អត្ថបទ​ពាណិជ្ជកម្ម

ព្រះមហាក្សត្រ​និង​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ព្រះ​បរម​រាជានុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូល​ក្រាប​បង្គំ​គាល់​និង​ថ្វាយ​តង្វាយ​ជា​ថវិកា​សម្រាប់​ព្រះរាជកិច្ច​មនុស្សធម៌


នៅព្រះមហាប្រាសាទខេមរិន្ទ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ទ្រង់សព្វព្រះរាជហឬទ័យ បរមរាជានុញ្ញាត ឲ្យលោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ចូលក្រាបបង្គំគាល់ និង ថ្វាយតង្វាយជាថវិកាសម្រាប់ព្រះរាជកិច្ចមនុស្សធម៌ ។
ព្រះមហាក្សត្រ​និង​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ ព្រះ​បរម​រាជានុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូល​ក្រាប​បង្គំ​គាល់​និង​ថ្វាយ​តង្វាយ​ជា​ថវិកា​សម្រាប់​ព្រះរាជកិច្ច​មនុស្សធម៌។
ដោយ

លោកឧកញ៉ា ថៃ ជាហួត បានថ្វាយតង្វាយជាថវិកាចំនួន៨០០លានរៀល (ប្រាំបីរយលានរៀល) សម្រាប់ប្រើប្រាស់លើការងារមនុស្សធម៌  តាមសព្វព្រះហឬទ័យដ៏ខ្ពង់ខ្ពស់បំផុត។

ឆ្លៀតក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំនិងក្រុមការងារ ប៉េងហួតគ្រុប សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមព្រះអង្គមានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូនចៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន​ចែកចាយ​ Huawei នៅ​កម្ពុជា ប្រកាសប្រមូលទិញទូរស័ព្ទពីអ្នកប្រើប្រាស់វិញ បើមានបញ្ហាប្រើប្រាស់លើកម្មវិធីសំខាន់ចំនួន៤

ក្រុមហ៊ុនចែក​ចាយ​ផលិតផល Huawei នៅកម្ពុជា Yako Technology នៅថ្ងៃទី ៧ មិថុនានេះ បានប្រកាសថា ខ្លួននឹងប្រមូលទិញទូរស័ព្ទស្មាតហ្វូន ឬថេប្លេត…

វៀតណាមនាំចេញបន្លែផ្លែឈើជិត ២ពាន់លានដុល្លារ និងនាំចូល​មកវិញជិត ១ពាន់លាន​ដុល្លារ នៅ៥ខែ ឆ្នាំនេះ

ប្រទេសវៀតណាម ដែលពិភពលោកស្គាល់ថា ជាប្រទេសនាំចេញកសិកម្មធំមួយនៅអាស៊ីអាគ្នេយ៍នោះ បាននាំចេញ បន្លែផ្លែឈើក្នុងទំហំប្រមាណជិត ២ ពាន់លានដុល្លារអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ