ការចូលរួម និងការអបអរសាទរនៅក្នុងឪកាសដ៏ប្រសើរនេះផងដែរ ក៏គឺជាការផ្តល់ពានរង្វាន់ដល់ភ្នាក់ងារដែលធ្វើបានល្អ ហើយវាជាកិត្តិយស់របស់យើងសម្រាប់ក្រុមគ្រួសារ Century 21 Global មកពី America Century 21 LLC HQ office, Century 21 SGR from Chicago, Century 21 Taiwan, Century 21 Japan, Century 21 south Korea, Century 21 Singapore & Hong Kong។ យើងរីកចម្រើនកាន់តែធំ និងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោសារតែ ការផ្តល់ដំបូន្មានល្អ និង កិច្ចសហការដែលអ្នកទាំងអស់គ្នាផ្តល់អោយយើងនៅក្នុងប្រទេសកម្ពុជា។
ការចូលរួម និងការអបអរសាទរនៅក្នុងឪកាសដ៏ប្រសើរនេះ ក៏គឺជាការផ្តល់ពានរង្វាន់ដល់ភ្នាក់ងារដែលធ្វើបានល្អ ហើយវាជាកិត្តិយស់របស់យើងសម្រាប់ក្រុមគ្រួសារ Century 21 offices មកពីប្រទេស សឹង្ហបុរី ហុងកុង ជប៉ុន តៃវ៉ាន់ កូរ៉េខាងត្បូង និងប្រទេសសហរដ្ឋអាមេរិក។ សន្និបាតដ៏ធំនេះមានការចែករំលែកចំណេះដឹង បទពិសោធន៍ពីអ្នកជោគជ័យ និងថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យមកពីជាង១០ប្រទេស កាន់តែធ្វើឲ្យទីផ្សារអចលនទ្រព្យកម្ពុជាទទួលបានទំនុកចិត្ត និងឈានឆ្ពោះទៅកាន់ពិភពលោកតាមរយៈការចងបណ្តាញការងារ និងការផ្សព្វផ្សាយសក្តានុពលពីវិស័យនេះទៅកាន់ពិភពលោកកាន់តែទូលំទូលាយជាងមុន។
ក្រុមហ៊ុន Century 21 គឺជាម៉ាកយីហោអចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការចាប់ផ្តើមដំណើរការកាលពី៤ឆ្នាំមុន យើងចាប់ផ្តើមរីកចម្រើនកាន់តែខ្លាំងទៅៗ ដោយសារតែគេទទួលស្គាល់ទៅលើក្រមសីលធម៌ការងារភាពស្មោះត្រង់ ភាពជឿជាក់ និងបណ្តាញនៅទូទាំងពិភពលោក ដែលមានជាង ៨១ ប្រទេសជាមួយនឹងភ្នាក់ងារចលនទ្រព្យដែលមានជំនាញ និងការិយាល័យ ៨,៨០០ ការិយាល័យ។
នាយិកាក្រុមហ៊ុនអចលនទ្រព្យCentury21 Cambodia អ្នកនាងGrace Rachy Fongបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ព្រឹត្តិការណ៍នេះមិនធ្លាប់មាននៅកម្ពុជា ហើយកម្ពុជាជាប្រទេសទី៧៥ ដែលមាននាំយកមកនូវសិទ្ឋអាជីវកម្មពីក្រុមហ៊ុនCentury21ពិភពលោក ដែលបច្ចុប្បន្នCentury21 បានពង្រីកទីតាំងនិងការិយាល័យរហូតដល់៨១ប្រទេសរួចហើយ។
អ្នកនាងបន្តថា “នេះជាលើកទី១ដែលកម្ពុជារៀបចំព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីកំលាំងនៃការរួបរួមរបស់យើង និងបង្ហាញពីសក្តានុពលនៃCentury21 Cambodiaពិសេសការផ្តល់ទំនុកចិត្តក្នុងទីផ្សារពីសេវាកម្មរបស់យើង”។
អ្នកនាងGrace Rachny Fongបានបន្តថា កម្មវិធីនេះនឹងបង្ហាញពីឳកាសនៃការវិនិយោគ និងទាក់ទាញការវិនិយោគពីអ្នកវិនិយោគអន្តរជាតិមកកម្ពុជា ព្រោះភ្ញៀវខ្លះពួកគេមិនធ្លាប់មកកម្ពុជា ហេតុនេះពេលពួកគេមកកាន់កម្ពុជា ពួកគេនឹងចាប់យកឳកាសចេញពីទីនេះ និងផ្សព្វផ្សាយពីសក្តានុពលវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាទៅកាន់ពិភពលោក។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុង រក្សាបាននូវកំណើន៧% អស់រយៈពេលជាង២០ឆ្នាំកន្លងនេះ បង្ហាញថាប្រទេសកម្ពុជា ជាប្រទេសមានការអភិវឌ្ឍរីកចម្រើនច្រើនជាងគេ នៅក្នុងតំបន់។នេះគឺជាលទ្ធផលនៃស្ថិរភាពនយោបាយ សង្គមនិងសេដ្ឋកិច្ចរបស់កម្ពុជា និងអ្នកវិនិយោគបរទេសនៅក្នុងរដ្ឋាភិបាល។ លើសពីនេះទៀតរដ្ឋាភិបាល បានធានាមិនឱ្យមានភាពជាម្ចាស់នៃការវិនិយោគ និងភាពងាយស្រួលនៃការធ្វើមាតុភូមិនិវត្តន៍ដើមទុន និងប្រាក់ចំណេញ។
នេះបានទាក់ទាញវិនិយោគបរទេសកាន់តែច្រើន រួមបញ្ចូលទាំងស័យអភិវឌ្ឃនអចនលទ្រព្យ ពីប្រទេសជប៉ុន សឹង្ហបុរី ម៉ាឡេស៊ី ចិន តៃវ៉ាន់ កូរ៉េខាងត្បូង និងប្រទេសដទៃទៀត វិនិយោគនៅក្នុងប្រទេសកម្ពុជា ការបង្កើតតម្រូវការសម្រាប់អចលនទ្រព្យពាណិជ្ជកម្ម និងលំនៅដ្ឋាន។ វិនិយោគភាគច្រើនគឺនៅក្នុងទីក្រុង រួមមានភ្នំពេញ ក្រុងព្រះសីហនុ កែប កំពត និងសៀមរាប ។ខេត្តកោះកុងមានមនុស្សកាន់តែច្រើនឡើងៗ កំពុងធ្វើចំណាកស្រុកពីតំបន់ជនបទ ចូលទៅកាន់ទីក្រុងដើម្បីស្វែងរកការងារធ្វើ និងបង្កើតមុខរបសផ្សេងៗ ។
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនCentury21 Cambodiaបានថ្លែងឲ្យដឹងផងដែរថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលយើងអាចពង្រីកការផ្សព្វផ្សាយពីសក្តានុពលនៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោក និងជាការពង្រីកទីផ្សារ និងឪកាសសម្រាប់ក្រុមហ៊ុនជាសមាជិកCentury21 Familyទៅកាន់ទីផ្សារនៅក្រៅប្រទេស។ លោកបន្តថា ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេសបាន ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យCentury21 ត្រូវឆ្លងកាត់ប្រព័ន្ឋការងារទាំងនេះ ដើម្បីពួកគេអាចធ្វើការជាមួយភ្នាក់ងារនៃក្រុមហ៊ុនCentury21 នៅអន្តរជាតិបាន។
លោកបន្តថា “ចង់មិនចង់ទីផ្សាររបស់យើងនឹងរីកទៅកាន់បរទេស ហេតុនេះការចាប់បានឳកាស និងពង្រីកសក្តានុពលនៃក្រុមហ៊ុននិមួយៗ វាអាស្រ័យលើសេវាកម្មនិងទំនុកចិត្តដែលពួកគេផ្តល់ឲ្យដៃគូ”។
ជាមួយនឹងកំនើនសេដ្ឋកិច្ចរ៉ឹងមាំសម្រាប់រយៈពេលវែងបន្ថែមទៀត កាលពីពេលថ្មីៗនេះធនាគារពិភពលោក បានបញ្ចេញរបាយការណ៍ថ្មីៗ របស់ខ្លួនពាក់ព័ន្ធនឹងសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០១៨នេះកាលពី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តកើនឡើងជាងឆ្នាំ ២០១៧ ពោលគឺនឹងអាចដល់ ៧.១ % នៃផលិតក្នុងស្រុក សម្រាប់ឆ្នាំ ២០១៨ នេះ។
ឧស្សាហកម្មសំណង់អគារ គឺត្រូវបានគេចាត់ទុកជាមួលដ្ឋានគ្រឹះសេដ្ឋកិច្ចមួយក្នុងចំណោមមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផ្សេងទៀត ដូចដែលមានភស្តតាងស្រាប់ ដោយមានការផ្លាស់ផ្តូអគារខ្ពស់ជាច្រើននាពេបច្ចុប្បន្នទៅជាអគារខ្ពស់កប់ពពក ការសាងសង់ទីក្រុរណប ខុនដូ បុរី ផ្សារទំនើប ការិយាល័យពាណិជ្ជកម្ម និងវិឡាកូនកាត់ជាដើម។
ភ្នាក់ងារអចលនទ្រព្យកាន់តែច្រើន គឺនឹងមានការបណ្តុះបណ្តាលអោយមានជំនាញពិតប្រកដដូចភ្នាក់ងារក្រុមគ្រួសារ Century 21 Cambodia Family offices ។ ពួកគេត្រូវបានគេបង្រៀនគ្រប់ចំនុចពី អចលនទ្រព្យ និងតម្រូវការដែលត្រូវប្រកាន់ភ្ជាប់ ដើម្បីធ្វើការអោយក្រមសីលធម៌ការងារវិជ្ជាជីវៈ និងស្មោះត្រង់កក្នុងការបំរើដល់អតិជនរបស់ពួកគេ៕