ចំណូលពន្ធដារ

សម្តេច ហ៊ុន សែន៖រដ្ឋនៅមានលុយអាចបើកប្រាក់ខែឲ្យមន្ត្រីរាជការបាន ៣ឆ្នាំទៀត


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានឹងមិនមានបញ្ហាប្រឈមនៃការខ្វះខាតថវិកាសម្រាប់ការចំណាយ ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រទេសនោះឡើយ ជាពិសេសការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការតែម្ដង ដោយក្នុងនោះ សម្តេចបានបញ្ជាក់ថា គ្រាន់តែចំណូលពីពន្ធដារ ៣ខែ ដើមឆ្នាំនេះ បានជាង១ពាន់លានដុល្លារ និងពន្ធគយបានជាង៦០០លានដុល្លារ។ សម្តេចបានថ្លែងបែបនេះ កាលពីថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ នៅក្នុងការថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​
ដោយ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ការ​ប្រមូលប្រាក់​ចំណូល​ពី​ពន្ធដារ និង ពន្ធគយ​នៅ​តែ​បន្ត​រក្សា​បាន​កំណើន​បាន​ដដែល ហើយ​សម្ដេច​បាន​លើក​ឡើង​បែប​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​រដ្ឋាភិបាល​ថា ការ​ដែល​តម្រូវ​ឲ្យ​មន្ត្រីរាជការ​ដាច់ខាត​ត្រូវ​តែ​ចាក់​វ៉ាក់សាំង បើ​ពុំ​ដូច្នោះ​ទេ​នឹង​ត្រូវ​លុប​ចោល​ពី​ក្រប​ខណ្ឌ​ដើម្បី​សន្សំ​ការ​ចំណាយ​នោះ គឺជា​រឿង​មិន​ពិត​ទេ​។

លោក​បណ្ឌិត អុ​ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារ​ឈាន​មុនគេ​មួយ​នៅ​កម្ពុជា និង​ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ចាត់​ទុក​ថា ជា​ធនាគារ ដែល​បាន​បង់ពន្ធ​ចូល​រដ្ឋ​បាន​ច្រើន និង ទៀងទាត់ នៅ​ក្នុង​ចំណោម ១០​ក្រុមហ៊ុន​កាលពី​ឆ្នាំ ២០២០​មុន​នេះ បាន​មាន​ប្រសាសន៍​ថា  ជុំវិញ​ការ​លើក​ឡើង​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល អំពី​ការ​ប្រមូល​ចំណូល​ពន្ធ ដែល​នៅ​តែ​បន្ត​មាន​កំណើន​នេះ​ដែរ គឺជា​សញ្ញាណ​ល្អ​មួយ ដែល​បង្ហាញ​ថា ទោះបី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​លំបាក​មែន តែ​ម្ចាស់​អាជីវកម្ម​នីមួយ​ៗ អាច​រឹង​មាំ រក្សា​លំនឹង​អាជីវកម្ម​របស់​ខ្លួន​បាន​ល្អ​នៅឡើយ​។

បើ​ទោះបីជា​ការ​ប្រមូល​ចំណូល​ពន្ធ​នៅ​ដើមឆ្នាំ​នេះ នៅ​តែ​ល្អ​ប្រសើរ​ក្តី តែ​លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា បាន​បង្ហាញ​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ដែរ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ទំនងជា​នឹង​មានការ​ថមថយ បើសិនជា​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​បែប​នេះ​។

គួរ​បញ្ជាក់​ថា ឯកឧត្តម គង់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ធ្លាប់​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ថា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផែនការ​ប្រមូល​ចំណូល​ពន្ធ​ក្នុង​ឆ្នាំ ២០២១​នេះ ខណៈ​ដែល​ព្រឹត្តិការណ៍​ឆ្លង​កូ​វី​ដ​-១៩​កំពុង​បន្ដ​រីក​រាលដាល​ខ្លាំង​នៅ​កម្ពុជា​ឡើយ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

None



អត្ថបទបន្ទាប់


តើការបញ្ចុះអត្រាការប្រាក់បញ្ញើរបស់អតិថិជនពីសំណាក់ធនាគារ និងមីក្រូហិរញ្ញវត្ថុអាចទៅរួចទេ?

គម្រោងបញ្ចុះអត្រាការប្រាក់បញ្ញើអតិថិជន ដែលការស្នើសុំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជួយឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ អាចមានលទ្ធភាពឈានទៅប…

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៨១នាក់ទៀតខណៈអ្នកជាសះស្បើយមាន៤០នាក់

ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៨១នាក់បន្ថែមទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ