នាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រីឈ្នះការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភា!

លោកប្រប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រីរបស់លោក បានរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភាសាជាថ្មី


នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) និងគណៈរដ្ឋមន្ត្រី ១០ នាក់ផ្សេងទៀត បានក្លាយជាផ្ទាំងស៊ីបរបស់អ្នកនយោបាយនៃក្រុមប្រឆាំងក្នុងអំឡុងពេលជជែកដេញគ្នាយ៉ាងតឹងសរសៃរករអស់រយៈពេលបីថ្ងៃកន្លងមកនេះក្នុងសភា ហើយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុននេះ លោកប្រាយុទ្ធ និងក្រុមរបស់លោក បានយកឈ្នះលើការបោះឆ្នោតដកសេចក្តីទុកចិត្តពីសភា ហើយបក្សរបស់លោកក៏នៅតែបន្តកាន់អំណាចតទៅមុខទៀត យ៉ាងរឹងមាំដដែល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
លោកប្រប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រីរបស់លោក បានរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភាសាជាថ្មី

ឧត្តមសេនីយ លោកប្រាយុទ្ធ ទទួលបានសំឡេងគាំទ្រចំនួន ២៥៦ សំឡេង ទល់នឹង ២០៦ សម្លេងដែលបានបោះឆ្នោតដកសេចក្តីទុកចិត្ត ជាមួយនឹងសម្លេងអនុប្បវាទចំនួន ៩ ខណៈឧបនាយករដ្ឋមន្ត្រីថៃ​លោកប្រាវីត វ៉ុងស៊ូវុន​ (Prawit Wongsuwon) ទទួលបានសំឡេងគាំទ្រច្រើនជាងគេគឺ ២៦៨ និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកចូរិន លាកសាណាវីសិត (Jurin Laksanawisit) ទទួលបានសម្លេងគាំទ្រទាបបំផុត គឺត្រឹមតែ ២៤១ សំឡេងប៉ុណ្ណោះ។

យ៉ាងណាមិញ បន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានចេញផ្សាយនៅចុងសប្ដាហ៍មុននេះ លោក ប្រាយុទ្ធបានប្រាប់អ្នកសារព័ត៌មានថា «លោកពិតជាធូរទ្រុងណាស់»។

ក៏ប៉ុន្តែ យោងតាមអ្នកសង្កេតការណ៍​មួយចំនួនបានអះអាងថា​​ បើទោះជាគណៈរដ្ឋមន្ត្រីទាំង១១រូបបានរួចផុតពីការបោះឆ្នោតទុកដកសេចក្តីទុកចិត្តក៏ដោយ ក៏លទ្ធផលនេះសរបង្ហាញឲ្យឃើញ​យ៉ាងច្បាស់ពីសញ្ញានៃភាពប្រេះឆាផ្ទៃក្នុងក្រុមបក្សកាន់អំណាច​របស់លោកប្រយុទ្ធបាត់ទៅហើយ។

ជាឧទាហរណ៍ស្រាប់ ព្រោះក្នុងចំណោមសំឡេង ២១២ ដែលជាសម្លេងមិនទុកចិត្តច្រើនបំផុតត្រូវបានបោះទៅលើរដ្ឋមន្ត្រីមហាផ្ទៃ លោកអានូពុង ផៅចីនដា (Anupong Paojinda) ហើយ ៦ សម្លេងនៃការដកនោះ គឺសមាជិកសភាមកពីគណបក្សផាឡាង ព្រាឆារាត (Palang Pracharath) ដែលជាបក្សកាន់អំណាចរបស់ខ្លួនតែម្តង។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ លោករាមេស រតនាឆាវេង (Rames Ratanachaweng) បាននិយាយថា គណបក្សលោក​មានការខកចិត្ត និងងឿងឆ្ងល់​យ៉ាងខ្លាំងថា ហេតុអ្វីបានជាការបោះឆ្នោដកការទុកចិត្តមាន ៣ សម្លេង លើលោកចូរិន Jurin ដែលជាប្រធាន​បក្សកើតឡើង ដែលសម្លេងទាំងបីនោះ គឺមកពីសមាជិកគណបក្សឆាតថៃផាថាណា (Chartthaipattana) ដែលជាដៃគូបក្សសម្ព័ន្ធនឹងគ្នានោះ។

ទន្ទឹមគ្នានេះដែរ រដ្ឋមន្ត្រីធនធាន​ធម្មជាតិ និងបរិស្ថាន លោកវ៉ារាវុត (Varawut Silpa-archa) បានទៅជួបសមាជិកសភាទាំងបីរូបនោះ ដែលដោយពួកគេបានឆ្លើយតបថា ខ្លួនមើលឃើញលើបញ្ហាមួយចំនួន ដូច្នេះ ទើបបានជាបោះឆ្នោតដកការទុកចិត្តលើលោកចូរិនតែម្តង។

លោក Varawut បាននិយាយថា សមាជិកសភាគ្រប់រូបមាន​សេរីភាព​ក្នុងការបញ្ចេញមតិរបស់ពួកគេ នៅពេលដែលពួកគេយល់ឃើញថា សមស្រប នោះពួកគេអាចបោះឆ្នោតបែបនេះក៏មិនទាស់ខុសអ្វីដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លទ្ធផលបោះឆ្នោតរបស់សភាថៃ គឺផ្ទុយស្រឡះជាមួយនឹងលទ្ធផលនៃការបោះឆ្នោតស្របគ្នា ដែលរៀបចំដោយក្រុមបញ្ញាវន្តមកពី​សាកលវិទ្យាល័យ​ចំនួនបួន និងអង្គការពលរដ្ឋផ្សេងទៀត ដែលក្នុងចំណោមសមាជិកសាធារណៈចំនួនជាង ៥ សែននាក់​ ដែលបានបោះឆ្នោតនៅក្នុងការស្ទង់មតិតាមអ៊ីនធឺណិត ជាលទ្ធផល ៩៧% នៃសមាជិកទាំងអស់បានបោះឆ្នោតដកសេចក្តីទុកចិត្តលើ​លោកប្រាយុទ្ធ ចាន់អូចា តែម្តង៕




អត្ថបទបន្ទាប់


ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈកំពុងផ្តល់ក្តីសង្ឃឹមដល់ការងើបឡើងវិញនៃវិស័យដឹកជញ្ជូន

យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះតម្លៃប្រេងឥន្ធនៈសកល ក៏ដូចជានៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលកំពុងផ្តល់ក្តីសង្ឃឹមដល់ការងើបឡើងវិញនៃ…

តុលាការកំពូលរបស់UN ច្រានចោលការការអះអាងរបស់មីយ៉ាន់ម៉ា ចំពោះអំពើប្រល័យពូជសាសន៍របស់ខ្លួន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបានសម្រេចថា សំណុំរឿងដ៏សំខាន់មួយដែលបានចោទប្រកាន់ប្រទេសមីយ៉ាន់ម៉ា ក្រោមការគ្រប់គ្រងដោយរបបយោធាពីបទប្រល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ