ករណីកូវីដ១៩

ថ្ងៃទី៣១មីនា គ្មានករណីឆ្លងមេរោគកូវីដ១៩ថ្មីទេ ខណៈចំនួនវត្ថុសំណាកវិភាគរកមេរោគនេះមានជាង ៥ពាន់ករណី


ជាសញ្ញាណវិជ្ជមានមួយសម្រាប់កម្ពុជា ដោយសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកបានបង្ហាញមិនមានករណីឆ្លងមេរោគកូវីដ១០ថ្មីនោះទេ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ខណៈអ្នកជាសះស្បើយកើនឡើង០២នាក់ទៀត និងសំណាកដែលបានយកទៅធ្វើការវិភាគនៅទូទាំងប្រទេសមានចំនួន ៥ ៧៦៨ ករណីហើយ។
ថ្ងៃទី៣១មីនា គ្មានករណីឆ្លងមេរោគកូវីដ១៩ថ្មីទេ ខណៈចំនួនវត្ថុសំណាកវិភាគរកមេរោគនេះមានជាង ៥ពាន់ករណី(រូបភាព CDC)
ដោយ

ការ​ដែល​មិន​មាន​ករណី​ឆ្លង​ថ្មី​នេះ ហើយ​ចំនួន​អ្នកជា​សះស្បើយ​ក៏​កើនឡើង​ផង​នោះ អាច​ចាត់​ទុក​ថា ជា​ដំណឹង​ល្អ​មួយ សម្រាប់​ប្រទេស​កម្ពុជា ចាប់តាំងពី​មានការ​រា​ត្បា​តនៃ​មេរោគ​កូ​វី​ដ​១៩​មក​។​សូម​ជម្រាប​ថា​ដោយសារ​មិន​មាន​ករណី​ឆ្លង covid -19​ថ្មី  នៅ​ថ្ងៃ​ទី ៣១ ខែមីនា ដូចនេះ ករណី Covid-19 ដែល​កម្ពុជា​បាន​រក​ឃើញ​មាន​ចំនួន​សរុប ១០៩ ករណី​ដដែល ដែល​ក្នុង​នោះ មាន​អ្នក​ដែល​បានជា​ស្បើយ​សរុប​ចំនួន ២៥ នាក់​ហើយ ស្មើ​ប្រមាណ​ជា​២៣,៣៦% ធៀប​ទៅ​នឹង​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប ដោយ​អ្នកជា​សះស្បើយ​ថ្មី​០២​នាក់​នេះ ជា​អ្នក​នៅ​ខេត្ត​កែប ជា​ជនជាតិ​ខ្មែរ ដែល​កាន់សាសនា​ឥ​ស្លា​ម​៕

None



អត្ថបទបន្ទាប់


អាល្លឺម៉ង់​បញ្ជូន​យន្តហោះពិសេស​​​មក​ដឹក​ជនជាតិ​ខ្លួនពី​កម្ពុជា ខណៈ​​ដែល​ជនជាតិ​អង់គ្លេស​ជាច្រើន​នាក់​នៅ​ជាប់គាំង

ប្រទេស​អាល្លឺម៉ង់​បាន​បញ្ជូន​យន្តហោះ​ពិសេស​មក​ដឹក​ជញ្ជូន​ជនជាតិ​ខ្លួន​និង​ជនជាតិ​អឺរ៉ុប​ផ្សេង​ទៀត​រាប់​រយ​នាក់​ចេញ​ពី​ប្រទេស​កម្ពុជា​…

កម្ពុជានាំចេញផលិតផលកសិកម្មជិត ៣លានតោន ចំពេលពិភពលោកកើតវិបត្តិ Covid-19

បើទោះបីជាពិភពលោក រួមទាំងកម្ពុជា ខ្លួនឯងផង កំពុងត្រូវជួបប្រឈមនឹងបញ្ហារីករាលដាលនៃបញ្ហា Covid-19 យ៉ាងក្ដី ប៉ុន្ដែ បើមើលទៅលើការនាំចេញផលិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ