ធនាគារ​ អេសប៊ីអាយ លី ហួរ បើក​សាខា​ថ្មី

ធនាគារ អេសប៊ីអាយ លី ហួរ ម.ក បាន​បើក​សាខា​ថ្មី​ជាផ្លូវការ​ ​ស្ថិត​នៅ​តំបន់​ពាណិជ្ជកម្ម​ដ៏​មានសក្ដានុពល


រាជ​ធានី​ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែល​ជា​ការវិនិយោគទុន​រួមគ្នា​រវាង​ក្រុមហ៊ុន លីហួរ គ្រុប និង​ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បាន​បើក​សាខា​ថ្មី​ជាផ្លូវការ​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម ដែល​បាន​ចំណាយ​ពេល​ប្រមាណ​ជាង ៥ខែ ក្នុង​ការរចនា​អគារ​នេះ​ឡើង ។
ដោយ
ធនាគារ អេសប៊ីអាយ លី ហួរ ម.ក បាន​បើក​សាខា​ថ្មី​ជាផ្លូវការ​ នៅ​លើ​មហាវិថី​ ព្រះនរោត្តម ក្បែរ​វិមានឯករាជ្យ ។

អគារសា្នក់ការសាខាចំការមនថ្មីនេះគឺស្ថិតនៅលើអគារលេខ ១១៨ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែល​ជា​ធនាគារ​ពាណិជ្ជ​មួយ​ក្នុង​ចំណោម​ធនាគារ​ដែល​មាន​ការវិវត្តន៍​លឿន​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​អតិថិជន​បន្ទាប់ពី​ទទួល​បាន​អជ្ញាបណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពីខែមីនា ឆ្នាំ២០២០ ។ 

បើទោះបី​ជា​ទទួល​រងនូវ​ផលប៉ះពាល់​ជា​សកល​ពី​ជំងឺ​ឆ្លង​កូវីដ-១៩​យ៉ាង​ណា​ក្តី ក៏​ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែ​បន្ត​រីកចម្រើន​ទៅ​មុខ​ស្របទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​តំបន់​ទីប្រជុំជន និង​ជនបទ ដែល​មាន​ចំណូលទាប​និង​មធ្យម ។ ដោយគិត​ត្រឹម​ចុង​ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ចំនួន​ជាង ១.៥០០​កន្លែង គ្របដណ្តប់​ ២៥​ខេត្ត/​ក្រុង/​រាជធានី តាមរយៈ​សាខា​ទាំង ៤៥ កន្លែង ។ 

លើសពីនេះទៅទៀត ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុនទាំងនៅ ក្រៅស្រុក និងក្នុងស្រុកដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុតជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទាក់ទាញការវិនិយោគរយៈពេលយូរអង្វែង ក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថេរភាពនយោបាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយ​បទ​ពិសោធន៍​ផ្នែក​ធនាគារ​និងសេវាកម្ម​អតិថិជន​ជាង ២០​ឆ្នាំ លើ​ការដឹកនាំ​ក្រុម​ការងារ​ផ្នែក​លក់​និង​ប្រតិបត្តិការ​ធនាគារ លោកស្រី ហ៊ាង បូតេ ដែល​ជា​ប្រធាន​សាខា ចំការមន បាន​លើក​ឡើង​ថា «សាខា​ធនាគារ​បែប​ឌីជីថល និង​ធនាគារ​ដែល​ឈានមុខគេ​ បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​បម្រើ​អតិថិជន ហើយ​ប្រធាន​សាខា​នឹង​ផ្តល់​នូវ​ដំណោះស្រាយ​ល្អ​បំផុត​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ ។»

លោកស្រី ហ៊ាង បូតេ ប្រធាន​សាខា ធនាគារ​ អេសប៊ីអាយ សាខា​ចំការមន ។

សម្រាប់​សេវាកម្ម​លម្អិត សូម​ទំនាក់ទំនង ៖
លោកស្រី ហ៊ាង បូតេ ប្រធាន​សាខា
ទូរសព្ទៈ០១២ ៦០០ ៤៣៣/០១៥ ៨៨៥ ១២៤
អ៊ីម៉ែលៈ [email protected] 

អំពី​ធនាគារ

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺ​ជា​ការវិនិយោគទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន លីហួរ គ្រុប និង ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួល​បាន​អាជ្ញាបណ្ណ​ស្របច្បាប់​ពី​ធនាគារជាតិ នៃកម្ពុជា កាលពីខែ​មីនា ឆ្នាំ២០២០។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្មទូទាំង ២៥​ខេត្ត​/រាជធានី នៃព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​បុគ្គលិក​ជាង ១.៥០០​នាក់ ៕




អត្ថបទបន្ទាប់


អាជ្ញាធរខេត្តកំពតសម្រេចផ្អាកការរៀបចំពិធីមង្គលការ ជប់លៀង និងការជួបជុំបបែបសាសនានាជាបណ្ដោះអាសន្ន

រដ្ឋបាលខេត្តកំពតនៅថ្ងៃទី ១៥ ខែមីនាឆ្នាំ២០២១នេះ បានសម្រេចផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាជាបណ្ដោះអាសន្…

តើការឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា អាចកាត់ផ្ដាច់បាននៅពេលណា?

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការរីករាលដាលនៃជំងឺ កូវីដ-១៩ នឹងមិនអាចកាត់ផ្តាច់បានឆាប់រហ័សទេ បើសិនជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ