
ប៉ុន្តែ ថ្មីៗនេះ គេសង្កេតឃើញបង្គោលប៉ាណូនៅលើសួនច្បារវិមានឯករាជ្យ បែរជាដាក់លម្អនូវរូបដបស្រាបៀរទៅវិញ (ដូចក្នុងរូបភាពខាងលើ)។ តើសម ឬមិនសម?
អ្នកខ្លះលើកជាសំណួរថា ហេតុអ្វីបានជាប៉ាណូទាំងនេះមិនបង្ហាញអ្វីៗដែលជាមោទនភាពជាតិខ្មែរ ឬមោទនភាពទីក្រុង ដើម្បីបង្អួតភ្នែកអ្នកផងទាំងពួង ជាពិសេស ទេសចរបរទេស ដែលគេឧស្សាហ៍ឃើញដើរលេងកម្សាន្តកុះករលើសួនទាំងនេះ?
ថ្មីៗនេះ ប្រាសាទសម្បូណ៌ព្រៃគុកទើបតែត្រូវបានអង្គការពិភពលោក យូណេស្កូ ដាក់បញ្ចូលជាតំបន់បេតិកភណ្ឌពិភពលោក ហើយកាលពីថ្ងៃទី១៧ កក្កដា រដ្ឋាភិបាលបានដឹកនាំការរៀបចំពិធីអបអរសាទរការចុះបញ្ជីប្រាសាទសម្បូណ៌ព្រៃគុកជាបេតិកភណ្ឌពិភពលោក យ៉ាងគគ្រឹកគគ្រេងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ដូច្នេះ គេគួរតែបង្អួតរូបភាពប្រាសាទនេះ ឬអ្វីៗផ្សេងទៀតដែលតំណាងឲ្យមោទនភាពជាតិ ឬទីក្រុងដើម្បីបង្អួតភ្នែកអ្នកទេសចរ មិនគួរដាក់រូបស្រាបៀរបែបនេះទេ។
គេនៅចាំបានថា មុននេះ ធ្លាប់មានក្រុមហ៊ុនស្រាបៀរក្នុងស្រុកមួយ យករូបផ្លាកសញ្ញាស្រាបៀររបស់ខ្លួនដាក់នៅតាមផ្លូវជាតិ និងមានការរិះគន់ជាច្រើន ដែលនាំឲ្យមានការដកចេញវិញ។
ចុះនេះនៅលើសួនច្បារវិមានឯករាជ្យ ចំបេះដូងនៃរាជធានីភ្នំពេញដែលយើងនាំគ្នាអួតថា ជាទីក្រុងគជ ហើយដែលមានទាំងវិមានឯករាជ្យ និងស្តូបតម្កល់ព្រះបរមរតនកោដ្ឋទៅទៀត បែរជាគេដាក់បង្អួតស្រាបៀរទៅវិញ។
តើលោកអ្នកនាងយល់ឃើញយ៉ាងណាដែរ? សូមអញ្ជើញមានមតិ និងចែករំលែកបន្តផង!!!