រុស្ស៊ីចោទអ៊ុយក្រែនថាបានបាញ់មីស៊ីលចូលទឹកដីខ្លួន!

រុស្ស៊ីចោទអ៊ុយក្រែនថា បានបាញ់មីស៊ីលចូលទឹកដីខ្លួនធ្វើឱ្យមនុស្សស្លាប់ និងរបួសតែអ៊ុយក្រែនថាជាឧបទ្ទវហេតុ


អាជ្ញាធរតំបន់របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស៣នាក់ត្រូវបានស្លាប់ និងផ្ទះរាប់សិបខ្នងបានរងការខូចខាតនៅក្នុងទីក្រុង Belgorod របស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន។ អភិបាលតំបន់បានរាយការណ៍ពីការបំផ្ទុះជាច្រើននៅក្នុងទីក្រុងដែលមានពលរដ្ឋជិត ៤សែននាក់ ចំងាយប្រហែល ៤០គីឡូម៉ែត្រប៉ុណ្ណោះ ពីភាគខាងជើងនៃព្រំដែនជាមួយអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរ៉យទ័រ។
រុស្ស៊ីចោទអ៊ុយក្រែនថា បានបាញ់មីស៊ីលចូលទឹកដីខ្លួនធ្វើឱ្យមនុស្សស្លាប់ និងរបួសតែអ៊ុយក្រែនថាជាឧបទ្ទវហេតុ
ដោយ

បើតាមប្រភពនៅលើកម្មវិធីផ្ញើសារ Telegram ឱ្យដឹងថាយ៉ាងហោចណាស់អគារចំនួន១១ និងផ្ទះចំនួន៣៩ខ្នង ត្រូវបានខូចខាតរួមទាំង ៥ខ្នងផ្សេងទៀតដែលត្រូវបានបំផ្លាញទាំងស្រុង។ សមាជិកសភាជាន់ខ្ពស់រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនពីការបាញ់ផ្លោងមកលើទីក្រុង Belgorod ហើយបានអំពាវនាវឱ្យមានការឆ្លើយតបផ្នែកយោធាជាបន្ទាន់។

ក្រៅតែពីរដ្ឋបាលតំបន់ ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងកៀវ ពីការវាយប្រហារជាច្រើនលើទីក្រុង Belgorod និងតំបន់ផ្សេងទៀតជាប់ព្រំដែនអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ខែកុម្ភៈ។ យ៉ាងណាមិញ ភាគីអ៊ុយក្រែនមិនបានអះអាង ឬចេញមកទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែទីក្រុងកៀវគ្រាន់តែបានចេញមកពណ៌នាឧបទ្ទវហេតុនេះថាជាការកម្មផលដែលត្រូវតបស្នងឱ្យរុស្ស៊ីវិញ សម្រាប់ការឈ្លានពានរបស់ខ្លួន។

ជុំវិញការវាយប្រហារនេះដែរ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta បានរាយការណ៍ថា ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា អ៊ុយក្រែនបានព្យាយាមវាយប្រហារទីតាំងយោធានៅលើទឹកដីបេឡារុស្សកាលពីបីថ្ងៃមុន ប៉ុន្តែមីស៊ីលទាំងអស់ត្រូវបស្ទាក់ចាប់បាន។

ទោះយ៉ាងណា មេដឹកនាំសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ីមួយនេះ មិនបានផ្តល់ភស្តុតាងជាក់លាក់ សម្រាប់ការអះអាងរបស់លោកឡើយ។ លោក Lukashenko គ្រាន់តែបាននិយាយថា បេឡារុសមិនចង់មានសង្គ្រាមជាមួយអ៊ុយក្រែនទេ ប៉ុន្តែនឹងប្រយុទ្ធប្រសិនបើទឹកដីខ្លួនត្រូវបានវាយប្រហារឬឈ្លានពាន។

ដូចគ្នានេះដែរ យោធាអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ ជុំវិញការវាយប្រហារនេះ។

សូមជម្រាបថា ប្រទេសបេឡារុស្ស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី ហើយបានអនុញ្ញាតឱ្យទីក្រុងមូស្គូប្រើប្រាស់ទឹកដីបេឡារុស្ស ដើម្បីបញ្ជូនទ័ពចូលអ៊ុយក្រែនកាលពីថ្ងៃផ្តើមឈ្លានពានដំបូង គឺនៅថ្ងៃទី ២៤ ខែកុម្ភៈ៕




អត្ថបទបន្ទាប់


TikTok ចេញមុខធានាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក ក្រោយរងការព្រមានដកចេញពីApp Store និង Play Store

ក្រុមហ៊ុនបាយដេន (ByteDance) ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីបណ្ដាញសង្គម TikTok បានប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកថា ខ្លួនកំពុងធ្វើការលើកិច្ចព្…

សហជីពក្រុមហ៊ុនផលិតរថយន្ត Hyundai Motor បោះឆ្នោតគាំទ្រដើម្បីធ្វើកូដកម្ម ក្រោយការជជែកគ្នាជាប់គាំង

ក្រុមកម្មករនៃសហជីពក្រុមហ៊ុនផលិតរថយន្ត Hyundai Motor នៅប្រទេសកូរ៉េខាងត្បូងបានបោះឆ្នោតគាំទ្រពីលទ្ធភាព ដែលអាចឈាដល់ការធ្វើកូដកម្មជាលើកដំបូង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ