កម្មវិធីប្រកួត«ផ្ទះខ្ញុំស្អាត» បានចាប់ផ្ដើមកាលពីចុងឆ្នាំកន្លងទៅ និងឥឡូវនេះ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយនឹងចម្រាញ់យកជ័យលាភីលេខ១, លេខ២ និងលេខ៣ ហើយលេខ៤និងលេខ៥ នឹងទទួលបានរង្វាន់លួងចិត្ត ។
លោក យក់ សុធីរិទ្ធិ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម បានមានប្រសាសន៍ថា ការផ្ដួចផ្ដើមកម្មវិធីប្រកួត«ផ្ទះខ្ញុំស្អាត»នេះឡើង គឺដើម្បីលើកកម្ពស់ការរស់នៅស្អាត បរិស្ថានស្អាត នៅក្នុងសហគមន៍លំដៅដ្ឋាននៃទីក្រុងរណបសិរីមង្គល និងថា ផ្ទះស្អាតនិងសហគមន៍ស្អាតនឹងនាំឱ្យការរស់នៅកាន់តែមានផាសុកភាព និងសុភមង្គល ។
លោក យក់ សុធីរិទ្ធិ បានថ្លែងយ៉ាងដូច្នេះថា «កម្មវិធីប្រកួត”ផ្ទះខ្ញុំស្អាត” ឥឡូវ បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយយើងនឹងចម្រាញ់យកជ័យលាភី ៣រូប គឺលេខ១, លេខ២ និងលេខ៣ ដែលនឹងទទួលបានរង្វាន់ ៨លានរៀល, ៦លានរៀល និង ៤លានរៀល ។ ដោយឡែក អ្នកទទួលបានលេខ៤និងលេខ៥ នឹងបានរង្វាន់លួងចិត្ត ១លានរៀលក្នុងម្នាក់ៗផងដែរ ។»
ចង់ដឹងថាតើម្ចាស់ផ្ទះរូបណា នឹងក្លាយជាជ័យលាភី សូមទស្សនាវីដេអូខាងក្រោមនេះ ៖
- https://www.facebook.com/WorldbridgeHomes/videos/194403346056078
- https://www.facebook.com/WorldbridgeHomes/videos/861963744710224
- https://www.facebook.com/watch/?v=199494055532980
- https://www.facebook.com/WorldbridgeHomes/videos/498202421620923
- https://www.facebook.com/WorldbridgeHomes/videos/158228316352570
- https://www.facebook.com/WorldbridgeHomes/videos/143310487888615
- https://www.facebook.com/WorldbridgeHomes/videos/403064077836279
- https://www.facebook.com/WorldbridgeHomes/videos/588541202558438
លំនៅឋានទីក្រុងរណបសិរីមង្គល គឺជាគម្រោងលំនៅឋានតម្លៃសមរម្យធំជាងគេនិងទីមួយរបស់កម្ពុជា អភិវឌ្ឍន៍ដោយក្រុមហ៊ុនវើលប្រ៊ីដហូម (Worldbridge Homes Co., Ltd) របស់អ្នកឧកញ៉ាសៀ ឬទ្ធី ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាពីសាធារណៈជនទូទៅ។
គម្រោងបាននឹងកំពុងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចំនួន 2457 ល្វែង មានផ្សារសហគមន៍ និង សួនច្បារសាធារណៈ នៅលើផ្ទៃដីជាង 23HA ស្ថិតនៅក្នុងតំបន់កំពុងមានការអភិវឌ្ឍនខ្លាំងប្រកបដោយសក្តានុពលទាំងឳកាសការងារនិងអាជីវកម្ម គឺនៅទល់មុខនឹងទីតាំងគម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម Worldbridge 4.0 តាមបណ្តោយផ្លូវជាតិលេខ21 ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងនៅជាង ៧គម ពីប្រលានយន្តហោះភ្នំពេញថ្មី។
គម្រោងបានផ្តល់នូវលទ្ធភាពជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ មានប្រាក់ចំណូលទាបនិងមធ្យម ក្នុងការទិញនិងក្លាយជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ ដែលមានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ ក្នុងតម្លៃទាបជាង ៣ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ ។
ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតនេះ សូមទាក់ទងមកការិយាល័យលក់ផ្ទាល់ក៏បានឬតាមលេខទូរស័ព្ទ 070 905 333 / 070 906 333 / 070 907 333 ជារៀងរាល់ថ្ងៃ ដើម្បជាវក្នុងតម្លៃពិសេសនិងលក្ខខណ្ឌរំលស់ ១០០% ដូចបានរៀបរាប់ខាងលើ ៕