កិច្ចព្រមព្រៀង RCEP នៃម៉ាឡេស៊ី

ម៉ាឡេស៊ីដាក់កិច្ចព្រមព្រៀង RCEP ចូលជាធរមានហើយ


ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ីបាននិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានក្នុងប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃសុក្រនេះតទៅហើយ ខណៈដែលម៉ាឡេស៊ីរំពឹងខ្ពស់ថា ខ្លួននឹងអាចទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ ពិសេសជំរុញបង្កើនការនាំចេញកាន់តែច្រើនថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
កិច្ចព្រមព្រៀង RCEP នៃម៉ាឡេស៊ី
ដោយ

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រនេះថា ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ីបានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកទទួលផលដ៏ធំបំផុតពីកិច្ចព្រមព្រៀង RCEP ដែលគាំទ្រដោយប្រទេសចិន ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ពោលគឺម៉ាឡេស៊ីរំពឹងថា តាមរយៈ RCEP នឹងជំរុញឲ្យតម្លៃនាំចេញ​របស់ខ្លួន​នឹងកើនឡើង ២០០ លានដុល្លារអាមេរិកបន្ថែមទៀត។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​ក៏ចង់ពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ក្នុងចំណោមសមាជិកទាំងអស់ផងដែរ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចក្នុងតំបន់ ចំពេលមានវិបត្តិកូវីដ-១៩កំពុងបន្ដរាតត្បាត។

យ៉ាងណាមិញ កម្ពុជាក្នុងនាមជា​ប្រធានអាស៊ានឆ្នាំនេះ ក៏ចង់ឱ្យសមាជិកអាស៊ានទាំងអស់​ធ្វើការរួមគ្នា ដើម្បីចាប់ផ្តើមការចរចា ដែលធ្វើឱ្យប្រសើរឡើង​នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម​អាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ដែលមានស្រាប់ (FTAs) ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ហើយពន្លឿនការអនុវត្តកិច្ចព្រមព្រៀង RCEP សម្រាប់សមាជិកទាំងអស់គ្នាផងដែរ។

សូមជម្រាបថា ក្នុងចំណោមសមាជិកអាស៊ាន​មានតែប្រទេសឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ប៉ុណ្ណោះ ដែលមិនទាន់បានផ្ដល់សច្ចាប័ន RCEP របស់ខ្លួន​ទៅលេខាធិការដ្ឋានអាស៊ាន ខណៈដែលប្រទេសជាសមាជិក​ចំនួន​១២ផ្សេងទៀត​បាន​ផ្ដល់​សច្ចាប័នរួចរាល់អស់ហើយ។

RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ធំជាងគេបំផុតមួយ​របស់ពិភពលោក និងបាន​ចូលជាធរមាន​តាំងពីដើមឆ្នាំ២០២២មកម្ល៉េះ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពហុភាគីដំបូងគេ ដែលរួមបញ្ចូល​ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែសេឡង់ និងប្រទេសជាសមាជិក​អាស៊ានទាំង១០៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រេសិតពិសេសរបស់ប្រធានអាស៊ានឯកឧត្តម ប្រាក់ សុខុន នឹងចេញធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាសប្តាហ៍ក្រោយ

ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម…

វៀតណាមនឹងសាងសង់រោងចក្រចម្រាញ់ប្រេងទី ៣ ក្រោយជួបវិបត្តិកង្វះខាតប្រេងក្នុងប្រទេស

ព័ត៌មាន
វៀតណាមកំពុងធ្វើការលើនីតិវិធីរដ្ឋបាល ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងធំទីបីរបស់ខ្លួន ចំពេលដែលប្រទេសនេះ កំពុងប្រឈមនឹងការខ្វះខាតប្រេងប្រើប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ