
បើតាមលិខិតដដែលនេះបានឲ្យដឹងថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងសូមអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១២រូប ដែលជាករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ នៅថ្ងៃទី ១១ និង១២ ខែមេសាឆ្នាំ២០២១ ដែលមកទល់ពេលនេះ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២រូបប៉ុណ្ណោះ បានសហការទំនាក់ទំនងមកកាន់សមត្ថកិច្ច។ ដោយឡែក នៅសល់ចំនួន១០នាក់ទៀត មិនបានបង្ហាញខ្លួន ឬទាក់ទងមកនោះទេ។
រដ្ឋបាលរាជធានីភ្នំពេញ ទុកពេលឲ្យ៣ថ្ងៃជាកំហិត ចាប់ពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១នេះ តទៅ ដើម្បីឲ្យអ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់នោះ បង្ហាញខ្លួន ឬទំនាក់ទំនងមកកាន់អាជ្ញាធរ ឬតេមកលេខ ១២៩៩ ឬ១១៥ ដើម្បីមកទទួលការព្យាបាល។ បើពួកគេទាំង១០នាក់នោះ មិនបង្ហាញខ្លួនតាមការកំណត់នេះទេ នោះអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ព្រោះសកម្មភាពនេះ គឺជាអំពើគេចវេះពីការតម្រូវឲ្យទទួលការព្យាបាល ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល ហើយផ្ទន្ទាទោសដាក់ពន្ធធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ កាលបើអំពីខាងលើនេះ បណ្ដាលឲ្យមានការចម្លងកូវីដ-១៩ ទៅដល់អ្នកដទៃទៀត។
សូមមើលសេចក្ដីជូនដំណឹងខាងក្រោម ដែលមានបញ្ជាក់ពីឈ្មោះអ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់ ដែលអាជ្ញាធររាជធានីភ្នំពេញកំពុងតាមស្វែងរក។

