ករណីជាសះស្បើយកើនឡើង

អ្នកជាសះស្បើយកើនដល់៧២នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅត្រឹមតែ៤៧នាក់


រកឃើញករណីឆ្លងថ្មី០១ករណីបន្ថែមទៀត កាលពីថ្ងៃទី០៩ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១១៩នាក់ ខណៈដែលអ្នកជាសះស្បើយថ្មីមាន០៤នាក់បន្ថែមទៀត នាំឲ្យអ្នកជះស្បើយសរុបកើនដល់៧២នាក់ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែមេសានេះ។
អ្នកជាសះស្បើយកើនដល់៧២នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅត្រឹមតែ៤៧នាក់(រូបភាព CDC)
ដោយ

ចំពោះ​ករណី​ជា​សះស្បើយ​ទាំង​០៤​នាក់​នេះ ជា​បុរស​ជនជាតិ​ខ្មែរ​០៣​នាក់ ដែល​បាន​ស្នាក់​នៅ​និង​ព្យាបាល​ក្នុង​ខេត្ត​ចំនួន​០៣ រួម​មាន កំពង់ចាម ព្រះ​វិហារ និង​កណ្តាល​។ ដោយ​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​០១​នាក់ ដែល​ត្រូវ​បាន​បញ្ជាក់​ថា ជា​សះស្បើយ​ដែរ​នោះ គឺ​បាន​ស្នាក់​នៅ​បណ្តោះអាសន្ន​និង​ព្យាបាល​ក្នុង​ខេត្ត​កែប​។ សម្រាប់​ករណី​ឆ្លង​ថ្មី​០១ ករណី​នោះ​គឺ​កើត​មាន​ចំពោះ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ជា​អ្នកទេសចរ​ស្នាក់​នៅ​ខុន​ដូរ​មួយ​កន្លែង ដែល​ស្ថិត​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ហើយ​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

សូម​ជម្រាប​ថា មក​ទល់​នឹង​ពេល​នេះ មាន​ករណី​ឆ្លង Covid-19​សរុប ១១៩​នាក់​ហើយ  ដែល​ក្នុង​នោះ​មាន​ស្រី​៣៦​នាក់ និង​ប្រុស​៨៣​នាក់ មាន​អ្នកជា​ស្បើយ​សរុប​ចំនួន ៧២​នាក់ ស្មើ​ប្រមាណ​ជា​៦០,៥០% ធៀប​ទៅ​នឹង​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប  និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​៤៧​នាក់​៕   

None



អត្ថបទបន្ទាប់


លំនៅ​ឋាន​ជិត ៧០០​ខ្នង នៃ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ទីក្រុង​រណប​សិរី​មង្គល បាន​ប្រគល់​ជូន​អតិថិជន​តាម​ការ​សន្យា

ពិតជា​ដូច​អ្វី​ដែល​បាន​គ្រោងទុក នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន World​Bridge Homes បាន​ប្រគល់​លំនៅ​ឋាន​ជូន​អតិថិជន​រ…

សន្ទុះនៃការសាងសង់គម្រោង The Peak មានល្បឿនលឿន ក្រោយផ្លាស់ប្តូរក្រុមហ៊ុនម៉ៅការសាងសង់

គម្រោងអាគារ The Peak អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ក្រោយផ្លាស់ប្តូរក្រុមហ៊ុនម៉ៅការសាងសង់ ដោយក្រុមហ៊ុនថ្មីនេះបានចាប់ផ្តើមការងាររបស់ខ្លួនក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ