វិស័យទេសចរណ៍

តើអូមីក្រុងឆ្លងចូលសហគមន៍ នឹងបន្ទច់បង្អាក់ការរីកចម្រើនទេសចរណ៍ផ្ទៃក្នុងកម្ពុជាដែរឬយ៉ាងណា?


កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនអូមីក្រុងក្នុងសហគមន៍ ជាបន្តបន្ទាប់នៅពីរថ្ងៃចុងក្រោយនេះ ដែលកំពុងបង្កក្តីបារម្ភដល់ផែនការស្តារវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ ក៏បានបង្ហាញក្តីបារម្ភចំពោះវត្តមានមេរោគបំប្លែងខ្លួនថ្មីនេះ ដែលវាអាចធ្វើឲ្យប៉ះពាល់ដល់ភាពរីកចម្រើនទេសចរណ៍ផ្ទៃក្នុងរបស់កម្ពុជាផងដែរ ខណៈដែលមេរោគបំប្លែងថ្មីនេះ ក៏បាននិងកំពុងបន្ទច់បង្អាក់ដល់ភាពរីកចម្រើនក្នុងវិស័យទេសចរណ៍របស់ពិភពលោករួចទៅហើយ។
ពលរដ្ឋមកកំសាន្តលេងនៅឆ្នេរកែប (រូបភាព៖ ហ្វេសប៊ុក​ក្រសួង​ទេសចរណ៍)

ទោះ​យ៉ាងណា អ្នកជំនាញ​ជឿជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លូ​ន​ថ្មី​នេះ​។

គិត​មក​ទល់​ពេល​នេះ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​ក្នុង​សហគមន៍​ចំនួន​៤​ករណី​ហើយ បន្ទាប់​ពី​ក្រសួងសុខាភិបាល​ប្រកាស​រក​ឃើញ​៣​ករណី​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២​។ វត្តមាន​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​ក្នុង​សហគមន៍​នេះ កំពុង​បង្កក្តី​បារម្ភ​ដល់​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​បាន​រៀបចំ​ជើង​ព្រួល​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​នៅ​ឆ្នាំ​២០២២ នេះ​។

លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា​បាន​ចាត់​ទុក​មេរោគ​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផែនការ​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ ដែល​ទើប​ងើប​សន្សឹម​ៗ​ពី​វិបត្តិ​កូ​វី​ដ​-១៩ មួយ​នេះ​។ លោក​វាយតម្លៃ​ថា ចង់​ឬ​មិន​ចង់​វត្តមាន​របស់​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​ក្នុង​សហគមន៍​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​ទេសចរណ៍​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​កំពុង​មាន​ភាព​ដំណើរការ​ល្អ​ប្រសើរ​នៅ​មួយ​រយៈ​ចុង​ក្រោយ​។ អ្នកជំនាញ​រូប​នេះ​អះអាង​ថា ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​របស់​ពិភពលោក រួម​ទាំង​កម្ពុជា​ត្រូវ​បាន​រាំងស្ទះ​ដោយសារ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង ពោល​គឺ​ទោះបី​កម្ពុជា​បាន​បន្ធូរបន្ថយ​វិធានការ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូល​មក​កម្ពុជា តែ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​មាន​កម្រិត​តិចតួច​នៅឡើយ​។ 

ជាមួយ​គ្នា​នេះ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា បាន​ចាត់​ទុក​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ប្រភេទ​អូ​មី​ក្រុង​ចូល​ក្នុង​សហគមន៍ គឺជា​ហានិភ័យ​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។ អ្នកជំនាញ​រូប​នេះ​ជឿជាក់​ថា វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផែនការ​ស្តារ និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ផែនការ​ទទួលភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច ប្រសិនបើ​មេរោគ​នេះ​បន្ត​ឆ្លង​រាលដាល​ចូល​សហគមន៍​កាន់តែ​ខ្លាំង​។

ជុំវិញ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ប្រភេទ​អូ​មី​ក្រុង​ចូល​សហគមន៍​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​សម្រុក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​។ ជាមួយ​គ្នា​នេះ សម្តេច ក៏​បាន​បញ្ជា​ឲ្យ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤ ដោយ​ប្រើ​វ៉ាក់សាំង​ប្រភេទ Pfizer ជូន​ក្រុម​មនុស្ស​អាទិភាព នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១០ ខែមករា បាន​ប្រកាស​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ថ្មី​ចំនួន​១៥​ករណី​បន្ថែម​ទៀត ក្នុង​នោះ​រក​ឃើញ​ក្នុង​សហគមន៍​ចំនួន​៣​ករណី​។ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សរុប​នៅ​កម្ពុជា​បាន​កើន​ដល់​ជាង​១២​ម៉ឺន​នាក់ ជា​សះស្បើយ​ជាង​១១​ម៉ឺន​នាក់ និង​ស្លាប់​ជាង​៣​ពាន់​នាក់​៕

None



អត្ថបទបន្ទាប់


ចលនាធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិរបស់ចិននឹងងើបឡើងវិញនៅឆ្នាំ២០២៣-២០២៥

និយ័តករអាកាសចរណ៍របស់ប្រទេសចិនកាលពីពេលថ្មីៗនេះបាននិយាយថា ប្រទេសចិននឹងផ្តោតលើការពង្រីកជើងហោះហើរក្នុងស្រុក និងការស្ដារឡើងវិញនូវបរិយាកាស…

ការនាំចេញផលិតផលកសិកម្មវៀតណាមតាមផ្លូវសមុទ្រទៅចិនក៏ត្រូវបានផ្អាកដែរ

បញ្ហាដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងវៀតណាម និងចិន នៅតែបន្ដជាប់គាំង បើទោះបីជាមានការប្ដូរពីការដឹកជញ្ជូនតាមផ្លូវគោក មកតាមផ្លូវសមុទ្រក៏ដោយ។ ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ