វិស័យថាមពល

អង្គការ OPEC+ ពន្យារពេលការកាត់បន្ថយទិន្នផលប្រេងរហូតដល់ឆ្នាំ២០២៦ ដោយសារតម្រូវការប្រេងធ្លាក់ចុះ


បណ្ដាប្រទេសនៃអង្គការនាំចេញប្រេង OPEC+ កាលពីថ្ងៃព្រហស្បតិ៍បានពន្យារពេលនៃការចាប់ផ្តើមការបង្កើនទិន្នផលប្រេងសម្រាប់រយៈពេលបីខែទៀត គឺរហូតដល់ខែមេសា ឆ្នាំ២០២៥ និងបានបន្តកាត់បន្ថយទិន្នផលប្រេងរហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយសារតែតម្រូវការប្រេងធ្លាក់ចុះ ទោះបីជាតម្លៃប្រេងឆៅនៅតែមានកម្រិតខ្ពស់ក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យថាមពល
ដោយ

ក្រុមប្រទេស OPEC+ ដែលជាអង្គការនៃបណ្ដាប្រទេសនាំចេញប្រេងរួមទាំងសម្ព័ន្ធមិត្តមាន រុស្ស៊ីផងដែរគ្រោងនឹងចាប់ផ្តើមបង្កើនទិន្នផលប្រេងឡើងវិញ ចាប់ពីខែតុលា ឆ្នាំ២០២៤ ប៉ុន្តែដោយហេតុតែមានការធ្លាក់ចុះតម្រូវការជាសកលគួបផ្សំនឹងការកើនឡើងនូវទិន្នផលប្រេងនៅកន្លែងផ្សេងទៀត ក្រុមប្រទេសនេះ ក៏បានបង្ខំចិត្តពន្យារពេលផែនការនេះរហូតដល់ដំណាច់ឆ្នាំ២០២៦។ 

ទោះជាមានការកាត់បន្ថយការផ្គត់ផ្គង់ក៏ដោយ ក៏សន្ទស្សន៍តម្លៃប្រេងឆៅពិភពលោករបស់អង់គ្លេស បានបង្ហាញថា តម្លៃប្រេងឆៅភាគច្រើន ស្ថិតក្នុងតម្លៃចន្លោះពី៧០ទៅ៨០ដុល្លារក្នុងមួយធុងបារ៉ែល នៅឆ្នាំនេះ ហើយកាលពីថ្ងៃព្រហស្បតិ៍ ប្រេងឆៅត្រូវបានជួញដូរក្នុងតម្លៃជិត៧២ដុល្លារក្នុងមួយធុងបារ៉ែល។

បច្ចុប្បន្នសមាជិកអង្គការ OPEC+ កំពុងកាត់បន្ថយទិន្នផលប្រេងចំនួន៥,៨លានបារ៉ែលក្នុងមួយថ្ងៃ ឬប្រហែល៥,៧%នៃតម្រូវការពិភពលោកនៅក្នុងជំហានជាបន្តបន្ទាប់ ដែលពួកគេបានព្រមព្រៀងគ្នាតាំងពីឆ្នាំ២០២២ ដើម្បីគាំទ្រដល់ទីផ្សារប្រេង។

កាលពីថ្ងៃព្រហស្បតិ៍ អង្គការ OPEC+ បានយល់ព្រមពន្យារពេលកាត់បន្ថយទិន្នផលប្រេង២លានធុងបារ៉ែលក្នុងមួយថ្ងៃរហូតដល់ខែមេសា និងកាត់បន្ថយទិន្នផលប្រេង១,៦លានធុងបារ៉ែលរហូតដល់ចុងឆ្នាំ២០២៦ គិតចាប់ពីចុងឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រុមប្រទេសនេះ។

អង្គការ OPEC+ ក៏បានយល់ព្រមឱ្យប្រទេសអារ៉ាប់រួមបង្កើនទិន្នផល៣០ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃជាបណ្ដើរៗ ចាប់ពីខែមេសា រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៦ ជំនួសឱ្យផែនការមុននេះ ដែលគ្រោងនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើលោក យូន ស៊ូក យុល អាចរក្សាតំណែងប្រធានាធិបតីឱ្យបានគង់វង្សរហូតចប់អាណត្តិបានដែរឬទេ?

ក្រោយលោក យូន ស៊ូក យុល (Yoon Suk Yeol) បានប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស់កាលពីរាត្រីថ្ងៃអង្គារ ដើមសប្តាហ៍នេះ ជោគវាសនា…

តើមានកត្តាអ្វីជំរុញឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីលើពិភពលោកកើនឡើងរហូតដល់២ទ្រីលានដុល្លារ?

ចំនួនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅលើពិភពលោក បានកើនឡើង២ទ្រីលានដុល្លារដោយសារតែចំនួនមហាសេដ្ឋីបានកើនឡើងជាង១០០នាក់ នៅក្នុងរយៈពេល១ឆ្នាំ្នកន្លង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ