កម្មវិធីចាប់រង្វាន់ខុនដូនេះ ត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់អតិថិជនយ៉ាងច្រើនកុះករ ព្រមទាំងថ្នាក់ដឹកនាំ បុរី ប៉េង ហួត ជាច្រើនរូប ដែលញ៉ាំងឲ្យបរិយាកាសក្នុងកម្មវិធីកាន់តែមានភាពអធឹកអធម។
បុរី ប៉េង ហួត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រគ្រប់គម្រោង តាំងពីដើមរហូតមកដល់ពេលនេះ។ ដើម្បីជាការឆ្លើយតបចំពោះការគាំទ្ររបស់អតិថិជន បុរី ប៉េង ហួត សម្រេចបង្កើតនូវកម្មវិធីទិញផ្ទះឈ្នះខុនដូ ដែលផ្តល់ជូននូវរង្វាន់ខុនដូរហូតដល់ទៅ ៣ យូនីត ដែលរង្វាន់ទាំង ៣ នេះត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ទៅលើប្រណិតភាពនិងភាពទាន់សម័យ ដោយបានបំពាក់នូវសម្ភារៈបរិក្ខាសង្ហារិមរួចជាស្រេចថែមទៀតផងដែរ។
បន្ទាប់ពីការចាប់រង្វាន់ យើងស្វែងរកឃើញអតិថិជនដែលមានសំណាងចំនួន ៣ រូប។ អតិថិជនមានសំណាងទី១ ឈ្មោះ គីម សៀង ភេទស្រី អាយុ ២២ឆ្នាំ និង អតិថិជនមានសំណាងទី២ ឈ្មោះហេង ហ្គេចល័ង ភេទស្រី អាយុ៣១ឆ្នាំ ដោយម្នាក់ៗទទួលបានខុនដូប្រភេទ A ចំនួន ១ យូនីត។ ដោយឡែក អតិថិជនមានសំណាងចុងក្រោយ គឺឈ្មោះ នុច ប៉ូលីន ភេទប្រុស អាយុ៤១ ឆ្នាំ ទទួលបានរង្វាន់ធំ គឺខុនដូប្រភេទB ចំនួន ១ យូនីត។
សូមបញ្ជាក់ផងដែរថា មហាព្រឹត្តិការណ៍ "ភាពឥតខ្ចោះនៃជីវិតរស់នៅក្នុងដែនបៃតង" ជាកម្មវិធីបើកសម្ពោធជាផ្លូវការគម្រោង ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ ក្រោមប្រធានបទ “អេកូ ខលឡិកសិន” ព្រមទាំងប្រកាសបើកលក់គម្រោងចំនួន ២ ក្នុងចំណោមគម្រោងទាំង ៦ គឺគម្រោង ដឹស្តាផ្លាទីនីម អេកូមេឡូឌី និង គម្រោង ដឹស្តាផ្លាទីនីម អេកូឌែលតា។
កាន់តែពិសេសជាងនេះទៅទៀត រាល់ការជាវផ្ទះពីគម្រោង ហ្គ្រេនស្តាផ្លាទីនីម វគ្គ២ “អេកូ ខលឡិកសិន” រឺ គម្រោងណាមួយរបស់បុរី ប៉េង ហួត លោកអ្នកនឹងទទួលបានសំណាងស្លឹកបព្ចាលាភយ៉ាងសន្ធឹកសន្ធាប់ដូចជា: សំណាងទី ១ ពីស្លឹកបព្ចាលាភ គឺ ការបញ្ចុះតម្លៃ រហូតដល់ ១៣% ដែលជាការផ្តល់ជូនដ៏អស្ចារ្យនឹកស្មានមិនដល់។ សំណាងទី២ ពីស្លឹកបព្ចាលាភ គឺគ្រាន់តែចូលរួមក្នុងកម្មវិធី នឹងមានឱកាសឈ្នះរង្វាន់ធំ ទូរសព្ទដៃ iPhone 11 Pro Max និង រង្វាន់ជាច្រើនទៀត។
ហើយលោកអ្នកនឹងអាចទទួលបាននៅ សំណាងពីស្លឹកបព្ចាលាភ ៣ ផ្សេងទៀត នៅក្នុងមហាព្រឹត្តការណ៍នេះផ្ទាល់ផងដែរ។ សូមរួសរាន់ឡើង ការផ្តល់ជូនពិសេសនេះ មានកំណត់ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ តែប៉ុណ្ណោះ ។
កុំភ្លេចមកចូលរួមទាំងអស់គ្នាណា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected] ឬ ចូលទៅកាន់គេហទំព័រ Facebook:boreypenghuoth