តាមការចុះផ្សាយដោយសារព័ត៌មាន Asian Nikkei Review របស់ជប៉ុន បានឲ្យដឹងថា ទីក្រុងម៉ានីល កាលពីថ្ងៃទី ៣ កញ្ញាកន្លងទៅនេះ ប្រកាសថា ខ្លួននឹងអនុវត្តវិធានការដកហូតយកពន្ធគយនេះ សម្រាប់រយៈពេល៣ឆ្នាំ។
សម្រាប់ឆ្នាំទី១ ពន្ធគយ តម្លៃ ២៥០ ប៉េសូ (៤,៨ ដុល្លារអាមេរិក) នឹងត្រូវដាក់ទៅលើស៊ីម៉ងត៍នាំចូលក្នុងមួយតោន។ បន្ទាប់មកនៅឆ្នាំទី២ នឹងធ្លាក់មកនៅ ២២៥ ប៉េសូ និង ឆ្នាំទី៣ នៅសល់ ២០០ ប៉េសូ។ នេះបើតាមទិន្នន័យដែល សារព័ត៌មាន Asian Nikkei Review ទទួលបានពី នាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្ម ហ្វីលីពីន។
វិធានការនេះ នឹងត្រូវត្រួតពិនិត្យរាល់ឆ្នាំ ហើយនឹងត្រូវចូលជាធរមាន នៅរយៈពេល១៥ ថ្ងៃ បន្ទាប់ពីមានការប្រកាសព័ត៌មាន។
តម្រូវការស៊ីម៉ងត៍ បានកើនឡើង ខណៈដែលលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានជំរុញកម្មវិធី “Build, Build, Build” មានន័យជាភាសាខ្មែរថា “សង់ សង់ សង់” សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលកម្មវិធីនេះ មានតម្លៃទឹកប្រាក់រហូតដល់ ១៨០ ពាន់លានដុល្លារអាមេរិក។ គម្រោងកម្មវិធីនេះ ត្រូវបាន លោក Duterte មើលឃើញថា នឹងទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀតចូលក្នុងប្រទេសហ្វីលីពីន និងបង្កើតការងារថ្មីៗកាន់តែច្រើនផងដែរ។
ដោយលើកឡើងពីការខូចខាតសក្ដានុពលចំពោះវិស័យផលិតស៊ីម៉ងត៍ក្នុងស្រុក ប្រទេសហ្វីលីពីន កាលពីឆ្នាំមុននេះ បានចាប់ផ្ដើមបើកការស៊ើបអង្កេតលើកំណើននៃការនាំចូលស៊ីម៉ងត៍ ដែលកើនឡើងដល់ ៣លានតោន នៅឆ្នាំ២០១៧ ខណៈដែលកាលពីឆ្នាំ២០១៣ មានតែ ៣.៦០០ តោនប៉ុណ្ណោះ។ ក្នុងនោះ ស៊ីម៉ងត៍ ប្រហែល៧៥% ត្រូវបាននាំចូលមកពីវៀតណាម ១៨% នាំពីចិន និង៨%នាំពីថៃ។
ហ្វីលីពីន បានដាក់ពន្ធបណ្ដោះអាសន្នចំនួន
២១០ ប៉េសូ សម្រាប់រយៈពេល ២០០ថ្ងៃ កាលពីដើមឆ្នាំនេះ ដើម្បីការពារអ្នកវិនិយោគក្នុងស្រុក
ដែលមានអាជីវកម្មត្រូវបានរងការប៉ះទង្គិច ដោយសារតែកំណើននៃការនាំចូលស៊ីម៉ងត៍។ រោងចក្រផលិតក្នុងស្រុកធំៗ
រួមមាន រោងចក្រ Mexico’s Cemex, Switzerlan’s Holcim និងង japan’s Taiheiyo។ រីឯ រោងចក្រ Ramon Ang’s Eagle Cement ក៏ជារោងចក្រក្នុងស្រុកសំខាន់មួយផងដែរ។
ប្រទេសវៀតណាម បានព្រមានកាលពីខែមិថុនាកន្លងទៅថា វិធានការការពារនេះ គឺជាការរំលោភលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក៕