គ្មានសណ្ឋាគារ និងរីស៊តណាមួយនៅវៀតណាម ត្រូវបានច្របាច់ចូលគ្នា ឬលក់នៅអំឡុងពេលវិបត្តិកូវីដ-១៩ នោះឡើយ


នៅក្នុងឆមាសទី ១ ពាក់កណ្តាលឆ្នាំ ២០២០នេះ នៅក្នុងប្រទេសវៀតណាម កំឡុងពេលវិបត្តិកូវីដ១៩ គឺពុំមានករណីច្របាច់បញ្ចូលគ្នា ឬការទិញលក់ សណ្ឋាគារ និងរីស៊ត នៅក្នុងវិស័យបដិសណ្ឋាកិច្ចនោះឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Vietnam Express កាលពីពេលថ្មីៗនេះ។
គ្មានសណ្ឋាគារ និងរីស៊តណាមួយនៅ វៀតណាម ត្រូវបានច្របាច់ចូលគ្នា ឬលក់នៅអំឡុងពេលវិបត្តិកូវីដ-១៩ នោះឡើយ (រូបភាព៖https://www.asgam.com)
ដោយ

លោក ម៉ៅ​រុ នាយក​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ​នៃ សណ្ឋាគារ Savills អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​គូសបញ្ជាក់ កត្តា​ដែល​ធ្វើ​ឲ្យ ការ​ច្របាច់​បញ្ចូល​គ្នា ឬ​ការ​ទិញ​លក់​នៅ​ក្នុង​វិស័យ​បដិសណ្ឋាកិច្ច សឹងតែ​មិនកើត​មាន​ឡើង​នៅ​ក្នុង​ពាក់កណ្តាល​ឆ្នាំ ២០២០​នេះ គឺ​ដោយសារ​តែ វិបត្តិ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ ការ​វាយតម្លៃ​ទៅ​លើ ទ្រព្យសម្បត្តិ និង​ការ​ព្យាករណ៍​ពី​ហានិភ័យ​នានា កាន់តែ​ពិបាក​ខ្លាំង ធ្វើ​ឲ្យ វិនិយោគិន កាន់តែ​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​។

លើស​ពី​នេះ​ទៅ​ទៀត ការ​រឹត​បន្តឹង​លើ​ជើងហោះហើរ​អន្តរជាតិ ក៏​បាន​រាំងស្ទះ​ដល់ ការ​ធ្វើ​ដំណើរ​របស់​វិនិយោគិន ដែល​មាន​បំណង​ចុះ​មក​មើល​ទីតាំង​អចលនទ្រព្យ និង​ការ​ចរចា​ទិញ​លក់ ក៏​ត្រូវ​បាន​លក់​ពន្យារពេល​។

សណ្ឋាគារ​លំដាប់​ផ្កាយ ៤ និង​ផ្កាយ ៥ នៅ​ឈរជើង​រឹង​ម៉ាំ​នៅឡើយ ក៏​ប៉ុន្តែ​សណ្ឋាគារ​លំដាប់​ផ្កាយ ៣ និង​ទាប​ជាង​នេះ គឺ​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន ដោយសារ​តែ អត្រា​ភ្ញៀវ​ចូល​ស្នាក់​នៅ មាន​ទាប​ជាង ១០% ខណៈ​សណ្ឋាគារ​ត្រូវការ​ចំណាយ​អប្បបរមា ៣៥% ដើម្បី​រក្សា​ដំណើរការ​របស់​ខ្លួន​។

ទោះ​យ៉ាងណា អ្នកជំនាញ​អះអាង​ថា សកម្មភាព​ទិញ​លក់ និង​ច្របាច់​បញ្ចូល​គ្នា​នៅ​ក្នុង វិស័យ​បដិសណ្ឋាកិច្ច នឹង​ត្រលប់​មក​វិញ នៅ​ក្នុង​ឆ្នាំ ២០២១ និង ២០២២​ខាង​មុខ​នេះ ក៏​ប៉ុន្តែ​ពេលវេលា​ជាក់លាក់ គឺ​ពិបាក​កំណត់​ណាស់ អាស្រ័យ​ទៅ​លើ ការ​បើក​ដំណើរការ​ឡើង​វិញ​នៃ វិស័យ​អាកាសចរណ៍​៕

None



អត្ថបទបន្ទាប់


ថៃចង់បើកទ្វារទទួលវិនិយោគិនអន្តរជាតិឡើងវិញ

ឧបនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន វីរ៉ាគុល បានសង្កត់ធ្ងន់ថា ប្រទេសថៃមិនអាចចាក់សោរខ្លួនឯង មិនទទួលភ្ញៀវទេសចរ និងវិនិយោគិនបរទេស ដើម្បីក…

ចិនព្រមានសមាជិកអាស៊ានមិនឲ្យគាំទ្រ​អាមេរិក​ ដោយហៅអាមេរិកថាជា'ជនបង្ករឿង'នៅក្នុងតំបន់

សារព័ត៌មាន​ South China Morning Post នៅថ្ងៃទី៣ កញ្ញា នេះ បាន​ចុះផ្សាយ​​ទីក្រុងប៉េកាំង​ព្រមាន​សមាជិក​អាស៊ាន​មិន​ឲ្យ​គាំទ្រ​អាមេរិក'ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ