បើតាមអ្នកជំនាញរូបនេះ អ្នកទិញឡូតិ៍ បានឈមនឹងបញ្ហាជាច្រើន ដូចជា ពុំមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដែលគាំទ្រដល់ការរស់នៅ សាងសង់ផ្ទះដែលពុំមានការត្រួតពិនិត្យគុណភាពសំណង់ច្បាស់លាស់ ប្រឈមនឹងបញ្ហាអសន្តិសុខ និងបញ្ហាជាច្រើនទៀត។
លោកពន្យល់យ៉ាងដូច្នេះថា៖ «អ្នកដែលគ្មានលទ្ធភាពទិញផ្ទះល្វែង ជារឿងល្អហើយ ដែលគាត់ចេះឆ្លៀតទិញដីឡូតិ៍ទុក ប៉ុន្ដែ ក៏ជាការលំបាកមួយដែរនៅថ្ងៃអនាគត ទាក់ទងជាមួយផ្លូវ លូ បណ្តាញទឹកស្អាត និងអគ្គិសនីជាដើម។ ការធ្វើផ្ទះដាច់ៗពីគ្នា គឺមានផលលំបាក ព្រោះបច្ចុប្បន្ន ការធ្វើផ្ទះ ម្ចាស់ផ្ទះច្រើនតែមានបញ្ហាជាមួយជាង ហើយគ្មានអ្នកត្រួតពិនិត្យគុណភាពសំណង់បានត្រឹមត្រូវនោះទេ។ មួយទៀត នៅពេលគាត់ទិញដី ត្រូវបង់រំលស់មួយសារ ដល់ពេលធ្វើផ្ទះត្រូវខ្ចីប្រាក់គេទៀត។ ហើយបញ្ហាអសន្តិសុខ ដូចជា ចោរប្លន់ គាស់ទ្វារ និងក្មេងញៀនថ្នាំ...ខុសពីបុរីដែលគេមានសន្តិសុខយាមត្រឹមត្រូវ»។
ជាបន្តសូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖