ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ស្ដ្រីដែលត្រូវបានរកឃើញឆ្លងកូវីដ-១៩នោះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។
បើតាមសារសំឡេងរបស់សម្តេច ហ៊ុន សែន នៅយប់ថ្ងៃទី ២៨ ខែវិច្ឆិកានេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវហាមកូនៗរបស់ខ្លួនកុំឲ្យចេញដើរទៅណា ពិសេសទៅតាមហាងនានា ដោយសម្តេច លើកឡើងថា កម្ពុជាកំពុងមានប្រឈមខ្លាំងនឹងការឆ្លងកូវីដ-១៩ ក្រោយ មានស្រ្តីម្នាក់ឆ្លងកូវីដ១៩ នៅផ្សារអ៊ីអនមួយ និងមានប្រពន្ធអគ្គនាយកដ្ឋានពន្ធនាគារឆ្លងផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ទិញទំនិញ Black Friday នៅផ្សារអ៊ីអន បានធ្វើឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយរយៈពេល២ថ្ងៃដំបូងនៃព្រឹត្តិការណ៍ទិញទំនិញនេះ គេសង្កេតឃើញថា មានមនុស្សម្នាជាច្រើនបានសម្រុកទៅទិញទំនិញនៅផ្សារទំនើបមួយនេះ ដោយក្នុងនោះ ក៏មានពលរដ្ឋមួយចំនួនហាក់ភ្លេចខ្លួន ដោយមិនបានពាក់ម៉ាស់ការពារការឆ្លងកូវីដ-១៩។
គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានកូវីដ-១៩ មានចំនួនសរុប ៣០៨នាក់ (ស្រី្ត ៦៣នាក់ និងបុរស ២៤៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ០៩នាក់៕