តើហេតុអ្វីមេគណបក្សកំពុងកាន់អំណាចជប៉ុន ផ្អាកដំណើរទស្សនកិច្ចទៅប្រទេសចិន?

ប្រធានបក្សកាន់អំណាចជប៉ុនផ្អាកដំណើរទស្សនកិច្ចទៅប្រទេសចិន ភ្លាមៗក្រោយមានការស្នើសុំពីប៉េកាំង


យោងតាមសេចក្តីប្រកាសមួយចេញនៅថ្ងៃសៅរិ៍ ទី២៦ សីហា ប្រធានគណបក្ស Komeito របស់ប្រទេសជប៉ុន ដែលជាបក្សសម្ព័ន្ធក្នុងរដ្ឋាភិបាលចម្រុះដឹកនាំប្រទេស នឹងផ្អាកដំណើរទស្សនកិច្ច ដែលបានគ្រោងទុកទៅកាន់ប្រទេសចិន តាមសំណើរបស់ប្រទេសចិន។ ការស្នើឲ្យផ្អាកដំណើរទស្សនកិច្ចដោយប្រទេសចិននេះ ធ្វើឡើង បន្ទាប់ពីទីក្រុងប៉េកាំង និងតូក្យូកំពុងប្រឈមមុខដាក់គ្នាខ្លាំងនៅមួយរយៈចុងក្រយនេះ ពាក់ព័ន្ធនឹងបញ្ហាការបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអែររបស់ជប៉ុនទៅកាន់សមុទ្រ។
តើហេតុអ្វីមេគណបក្សកំពុងកាន់អំណាចជប៉ុន ផ្អាកដំណើរទស្សនកិច្ចទៅប្រទេសចិន?
ដោយ

លោក Natsuo Yamaguchi ប្រធានគណបក្ស Komeito គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី២៨-៣០ខែសីហា ដោយសង្ឃឹមជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ដើម្បីប្រគល់សំបុត្រផ្ទាល់ខ្លួនមួយទៅឱ្យមេដឹកនាំចិនរូបនេះ ពីនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida។

តាមសេចក្តីប្រកាសរបស់គណបក្សខាងលើ ភាគីចិនថា «ពេលវេលាបច្ចុប្បន្ននេះ គឺមិនសមស្របឱ្យមានជំនួបនេះ ដោយលើកពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងជប៉ុន-ចិន» ប៉ុន្ដែ មិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់ឡើយ។ ទន្ទឹមគ្នានេះ ក្រសួងការបរទេសចិនក៏មិនទាន់បានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការបំភ្លឺដោយអ្នកសារព័ត៌មានដែរ។ យ៉ាងណាក៏ដោយចុះ គណបក្ស Komeito បន្ថែមថា ខ្លួនសង្ឃឹមនឹងអាចកែសម្រួលពេលវេលាសមស្របណាមួយនាពេលអនាគត សម្រាប់ដំណើរទស្សនកិច្ចនេះ។
គេអាចដឹងថា ទំនាក់ទំនងរវាងចិន-ជប៉ុនបានធ្លាក់ចុះខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ ដោយសារបញ្ហាមួយចំនួន។ ក្នុងនោះ កាលពីសប្ដាហ៍មុននេះ ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បើទោះបីជា មានការជំទាស់ទាំងក្នុងនិងក្រៅប្រទេស រួមទាំងប្រទេសចិនដែបានថ្កោលទោសចំពោះទង្វើនេះក៏ដោយ។ ជាការឆ្លើយតប ទីក្រុងប៉េកាំងក៏បានចេញបម្រាមលើការនាំចូលផលិតផលជលផលទាំងអស់រួមទាំងត្រី និងគ្រឿងសមុទ្រពីប្រទេសជប៉ុនបណ្តោះអាសន្នផងដែរ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបំពេញទស្សនកិច្ចនៅចិនដើម្បីពិភាក្សាពីបច្ចេកវិទ្យាបន្ទះឈីប និងបញ្ញាសិប្បនិមិត្ត

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដុ (Gina Raimondo) កាលពីថ្ងៃអាទិត្យទី២៧សីហា បានចាប់ផ្តើមការធ្វើដំណើរទៅកាន់ប្រទេស…

ប្រធានាធិបតីរុស្ស៊ីបញ្ជាឱ្យទាហាន Wagner ចុះហត្ថលេខាលើក្រិតសម្បថចូលរួមជាមួយកងទ័ពរុស្ស៊ី ខណៈការស៊ើបអង្កេតកំពុងបន្ត

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យទាហានស៊ីឈ្នូលWagnerទាំងអស់ ចុះហត្ថលេខាលើពាក្យសច្ចាប្រណិធានស្មោះស្មគ្រចំពោះប្រទេសរុស្ស៊ី និងចូលរួមជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ