
លោកឧកញ៉ាមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គម្រោងពុះដីឡូតិ៍របស់យើងនៅជាប់ផ្លូវក្រវ៉ាត់ក្រុង ជាតំបន់សក្ដានុពលសម្រាប់ធ្វើលំនៅឋាន ព្រោះ មានទឹក និងភ្លើង។ លើសពីនេះ នៅក្បែរហ្នឹងមានក្រុមហ៊ុនតៃវ៉ាន់មួយ មានគម្រោងធ្វើResortធ៏ធំមួយ។ ដីរបស់យើងកំពុងចាក់ដីបំពេញធ្វើហេដ្ឋារចនាសម្ព័ន្ធ ហើយនៅខាងមុខយើងនឹងធ្វើហ្គារ៉ាស់សាំង និងម៉ាត ដើម្បីបង្កភាពងាយស្រួលដល់បងប្អូននៅម្តុំហ្នឹង ហើយនៅខាងក្រោយយើងធ្វើជាបឹងកាឡូ Resort ដើម្បីឲ្យប្រជាជន និងអ្នកទេសចរអាចជិះទូកលេងកម្សាន្ដបាន»។
ដីឡូតិ៍របស់លោកឧកញ៉ា នួន រិទ្ធី ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានចម្ងាយប្រហែលជាង១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយមានចំនួន១៩៧ឡូតិ៍ ក្នុងមួយឡូតិ៍មានតម្លៃ ៧៥០០ដុល្លារ ហើយម្ចាស់គម្រោងបានផ្តល់ភាពស្រួលដល់អតិថិជនដោយមានលក្ខខណ្ឌទូទាត់ប្រាក់តាមរយៈការបង់រំលោះពី១ឆ្នាំទៅ៥ឆ្នាំទៀតផង។
បើតាមលោកឧកញ៉ា បច្ចុប្បន្ននេះ គម្រោងកំពុងចាក់ដីជាបណ្ដើរៗ ហើយក៏មានអតិថិជនបានទិញដីអស់ជាង៣០ឡូតិ៍ហើយ។ ទំនាក់ទំនងទិញដីឡូតិ៍តាមរយៈលេខទូរស័ព្ទ៖ 089 916 168, 089 888 972, 087 427 7 22៕
