 
      សម្តេចបានបញ្ជាក់យ៉ាងមុតមាំថា «អ្នកខ្លះថាទេ ប៉ូលីសចរាចរណ៍សក្តិ១ ដល់ទៅចាប់ឧត្តមសេនីយ៍ប៉ូលីសផ្កាយ៣ ឧត្តមសេនីយ៍យោធាផ្កាយ៣ អត់ត្រូវទេធ្វើចឹង! ខ្ញុំថា ធ្វើម៉េចបានត្រូវ បើច្បាប់ថាមនុស្សទាំងអស់ស្មើភាពចំពោះមុខច្បាប់ បើស្មើភាពចចំពោះមុខច្បាប់ ទោះបីអ្នកឯងផ្កាយ៤ក៏ដោយ តែប៉ូលីសផ្កាយ១ ប៉ូលីសសក្តិ១ក៏ចាប់បានដែរ មិនបាច់ត្រឹមផ្កាយ១ទេ អាហ្នឹងហើយ ដែលពាក្យគេថា ស្មើភាពចំពោះមុខច្បាប់ វាត្រូវតែអ៊ីចឹង!»។ សម្តេចបានបន្ថែមថា«មានអ្នកខ្លះខ្ញុំតំណាងរាស្ត្រ តំណាងរាស្ត្រក៏ដោយ តែខុសគឺខុសហើយ ខ្លះថា ខ្ញុំរដ្ឋមន្ត្រី រដ្ឋមន្ត្រីក៏ដោយតែខុសគឺខុសហើយ ផ្កាយ៤ក៏ដោយឲ្យតែខុសច្បាប់គឺខុសហើយ អ៊ីចឹង សូមឲ្យអស់លោកប៉ូលីស ធ្វើទៅ ហើយបើមានរឿងអីឆ្លើយដាក់ខ្ញុំមកខ្ញុំការពារ»។
គូសបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងខ្លាំងៗដូច្នេះបន្ទាប់ពី មានករណីគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការបើកបរមិនគោរពច្បាប់នានាជាច្រើន ដែលត្រូវបានរាយការណ៍ថា បានបង្កឡើងដោយអ្នកមានអំណាច មានបុណ្យសក្តិធំ៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              