ព្រះអង្គម្ចាស់ វ័យ ៧១ ឆ្នាំរបស់ចក្រភពអង់គ្លេស គឺព្រះអង្គម្ចាស់ Charles ដែលជារាជទាយាទក្នុងការស្នងរាជបល្ល័ង្ក គឺកំពុងបង្ហាពីអាការៈពាក់កណ្ដាល នៃមេរោគ Covid-19 ប៉ុន្ដែ ព្រះរាជសុខភាពរបស់ព្រះអង្គនៅតែមានសភាពល្អនៅឡើយទេ។ នេះបើតាមប្រភពពី រាជវាំងអង់គ្លេស (Clarence House)។
ព្រះអង្គម្ចាស់ Charles កំពុងដាក់ខ្លួនទ្រង់នៅដាច់ដោយឡែកពីអ្នកដទៃ និងធ្វើការងារពីរាជដំណាក់របស់ព្រះអង្គ នៅឯ Balmoral Estate នៅក្នុងប្រទេសស្កុតឡែន។ មហេសីរបស់ព្រះអង្គ គឺត្រូវបានធ្វើតេស្ដដែរ ប៉ុន្ដែ គឺលទ្ធផលអវិជ្ជមាន។
នៅក្នុងសេចក្ដីថ្លែងការពីរាជវាំងអង់គ្លេស ព្រះអង្គម្ចាស់ Charles បានយាងចេញនៅក្នុងទំនាក់ទំនងសាធារណៈជាច្រើនលើក នៅអំឡុង២ទៅ៣ សប្ដាហ៍កន្លងមកនេះ ហើយដូច្នេះហើយ វាមិនអាចដឹងថា ទ្រង់បានឆ្លងមេរោគ Covid-19 នេះនៅឯណា និងនៅពេលណានោះទេ។
រាជទាយាទអង់គ្លេសមួយអង្គនេះ គឺជាបុត្រាច្បងរបស់ម្ចាស់ក្សត្រី Elizabeth II ដែលបច្ចុប្បន្នមានព្រះជន ៩៣ ឆ្នាំ។ សេចក្ដីថ្លែងការរបស់រាជវាំង Buckingham បានឲ្យដឹងថា ព្រះរាជសុខភាពរបស់ម្ចាស់ក្សត្រីនៅតែមានសភាពល្អនៅឡើយ។ ម្ចាស់ក្សត្រី បានយាងជួបជាមួយនឹងព្រះអង្គម្ចាស់ Charles ចុងក្រោយ នៅព្រឹកថ្ងៃទី ១២ ខែមីនា។
គិតមកទល់ថ្ងៃទី ២៥ ខែមីនានេះ មានករណីឆ្លងមេរោគ Covid-19 នៅអង់គ្លេសចំនួនជាង ៨ពាន់ករណី និងមានអ្នកស្លាប់ចំនួនជាង ៤០០នាក់។
ប្រភព៖ NBC News