រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប៉ាគីស្ថាន គឺលោក Zafar Mirza បានបញ្ជាក់នៅលើបណ្ដាញ Twitter របស់លោកនៅថ្ងៃចន្ទនេះថា លោកបានដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកនៅផ្ទះ ជាមួយនឹងអាការៈស្រាលនៅឡើយ ខណៈដែលកាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសលោក Shah Mahmood Qureshi បានបញ្ជាក់ថា លោកបានឆ្លងមេរោគកូវីដ-១៩នេះដែរ។
ករណីឆ្លងកូវីដ-១៩ នៅប៉ាគីស្ថាន បានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីរដ្ឋាភិបាលប្រទេសនេះ បានបន្ធូរបន្ថយការចាក់សោរប្រទេស នៅក្នុងសប្ដាហ៍ទី២នៃខែឧសភា បន្ទាប់ពីបានបិទផ្នែកខ្លះប្រហែលជា២ខែរួចមក។
ខណៈដែលរដ្ឋាភិបាលបានប៉ាន់ប្រមាណថា ករណីឆ្លងនឹងមានកើនដល់ទៅជាង១លានករណី នៅចុងខែកក្កដានេះ
លោក Atta
Ur Rahman ប្រធានក្រុមការងារលើផ្នែកវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យា របស់នាយករដ្ឋមន្ត្រី Imran Khan បាននិយាយថា កាលពីខែមុនអាជ្ញាធរកំពុងវាយតម្លៃអត្រានៃការឆ្លង
និងចំនួនអ្នកស្លាប់ដោយសារមេរោគនេះ។
ប្រទេសប៉ាគីស្ថាន មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ជាង២៣ម៉ឺនករណីហើយ គិតត្រឹមថ្ងៃចន្ទ ទី០៦ កក្កដានេះ ខណៈដែលអ្នកស្លាប់មានចំនួន ជាង ៤.៧៦២ នាក់៕