ការអប់រំ

កូន​ខ្មែរ​ក្លាយ​ជា​​មេធាវី​នៅ​ស្រុក​អាមេរិក​! ពិត​ជា​គួរ​ឲ្យ​សរសើរ!


នៅ​ក្រោយ​ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញ​លេញ ដោយ​បញ្ចប់​ជម្លោះ​ផ្ទៃ​ក្នុង​និង​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍​ទាំង​ស្រុង​មក ប្រជាជន​​កម្ពុជា ជា​ពិសេស ក្មេងៗជំនាន់​ក្រោយ​មាន​ឱកាស​រៀនសូត្រ​បាន​ខ្ពង់​ខ្ពស់ និងខ្លះ​រហូត​បាន​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ទៀតផង។
យុវជន​ខ្មែរ​ វណ្ណ យុវទេព ក្លាយ​ជា​មេធាវី​នៅ​រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក។
ដោយ

ជា​រឿយៗ គេ​បាន​អាន​ព័ត៌មាន​អំពី​កូន​ខ្មែរ​ដែល​ធ្វើ​ឲ្យ​ល្បីល្បាញ​ដល់​ពិភព​លោក ដូចជា អ្នក​ខ្លះ​ជាប់​អាហារូបករណ៍​បាន​ទៅ​រៀន​នៅ​សាលា​ដែល​ល្បី​បំផុតនៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភព​លោក និង​ខ្លះ​បាន​បញ្ចេញ​ស្នាដៃ​ច្នៃ​ប្រឌិត​ផ្សេងៗ រហូត​ដល់​សារព័ត៌មាន​បរទេស​ចុះ​ផ្សាយ​ល្បីល្បាញ​គ្រប់​ទិសទី។

ឥឡូវ​នេះ យើងមាន​ដំណឹង​ជា​ទីមោទនៈមួយ​ទៀត គឺ​កូន​ខ្មែរ​បានជាប់​ការប្រឡង​របស់​គណៈមេធាវី​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក និង​មាន​សិទ្ធិ​ធ្វើ​មេធាវី​នៅលើ​ទឹក​ដី​អាមេរិក​នេះ។

សេចក្ដី​ប្រកាស​តាម​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បង្ហាញថា មេធាវី​ខ្មែរ​វ័យ​ក្មេង​ ឈ្មោះ វណ្ណ យុវទេព (Vann Yuvaktep) ជា​អតីត​និស្សិត​អាហារូបករណ៍​ Fulbright បាន​ក្លាយ​ជា​មេធាវី​នៅ​ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក​ហើយ បន្ទាប់ពី​ស្បថ​ចូល​កាន់​តំណែង​ជាមេធាវី​នៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៧។

យុវជន​ខ្មែរ​ វណ្ណ យុវទេព ក្លាយ​ជា​មេធាវី​នៅ​រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក។ (រូបភាព៖​ ហ្វេសប៊ុក​ទូត​អាមេរិក)

យុវទេព ទទួល​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​ច្បាប់​ជំនាញ​ខាង​ច្បាប់​ថាមពល​បរិស្ថាន ពី​សាលានីតិសាស្ត្រ​នៃ​សាកលវិទ្យាល័យ ញូវយ៉ក សហរដ្ឋ​អាមេរិក ដែល​នៅ​ទីនោះ​យុវជន​ខ្មែរ​ដ៏​ឆ្នើម​នេះ​បាន​ជាប់​អាហារូបករណ៍​ Fulbright ដែលគាំទ្រ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។ 

យុវទេព បាន​បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​ខែ​ឧសភា ឆ្នាំ​២០១៦ និង​បាន​ចំណាយ​ពេល​ពីរ​ខែ​ដើម្បីសិក្សា​ត្រៀម​ប្រឡង​គណៈមេធាវី។ កម្មវិធី​អាហារូបករណ៍​ Fulbright គឺ​ជា​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា​​ដ៏​ល្បីល្បាញ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។ 

ចាប់តាំង​ពី​ឆ្នាំ​១៩៥៧​មក និស្សិត​កម្ពុជា​ ២១១នាក់ បាន​ទទួល​អាហារូបករណ៍​ Fulbright ដ៏ល្បី​របស់​អាមេរិក ដើម្បី​បន្ត​ការសិក្សា​នៅ​ប្រទេស​មហាអំណាច​លេខ​១​នៅ​លើ​ពិភព​លោក​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សួនច្បារ​វិមានឯករាជ្យ​បង្អួតស្រាបៀរ​ដល់​ភ្ញៀវ​ទេសចរ?

ព័ត៌មាន
នៅ​តាម​សួន​ច្បារ​សំខាន់ៗ ក្នុង​ទីក្រុង​ភ្នំពេញ គេឃើញ​មាន​ការដំឡើង​ជា​បង្គោល​ប៉ាណូ​ទាបៗ​ល្មម​ដើម្បី​លម្អ​នូវ​រូបភាព​ល្អៗ​តំណាង​ទីក្រុង …

ការ​លំបាក​របស់​កសិករ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​បំណុល​នៅ​ជនបទ

ព័ត៌មាន
បំណុល​ បច្ចុប្បន្ន គឺ​ជា​រឿង​ស្មុគស្មាញ​សម្រាប់​អ្នក​ខ្ចី (ដូចជា កសិករ) និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ (MFIs)។ វា​ជា​ការ​លំបាក​ដ៏​ខ្លាំង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ