សាលារាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញបន្ដដាក់ចេញវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីទប់ទល់ការឆ្លងរាលដាលកូវីដ-១៩


សាលារាជធានីភ្នំពេញបានសម្រេចបន្ដដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកនូវសកម្មភាព ការងារ និង អាជីវកម្មដែលមានហានិភ័យខ្ពស់ដែល ងាយបង្កការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តរាជាធានីភ្នំពេញ សម្រាប់រយៈពេល១៤បន្ថែមទៀត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែកញ្ញ ឆ្នាំ២០២១។
សាលារាជធានីភ្នំពេញ រូបភាព៖ Cambonomist
ដោយ

សេចក្ដីប្រកាសនេះបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តការផ្អាកជាបណ្ដុះអាសន្នចំពោះសកម្មភាពកាងារ មុខរបរ ឬអាជីវកម្មផ្សេងៗ ដែលវាងាយនឹងបង្កហានីភ័យខ្ពស់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងរាជធានីភ្នំពេញ។ ចំពោះការអនុវត្តន៍នូវសេចក្ដីប្រកាសនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ខែកញ្ញា រហូតដល់ថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ២០២១ នេះតទៅ។ បន្ថែមទៀតពីនេះ នៅក្នុងអំឡុងពេលនៃការដាក់ចេញវិធានការនេះ គ្រប់សកម្មភាពរូមមាន គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន នៅតែមិនទាន់មានការអនុញ្ញាតឲ្យបើកត្រូវត្រូវតែបន្ដបង្រៀនតាមអនឡាញដដែល ខណៈដែលអាជីវកម្ម ក្លឹបកម្សាន្ត រមណីយដ្ឋាន សារមន្ទី សួនកុមារ ស្ទឹម ហាងលក់គ្រប់គ្រឿងស្រវឹងគ្រប្រភេទ រោងភាពយន្ត រោងសម្ដែងសិល្បះ ក្លឹបហាត់ប្រាណ រួមទាំងមជ្ឍមណ្ឌលកីឡាគ្រប់ប្រភេទ ជាពិសេសនោះគឺទីកន្លែងជួបជុំដែលមានមនុស្សច្រើន គឺត្រូវផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួនជាបន្ដទៀត។

គួរបញ្ជាក់ផងដែរការដាក់ចេញនូវវិធានការមួយនេះគឺដើម្បីទប់ស្កាត់នូវការឆ្លងរីករាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគ បំប្លែងថ្មី ឌែលតា ដែលមានឪកាសនៃការឆ្លងបានលឿននិងឆាប់រហ័សនៅទូទាំងប្រទេសកម្ពុជា។ សូមជម្រាបផងដែរថា ស្ថានភាពនៃការឆ្លងនៃមេរោគបំប្លែងថ្មី ឌែលតា សរុបនៅទូទាំងប្រទេសកម្ពុជា មានចំនួន ៣.៣២៣នាក់ រួចមកហើយ ដោយគិតត្រឹមថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១។

អត្ថបទ៖ ហួន ស្រីនីត

None



អត្ថបទបន្ទាប់


ប្រទេសទី១ ក្នុងពិភពលោក ដែលទទួលប្រើប្រាស់រូបិយវត្ថុអេឡិចត្រូនិក Bitcoin ស្របច្បាប់ ជាប្រទេសណា?

នៅទីបំផុតប្រទេសអែលសាល់វ៉ាឌ័រ ដែលជាប្រទេសមួយនៅតំបន់អាមេរិកកណ្ដាល បានក្លាយជាប្រទេសទី ១ នៅលើពិភពលោក ដែលបានដាក់ឲ្យប្រើប្រាស់រូបិយវត្ថុអេឡ…

WHO បន្ដរិះគន់ខ្លាំងៗ និងថ្កោលទោសក្រុមប្រទេសអ្នកមានស្ដុកទុកវ៉ាក់សាំងកូវីដ-១៩ ខណៈប្រទេសក្រីក្រកំពុងខ្វះខាត

អង្គការសុខភាពពិភពលោកបានបន្ដរិះគន់ខ្លាំងៗ និងថ្កោលទោសក្រុមប្រទេសអ្នកមានទាំងឡាយណា ដែលបានស្ដុកទុកវ៉ាក់សាំង ព្រមទាំង ឧបករណ៍ការពារ និងព្យាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ