ព្រែកជីកប៉ាណាម៉ា

តើមានកត្តាអ្វីធ្វើឱ្យព្រែកជីកប៉ាណាម៉ា ជួបបញ្ហាខ្វះទឹកសាប ដើម្បីបំពេញប្រតិបត្តិការ?


បញ្ហាគ្រោះរាំងស្ងួតជាបន្តបន្ទាប់បានធ្វើឲ្យប្រតិបត្តិការដឹកជញ្ជូនកាត់តាមព្រែកជីកប៉ាណាម៉ាធ្លាក់ចុះ ដោយសារខ្វះទឹកសាបសម្រាប់បម្រើប្រតិបត្តិការនៅច្រកទ្វាបិទបើកទឹករបស់ព្រែកជីក។ បញ្ហាចម្រូងចម្រាស់មួយចំនួនបានឈានដាល់ការដោះសា្រយតាមផ្លូវតុលាការ ប៉ុន្តែព្រែកជីកនេះត្រូវចំណាយពេលយ៉ាងហោចណាស់៦ឆ្នាំ ដើម្បីកសាងអាងស្តុកទឹកថ្មីសម្រាប់បម្រើឱ្យប្រព័ន្ធដឹងកជញ្ជូន ដែលកំពុងត្រូវការប្រព័ន្ធទឹកសាបយ៉ាងខ្លាំងនេះ។
ព្រែកជីកប៉ាណាម៉ា
ដោយ

អ្នកគ្រប់គ្រងផ្លូវទឹកនៅប្រទេសប៉ាណាម៉ា បានអះអាងកាលពីពេលថ្មីៗថា សេចក្តីសម្រេចរបស់តុលាការអាចអនុញ្ញាតឱ្យសាងសង់អាងស្តុកទឹកថ្មីមួយ ដើម្បីចិញ្ចឹមប្រតិបត្តិការដឹកជញ្ជូនតាមព្រែកជីកប៉ាណាម៉ា ដែលស្រេកឃ្លានប្រព័ន្ធទឹកសាប ប៉ុន្តែគម្រោងនេះអាចចំណាយពេលសាងសង់រហូតដល់៦ឆ្នាំឯណោះ។

នៅពេលនេះព្រែកជីកប៉ាណាម៉ា បានកាត់បន្ថយចំនួនកប៉ាល់ឆ្លងកាត់ជាអតិបរិមា ដោយសារគ្រោះរាំងស្ងួតដែលបានកាត់បន្ថយការផ្គត់ផ្គង់ទឹកសាបដែលត្រូវការដើម្បីដំណើរការច្រកទ្វារបិទបើក ពីព្រោះគេមិនអាចប្រើប្រាស់ទឹកសមុទ្រនៅច្រកនេះបានទេ ដោយសារតែវាប្រឈមមុននឹងកំហាប់អំបិលខ្ពស់ ដែលអាចធ្វើឲ្យច្រកទ្វាគាំង។

សារព័ត៌មាន AP បានរាយការណ៍ថា អស់រយៈពេលជាច្រើនឆ្នាំហើយដែលប៉ាណាម៉ា ចង់សាងសង់អាងស្តុកទឹកមួយបន្ថែមទៀត ដើម្បីបំពេញបន្ថែមការផ្គត់ផ្គង់ទឹកសំខាន់ពីបឹងមួយនៅក្បែរនោះ ប៉ុន្តែត្រូវបានជួបបញ្ហាពីសហគមន៍រហូតដល់មានការតស៊ូនៅផ្លូវតុលាការ ពីព្រោះតែការបារម្ភអំពីកង្វះទឹកសាបប្រើប្រាស់សម្រាប់សហគមន៍មួយដែលមានពលរដ្ឋប្រមាណជា១ម៉ឺន២ពាន់នាក់។

លោក រីកូ វាគេ (Ricaurte Vásquez) អ្នកគ្រប់គ្រងព្រែកជីកនេះ បាននិយាយថា សេចក្តីសម្រេចនាពេលថ្មីៗនេះដោយតុលាការកំពូលរបស់ប្រទេសប៉ាណាម៉ា បានអនុញ្ញាតឱ្យមានការបកស្រាយឡើងវិញអំពីព្រំដែន ដែលអាចជម្រះផ្លូវសម្រាប់ការងារកសាងអាងស្តុកទឹកសាបសម្រាប់ប្រតិបត្តិការព្រែកជីក​​។

លោកបានបញ្ជាក់ថា គម្រោងកសាងអាងស្តុកទឹកសាបថ្មីនេះ អាចនឹងមានតម្លៃប្រមាណជា១ពាន់៦រយលានដុល្លារហើយអាងស្រុកទឹកនេះអាចនឹងបម្រើការប្រើប្រាស់ពលរដ្ឋនៅក្នុងទីក្រុងប៉ាណាម៉ាប្រមាណជា៤លាននាក់។

នៅក្នុងមួយថ្ងៃនាវាដឹកជញ្ជូនដែលឆ្លងកាត់ព្រែកជីកនេះ គឺមានចំនួនពី៣៦ ទៅ៣៨គ្រឿង ប៉ុន្តែវាបានកាត់បន្ថយមកនៅក្រោម៣០គ្រឿង ដោយសារតែកង្វះទឹកសាប។ ព្រែកជីកប៉ាណាម៉ា មានចម្ងាយ៨២គីឡូម៉ែត្រ ភ្ជាប់មហាសមុទ្រអាត្លង់ទិច និងមហាសមុទ្រប៉ាស៊ីហ្វិក។ ព្រែកនេះបានកសាងឡើងតាំងពីឆ្នាំ១៩០៤ និងបានដំណើរការតាំងពីឆ្នាំ១៩១៤ មកដល់បច្ចុប្បន្ន៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


វៀតណាម បានកម្ចីពីជប៉ុនជិត១ពាន់លានដុល្លា សម្រាប់អភិវឌ្ឍន៍គម្រោងឧស្ម័នដ៏មហិច្ឆតា

ធនាគារជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(JBIC) និងធនាគារឯកជនមួយចំនួននឹងផ្តល់ប្រាក់កម្ចីរួមគ្នាជិត១ពាន់លានដុល្លារដល់គម្រោងអភិវឌ្ឍ…

និស្សិតមួយក្រុមនៅកំពង់ស្ពឺ ស្រាវជ្រាវអភិវឌ្ឍន៍ពូជពោតដំណើបថ្មី ដើម្បីប្រកួតប្រជែងជាមួយពូជនាំចូល

ក្រុមនិស្សិតរបស់ដេប៉ាតឺម៉ង់ក្សេត្រសាស្រ្ត នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ កំពុងស្រាវជ្រាវអភិវឌ្ឍន៍ពូជពោតដំណើបថ្មីផ្ទាល់ខ្លួនបន្ថែមទៀត ដ្បិតថ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ