ការផ្អាកពិធីមង្គលការ និងពិធីជួបជុំនានា

សម្តេច ហ៊ុន សែន ស្នើឲ្យអាជ្ញាធរខេត្តចេញបញ្ជាឲ្យ ផ្អាកជាបណ្តោះអាសន្ន ចំពោះការរៀបចំពិធីមង្គលការនិងការជួបជុំនានា


នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាសំឡេងមួយ ដោយបានស្នើដល់អាជ្ញាធររាជធានីខេត្ត ឲ្យចេញបញ្ជាផ្អាកជាបណ្តោះអាសន្នចំពោះការរៀបចំពិធីមង្គលការ និងពិធីជួបជុំនានាជាបន្ទាន់ ក្រោយពីមានករណីបិទសាលារៀន និងជាទីតាំងជាច្រើននៅខេត្តតាកែវ ក្រោយបុគ្គលឈ្មោះ កក្កដា សុភណ្ឌ ដែលមានផ្ទុកមេរោគកូវីដ-១៩ បានទៅចូលពិធីមង្គលការនៅ ភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវរួចមក។
សម្តេច ហ៊ុន សែន ស្នើរឲ្យអាជ្ញាធរខេត្តចេញបញ្ជាឲ្យ ផ្អាកជាបណ្តោះអាសន្ន ចំពោះការរៀបចំពិធីមង្គលការនិងការជួបជុំនានា

នៅក្នុង​សារជាសំឡេង​របស់​សម្តេច​តេជោ​ ហ៊ុន ​សែន​ ដដែល​នោះ​បានបញ្ជាក់ថា ដោយសារតែមានខេត្ត​ខ្លះមិនទាន់​បាន​ចាត់ចែង ជូនដំណឹង​ដល់ប្រជាពលរដ្ឋ​ចំពោះ​ការ​ផ្អាករៀប​ចំពិធីមង្គលការ​និងការជួបជុំ​នានា ព្រោះថា ការរៀចំ​អាពាហ៍ពិពាហ៍ គឺមាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការចម្លង​ជំងឺកូវីដ-១៩។

សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ឥឡូវនេះ​គ្រាន់តែ​ករណី​តាកែវមួយ គឺត្រូវបិទ​អស់សាលាប៉ុន្មាន​ទៅហើយ ហើយតើវា​នឹងអាច​ឈានដល់​ហានិភ័យ​យ៉ាងណា​ទៅទៀត រឿងនេះខ្ញុំបាន​ប្រគល់​សិទ្ធិទៅដល់​ឯកឧត្តម​លោកជំទាវ​រួចស្រេច​ទៅហើយ នៅឡើយតែ​ឯកឧត្តម​លោកជំទាវ​ចេះប្រើប្រាស់​សិទ្ធិ​ដែលខ្ញុំ​បានផ្តល់នោះ​របៀបណា​ប៉ុណ្ណោះ»។

សូមជម្រាបថា​ បច្ចុប្បន្ននេះ​ ភូមិក្រាំងលាវ ​ឃុំរវៀង ​ស្រុកសំរោង​ នៅខេត្ត​តាកែវ​ ត្រូវបាន​អាជ្ញាធរ​សម្រេច​បិទមិនឲ្យ​មានការ​ចេញចូល ​ខណៈដែល​ទីតាំង​ចំនួន​៥កន្លែង​ទៀត ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ក៏ត្រូវបាន​បិទដូចគ្នា​ ដោយសារ​តែ​មានពាក់​ព័ន្ធ​នឹង​បុគ្គលឈ្មោះ​ កក្កដា ​សោភ័ណ្ឌ​មិត្តភក្តិ​របស់បុគ្គល​ ដែលត្រូវ​បាន​រកឃើញថា​ បានឆ្លងកូវីដ-​១៩ កាលពី​ពេល​ថ្មីនេះ៕

None



អត្ថបទបន្ទាប់


តើការឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា អាចកាត់ផ្ដាច់បាននៅពេលណា?

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការរីករាលដាលនៃជំងឺ កូវីដ-១៩ នឹងមិនអាចកាត់ផ្តាច់បានឆាប់រហ័សទេ បើសិនជា…

ទស្សនៈអ្នកជំនាញនិងអ្នកជំនួញចំពោះសេដ្ឋកិច្ចកម្ពុជាអំឡុងពេលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ក្រោយការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញ សុទ្ធតែបង្ហាញពីការព្រួយបារម្ភពីស្ថានភាពដ៏លំបាកនេះ ដោយសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ