការធ្វើបរិវិសកម្ម ដោយមានវិនិយោគិនចូលរួម ២.៤៩៧នាក់

ធនាគារអេស៊ីលីដា បានសម្រេចបិទបញ្ចប់ការធ្វើបរិវិសកម្ម នៃដំណើរការបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនហើយ កាលពីថ្ងៃសុក្រទី ២៤ ខែមេសាឆ្នាំ២០២០។ ជាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ