វិស័យធនាគារ

ទណ្ឌកម្មថ្មីៗរបស់អាម៉េរិក ដាក់លើរុស្ស៊ី បង្ខំឱ្យធនាគារកណ្ដាលរុស្ស៊ីចេញបញ្ជាឱ្យផ្អាកការជួញដូរប្រាក់ដុល្លារ និងប្រាក់អឺរ៉ូជាបន្ទាន់លើទីផ្សារហិរញ្ញវត្ថុធំបំផុតរបស់រុស្ស៊ី


សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចធំបំផុតទី១របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ចបានប្រកាសដាក់ទណ្ឌកម្មថ្មីៗទៅលើប្រទេសរុស្ស៊ី ហើយទណ្ឌកម្មថ្មីៗទាំងនេះបានបង្ខំឱ្យធនាគារកណ្ដាលរុស្ស៊ីចេញបញ្ជាឱ្យផ្អាកជាបន្ទាន់នូវការជួញដូរប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ នៅលើ Platform Moscow Exchange ដែលជាទីផ្សារហិរញ្ញវត្ថុឈានមុខគេ និងធំបំផុតរបស់ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
វិស័យធនាគារ
ដោយ

Platform Moscow Exchange ដែលជាទីផ្សារហិរញ្ញវត្ថុឈានមុខគេ និងធំបំផុតរបស់ប្រទេសរុស្ស៊ី រួមជាមួយនឹងធនាគារកណ្តាលរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ស្ដីពីការផ្អាកភ្លាមៗនូវការជួញដូរប្រាក់ដុល្លារ និងប្រាក់អឺរ៉ូនៅលើ Platform Moscow Exchange យ៉ាងតក់ក្រហល់កាលពីថ្ងៃពុធ សប្ដាហ៍នេះ ដែលជាថ្ងៃបុណ្យឈប់សម្រាកសាធារណៈ នៅក្នុងប្រទេសរុស្ស៊ី។ សេចក្ដីថ្លែងការណ៍ខាងលើនេះធ្វើឡើង១ម៉ោង បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មជុំថ្មីលើប្រទេសរុស្ស៊ី ក្នុងគោលបំណងកាត់ផ្ដាច់រំហូរសាច់ប្រាក់ និងទំនិញដែលជួយគាំទ្រដល់ការធ្វើសង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។

ធនាគារកណ្តាលរុស្ស៊ី បាននិយាយថា ដោយសារការដាក់ចេញនូវទណ្ឌកម្ម ឬវិធានការរឹតបន្តឹងដោយសហរដ្ឋអាម៉េរិក មកលើ Moscow Exchange ដែលជាទីផ្សារហិរញ្ញវត្ថុឈានមុខគេ និងធំបំផុតរបស់ប្រទេសរុស្ស៊ី ការជួញដូរអត្រាប្តូរប្រាក់ និងការទូទាត់ឧបករណ៍ហិរញ្ញវត្ថុ ដែលអាចជួញដូរបានជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ត្រូវបានផ្អាក។

ចំណាត់ការរបស់ក្រុងមូស្គូនេះ គឺហាមឃាត់គ្រប់ធនាគារ ក្រុមហ៊ុន និងវិនិយោគិនទាំងអស់មិនឱ្យជួញដូររូបិយប័ណ្ណតាមរយៈ Platform ជួញដូរហិរញ្ញវត្ថុដូចមុនទៀតឡើយ។ជំនួសមកវិញ ពួកគេនឹងត្រូវជួញដូរនៅតាមបញ្ជរ ដែលប្រតិបត្តិការជួញដូរត្រូវធ្វើឡើងដោយផ្ទាល់រវាងភាគីពីរ។ យោងតាមធនាគារកណ្តាលរុស្ស៊ី ទិន្នន័យពីការជួញដូរទាំងនោះនឹងត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្រាប្តូរប្រាក់ផ្លូវការ។

ដោយសារតែវិបត្តិកើតឡើងជាញឹកញាប់ដែលបានធ្វើឱ្យរូបិយប័ណ្ណរូប៊ល (Ruble) របស់រុស្ស៊ី ធ្លាក់ថ្លៃខ្លាំងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ពលរដ្ឋរុស្ស៊ី ជាច្រើនបានសន្សំប្រាក់របស់ពួកគេជាដុល្លារ ឬអឺរ៉ូ។ ហើយទន្ទឹមនេះធនាគារកណ្ដាលរុស្ស៊ី បានបញ្ជាក់ថា ប្រាក់បញ្ញើសន្សំជាដុល្លារ ឬអឺរ៉ូរបស់ពលរដ្ឋរុស្ស៊ី គឺមានសុវត្ថិភាពធម្មតា៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla អនុម័តលើកញ្ចប់ប្រាក់ខែជាង៥០ពាន់លានដុល្លារសម្រាប់លោក Elon Musk

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ថេស្លា (Tesla) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ថេស្លា បានយល់ព្រមលើកញ្ចប់ប្រាក់ឈ្នួលចំនួន…

ធនាគារកណ្ដាលថៃ កំពុងបង្កើនវិធានការប.ង្ក្រា.បលើគណនីធនាគារខុស.ច្បាប់ ក្រោយពលរដ្ឋចាញ់.បោ.កលុយអស់រាប់រយពាន់លានដុល្លារនៅពីរឆ្នាំកន្លងមកនេះ

ធនាគារកណ្ដាលថៃ កំពុងបង្កើនវិធានការបង្ក្រាបលើគណនីធនាគារខុសច្បាប់ដែលត្រូវបានប្រើប្រាស់ក្នុងអំពើឆបោកហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ ខណៈដែលអតិថិជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ