យោងតាមរបាយការណ៍ដដែលបង្ហាញថា ៣ខែដំបូងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលនេសាទសរុបប្រមាណជាង ៣,៤តោន ដែលក្នុងនោះផលនេសាទស្រស់ចំនួនជាង ២,៤ពាន់តោន ធៀបនឹងយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង១៥ តោន និងផលនេសាទកែច្នៃមានចំនួន ១,១ពាន់តោន កើនឡើង១០តោន។
ក្នុងរយៈពេលដូចគ្នានេះដែរ ការកែច្នៃផលនេសាទទឹកសាបនៅរដូវនេសាទអនុវត្តបានជាង ១០៧ពាន់តោន ថយចុះ៩ពាន់តោន ធៀបនឹងឆ្នាំមុន។ ចំណែកផលនេសាទសមុទ្រវិញសម្រេចបានជា២ពាន់តោន កើនលើសឆ្នាំមុន ២០ តោន និង ការផលិតទឹកត្រីសម្រេចបានជាង ១២ លានលីត្រ កើនលើសឆ្នាំមុន២០ម៉ឺនលីត្រ។
ប៉ុន្តែយ៉ាងណាក៏ដោយ បើសិនជាក្រឡេកទៅមើលអាជីវកម្មនេសាទវិញបានបង្ហាញពីការថយចុះដែល ក្នុងអាជីវកម្មសាទទឹកសាប លក្ខណៈគ្រួសារក្នុងដែននេសាទអនុវត្តបានចំនួនជិត៧០ពាន់តោន ថយចុះជាង៩០០តោន និង នេសាទគ្រួសារតាមវាលស្រែអនុវត្តបានជាង១០៧ពាន់តោន ថយចុះជាង ១ពាន់តោន និងការធ្វើនេសាទសមុទ្រសម្រេចបានជាង ២០៥ពាន់តោន ថយចុះ៧០តោន។ដោយឡែកសម្រាប់ចំណូល ដែលប្រមូលបានពីសេវាផ្សេងៗ ក្នុងផ្នែកជលផលមានចំនួនជាង ៩៣ លានរៀល។
សូមបញ្ជាក់ផងដែរថា កាលពីដើមខែមេសាឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញវិធានការ ហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេស ដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារ សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងប្រទេស៕