ស្បៀងអាហារ

ហ្វីលីពីនបន្ថយពន្ធនាំចូលអង្ករ ដើម្បីធានាសន្តិសុខ​ស្បៀងអាហារក្នុងស្រុក


រដ្ឋាភិបាលហ្វីលីពីនថ្មីៗនេះ បានប្រកាសកាត់បន្ថយពន្ធនាំចូលអង្ករពីបរទេស ដើម្បីធានាពីសន្តិសុខស្បៀងអាហារ និងធានាបានថា ពលរដ្ឋអាចទិញអង្ករបានក្នុងតម្លៃសមរម្យ ខណៈដែលប្រទេសនេះ កំពុងប្រឈមនឹងការកើនឡើងអតិផរណា នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩កំពុងរាតត្បាត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ហ្វីលីពីនបន្ថយពន្ធនាំចូលអង្ករ ដើម្បីធានាសន្តិសុខស្បៀងអាហារក្នុងស្រុក (រូបភាព៖kapamilya.com)
ដោយ

ការិយាល័យប្រធានាធិបតីហ្វីលីពីនឲ្យដឹងថា ការប្រកាសកាត់បន្ថយពន្ធនាំចូលដូចេ្នះ ធ្វើឡើងនៅក្នុងពេលដែលហ្វីលីពីនព្យាយាមរក្សាអតិផរណាឲ្យមានសេ្ថរភាព ជាពិសេសអំឡុងពេលដែលតម្លៃស្រូវ-អង្ករក្នុងពិភពលោកកំពុងហក់ឡើងខ្លាំង រួមផ្សំនឹងទីផ្សារអង្ករក្នុងស្រុកមិនមានភាពច្បាស់លាស់ផងនោះ។ ហ្វីលីពីនជាប្រទេសអ្នកនាំចូលអង្ករធំៗមួយដែរនៅក្នុងតំបន់ ខណៈដែលអង្ករ គឺជាស្បៀងអាហារសំខាន់មួយរបស់ពលរដ្ឋហ្វីលីពីន ក្នុងការទទួលទានប្រចាំថ្ងៃ។ ប្រសិនបើតម្លៃអង្ករលើទីផ្សារអន្តរជាតិកើនឡើង នោះរដ្ឋាភិបាលលោក ដុតទ័តេ នឹងអាចប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារ ជាពិសេសអំឡុងពេលវិបត្តិកូវីដ-១៩តែម្តង។

សេចក្តីសម្រេចដោយរដ្ឋាភិបាលហ្វីលីពីន ចុះហត្ថលេខាដោយលោកប្រធានាធិបតី ដុតទ័រតេ បានសម្រេចបញ្ចុះអត្រាពន្ធនាំចូលអង្ករពី ៤០% មកទៅ ៣៥% សម្រាប់ការបញ្ជាទិញមានកូតា ហើយការបញ្ជាទិញក្រៅកូតាតក៏មានការបញ្ចុះអត្រាពន្ធនាំចូលដែរ ដើម្បីធានាបានពីទីផ្សារផ្គត់ផ្គង់អង្ករ រក្សាស្ថិរភាពតម្លៃ និងកាត់បន្ថយសម្ពាធលើអតិផរណា។ 

គួររំឭកថា កាលពីខែមករាដើមឆ្នាំនេះ ក្រសួងកសិកម្មហ្វីលីពីនបានព្យាករថា ខ្លួននឹងត្រូវនាំចូលអង្ករប្រមាណជិត ២លានតោន ដើម្បីបំពេញគ្រប់គ្រាន់ សម្រាប់តម្រូវការក្នុងស្រុកសម្រាប់ឆ្នាំ២០២១នេះ ក្នុងនោះ ៩០%នៃអង្ករសរុបដែលហ្វីលីពីននាំចូល គឺត្រូវបាននាំចូលពីប្រទេសវៀតណាម។

បើគេនិយាយពីទិន្នផលស្រូវក្នុងស្រុករបស់ប្រទេសហ្វីលីពីនវិញ គឺមានការកើនឡើង ២,៦% ពោលគឺកើនដល់ជិត២០លានតោនឯណោះ កាលពីឆ្នាំ២០២០។ ដោយឡែក ណោឆ្នាំ២០២១នេះ ក្រសួងកសិកម្មហ្វីលីពីនក៏បានដាក់គោលដៅផលិតស្រូវឲ្យបានជាង ២០ លាន៥សែនតោន ។

ទោះយ៉ាងណា ការបង្កើនការផលិតទំហំប៉ុណ្ណេះ វានៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់តាមតម្រូវការសម្រាប់ពលរដ្ឋទាំងជាង ១១០លាននាក់របស់ហ្វីលីពីនបានទេ ជាហេតុតម្រូវឲ្យហ្វីលីពីននាំចូលអង្ករពីក្រៅប្រទេសបន្ថែម។ ម៉្យាងវិញទៀត ហ្វីលីពីនជាប្រទេសមួយ ដែលច្រើនតែរកគ្រោះដោយគ្រោះធម្មជាតិ ភាគច្រើនមានទឹកជំនន់ និងខ្យល់ព្យុះត្រូពិកជាដើម។ ជាក់ស្តែង មានព្យុះត្រូពិកជាង ២០ តែងវាយប្រហារប្រហារប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ ភាគច្រើនក្នុងរដូវប្រមូលផល ដែលវាបានបំផ្លាញដំណាំជាច្រើនប្រភេទជាពិសេសស្រូវ និងពោត៕

None



អត្ថបទបន្ទាប់


ដំឡូងមីមានតម្លៃទីផ្សារល្អ តែទិន្នផលហាក់មានការថមថយចុះ

មន្ត្រីជំនាញកសិកម្ម និង ប្រជាកសិករ នៅក្នុងខេត្តបាត់ដំបងបានអះអាងប្រាប់ថាតម្លៃទីផ្សារដំឡូងមីនៅរដូវប្រមូផល មុននេះ ហាក់មានតម្លៃល្អ ប៉ុន្ដែទិន្…

វៀតណាមស្នើចិនឲ្យឈប់ត្រួតពិនិត្យកូវីដ-១៩ លើមុខទំនិញរបស់ខ្លួននាំចូលទៅចិន

ប្រទេសវៀតណាម កំពុងជួបបញ្ហាឈឺក្បាលកាន់តែខ្លាំងហើយ ក្រោយពីអាជ្ញាធរចិនបានដាក់ការរឹតបន្ដឹងលើមុខទំនិញនាំចូលមួយចំនួនដោយបារម្ភពីការចម្លងកូវី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ