គម្រោង​ដំបូង​បង្អស់​នៅ​កម្ពុជា

ឧកញ៉ា សៀ ឫទ្ធី បុរស​នៅ​ពី​ក្រោយ​គម្រោង​លំនៅ​ឋាន​សមរម្យ​សម្រាប់​មន្ត្រី​រាជការ


រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ឧកញ៉ា សៀ ឫទ្ធី ហាក់​បី​ដូច​ជា​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រទាប់​មហាជន ទំាង​ជាតិ និង​អន្តរជាតិ។ ល្បី​ល្បាញ​ដោយសារ​តែ​ពាណិជ្ជករ​ខ្មែរ​រូប​នេះ​បាន​បង្កើត​គម្រោង​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ​ធំៗ​ជាច្រើន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន WorldBridge Land
ដោយ

គម្រោង​ទាំង​នោះ រួមមាន អគារ​ពាណិជ្ជកម្ម​និង​អគារ​ស្នាក់នៅ​រួម The Bridge ដែល​មាន​កម្ពស់​៤៥​ជាន់ វិនិយោគ​ក្នុង​ទឹក​ប្រាក់ ៣០០​លាន​ដុល្លារ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៨ ព្រមទាំង​គម្រោង​វិនិយោគ​សំណង់​អគារ​ធំៗ​ជា​បន្ត​បន្ទាប់ ដូចជា អគារ​ពាណិជ្ជកម្ម សណ្ឋាគារ និង​អគារ​ស្នាក់នៅ​រួម ដែល​មាន​ឈ្មោះ​ថា The Peak  និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស Kerry។

រឹតតែ​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ឧកញ៉ា សៀ ឫទ្ធី ល្បីល្បាញ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​គម្រោង​សាងសង់​លំនៅឋាន​សាធារណៈ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​លក់​ជូន​ប្រជា​ពលរដ្ឋ​ទូទៅ ពិសេស បុគ្គលិក មន្ត្រី​រាជការ​ខ្មែរ ក្នុង​តម្លៃ​ទាប​និង​មធ្យម។

ឧកញ៉ា សៀ ឫទ្ធី បុគ្គល​ទី​១​ដែល​ហ៊ាន​លះបង់​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ផ្ទះ​រស់នៅ​សម​រម្យ! 

ឧកញ៉ា សៀ ឫទ្ធី អាច​រាប់​ចាត់​ទុក​ថា​ ជា​បុគ្គល​ដំបូង​គេ​បង្អស់​​នៅ​កម្ពុជា ដែល​លះបង់​អ្វីៗ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ជម្រក​រស់នៅ​សមរម្យ​នៅ​កម្ពុជា។

ឧកញ៉ា សៀ ឫទ្ធី ក្នុង​ឱកាស​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​​គម្រោង​លំនៅ​ឋាន​សាធារណៈ

ជាមួយ​នឹង​គម្រោង​សាងសង់​លំនៅឋាន​ជា​សាធារណៈ​ដែល​មាន​តម្លៃ​សមរម្យ​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា លោក​ឧកញ៉ា សៀ ឫទ្ធី បាន​សម្រេច​ចិត្ត​បើក​ការ​សាងសង់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ដើមឆ្នាំ​២០១៧។ 

គម្រោងនេះ​បាន​ធ្វើ​ឲ្យ​រំជើប​រំជួល​និង​ចាក់​ដោត​ដល់​បេះដូង​ប្រជាពលរដ្ឋ​ទូទៅ​ទូទាំង​ប្រទេស ពិសេស​បុគ្គលិក មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ចូល​និវត្តន៍ និង​ជន​ពិការ ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម ដែល​ពួក​គាត់​តែង​តែ​សុបិន​ប្រាថ្នា​ចង់​បាន​ផ្ទះ​មួយ​ខ្នង រស់នៅ​ដោយ​ពិត​ប្រាកដ ដែល​មាន​តម្លៃ​ថោក​សមរម្យ អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។ 

គម្រោងលំនៅឋាន​សាធារណៈ​ដែរ​ ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​មក​ពី​គ្រប់​ទិសទី​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ដំណើរ​​មក​កាន់​ការដ្ឋាន​សាងសង់​គម្រោង និង​ទីស្នាក់ការ​ចុះ​បញ្ជី​លក់ ដើម្បី​សាកសួរ​ព័ត៌មាន​ទិញ​ផ្ទះ​១​ខ្នង​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​អស់​មួយ​ជីវិត និង​ត​កូន​ត​ចៅ​ទៅ​ទៀត។

គម្រោង​ជំហាន​ទី១​ដំបូងគេ​នេះ ឧកញ៉ា សៀ ឫទ្ធី បាន​ចំណាយ​ប្រាក់​និង​ដី​ផ្ទាល់​ខ្លួន​ដើម្បី​សាងសង់​ក្នុង​ទឹក​ប្រាក់​ប្រមាណ ៦០​លាន​ដុល្លារ​អាមេរិក សាងសង់​នៅ​លើ​ផ្ទៃដី ២៤​ហិកតា មាន​ចំនួន ២២៩៧​ផ្ទះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រមាណ ៨​គីឡូម៉ែត្រ ពី​ទីក្រុង​តាខ្មៅ។ គម្រោងនេះ​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុង​ឆ្នាំ​២០១៨។

រូប​បង្ហាញ​នៃ​គំរូ​ផ្ទះ​តម្លៃ​សមរម្យ​សម្រាប់​មន្ត្រី​រាជ​ការ

តើ​ត្រូវមាន​លក្ខខណ្ឌ​អ្វីខ្លះ​ទើប​អាច​ទិញ​ផ្ទះ​តម្លៃ​សមរម្យ​នេះ​បាន?

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Worldbridge Land បាន​បញ្ជាក់​អះអាង​ថា ដើម្បី​មាន​សិទ្ធិ​ទទួល​បាន​ផ្ទះ​តម្លៃ​សមរម្យ​នេះ ពលរដ្ឋ​ខ្មែរ ពិសេស មន្រ្តី​រាជការ​ត្រូវតែ​បំពេញ​លក្ខខណ្ឌ​សំខាន់​មួយ​ចំនួន​ដូចជា៖ 

  • ជា​ពលរដ្ឋ​ដែល​ចំណូល​ទាប​និង​មធ្យម ក្រោម ៥០០​ដុល្លារ ជា​បុគ្គល​ដែល​រៀបការ​ហើយ ទិញ​ហើយ​មិន​នៅ​មិន​អាច​យក​ទៅ​ជួល​និង​លក់​បន្ដ លុះត្រាតែ​៥​ឆ្នាំ​ក្រោយ ទើប​អាច​ជួល​និង​លក់​បន្ដ​បាន។ 
  • មិន​​អនុញ្ញាត​​ឲ្យ​អ្នក​មាន​លុយ​ទិញ​ទុក​សម្រាប់​ធ្វើ​អាជីវកម្ម​នោះ​ទេ។ សូម​បញ្ជាក់​ថា រាល់​ការ​ទទួល​ទិញ​លក់​និង​កក់ ក្រុមហ៊ុន​និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នក​ពិនិត្យ​ដោយ​ផ្ទាល់។ តម្លៃ​ផ្ទះ​ចាប់​ពី ២​ម៉ឺន ៥​ពាន់​ដុល្លារ ទៅ ៣​ម៉ឺន​ដុល្លារ អាស័្រយ​ទៅ​តាម​ប្រភេទ​ផ្ទះ និង​ទំហំ។ 

បើគិតពីសន្ទុះដែលពលរដ្ឋខ្មែរមកធ្វើការចុះឈ្មោះទិញផ្ទះតម្លៃទាប និង មធ្យមរយៈពេល៥ថ្ងៃដំបូង ( ០៤ កុម្ភៈ ដល់ ០៨ កុម្ភៈ ឆ្នាំ២០១៧) មានចំនួនជាង ១៥០០ នាក់។ យ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃទី០៩ កុម្ភៈ ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុននៅតែកំពុង ធ្វើការសិក្សាលើតម្លៃប្រាក់​កក់ឲមានតម្លៃទាប ជាមួយនឹងអត្រាការប្រាក់ទាប និង ការប្រាក់បង់ប្រចាំខែ ក៏មានតម្លៃទាប។

នេះគឺជាគម្រោងស្របទៅនឹង គោលនយោបាយអភិវឌ្ឍន៍លំនៅឋាន​ជួនប្រជាពលរដ្ឋដែលមានតម្លៃសមរម្យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតនិងដាក់ចេញយូរមកហើយ។ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នឹងចូលរួមសហការនិងជួយសម្រួលតាមដានមើលគម្រោងនេះយ៉ាងយកចិត្តទុកដាក់បំផុត។

គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​នេះ​គ្រោង​នឹង​ពង្រីក​ទៅ​តំបន់​ផ្សេង​ទៀត រហូត​ដល់​ខេត្ត​ក្រុង នៅ​ពេល​អនាគត។

នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម ! គម្រោង​លំនៅឋាន​សាធារណៈ​នេះ​នឹង​ពង្រីក​បន្ថែម​ទៀត

លោក​ឧកញ៉ា សៀ ឫទ្ធី នឹង​ធ្វើការ​ពន្លឿន​ការ​សាងសង់​លំនៅឋាន​សាធារណៈ និង​ខិតខំ​គ្រប់​បែប​យ៉ាង​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង់​រំលោះ មិន​ឲ្យ​លើស​ពី​​ចន្លោះ​ពី ៨០​ដុល្លារ ទៅ ១០០​ដុល្លារ ក្នុង​មួយ​ខែ ដោយ​បង់​ក្នុង​រយៈពេល​តែ​២០​ឆ្នាំ។

លក្ខណៈ​ពិសេស​របស់​គម្រោង​លំនៅឋាន​សាធារណៈ​នេះ គឺ​ជា​តំបន់​លំនៅ​ដ្ឋាន​មាន​លក្ខណៈ​ជា​សហគមន៍ ផ្សារ ហាង​ទំនិញ គ្លីនិក សាលារៀន សួនច្បារ ទីធ្លា​សាធារណៈ និង​ការិយាល័យ​រដ្ឋបាល​សាធារណៈ។

មិន​ចប់​ត្រឹម​គម្រោង​ទី​១​នេះ​ទេ លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​អះអាង​ថា ក្រុមហ៊ុន​នឹង​ធ្វើការ​សាងសង់​គម្រោង​លំនៅឋាន​សាធារណៈ​នេះ​ជា​ច្រើន​ទៀត ​នៅ​តាម​តំបន់​ជុំវិញ ជាយ​រាជ​ធានី​ភ្នំពេញ និង​ឈាន​ទៅ​ដល់​ខេត្ត​ក្រុង​ថែម​ទៀត ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​លំនៅឋាន​របស់​ប្រជាជន​ដែល​កំពុង​ស្វែងរកផ្ទះ​ដែល​មាន​តម្លៃ​សមរម្យ។

ហើយ​តាមរយៈ​គម្រោង​សាងសង់​លំនៅឋាន​សាធារណៈ និង​គម្រោង​សំណង់​អគារ​ធំៗ ទំនើបៗ​នៅ​កម្ពុជា ស្តែង​ឲ្យ​ឃើញ​ថា ឧកញ៉ា សៀ ឫទ្ធី ជា​បុគ្គល​នៅ​ពីក្រោយ​ដែល​ហ៊ាន​លះ​បង់​អ្វីៗ​ដើម្បី​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ទីជម្រក​ស្នាក់នៅ​សមរម្យ។ មិន​តែ​ប៉ុណ្ណោះ សេដ្ឋី​អចលនទ្រព្យ​រូប​នេះ បាន​ចូល​រួម​ចំណែក​ជួយ​លើក​ស្ទួយ​កិត្យានុភាព​វិស័យ​សំណង់​និង​ស្ថាបត្យកម្ម ក៏​ដូចជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ផង​ដែរ៕

ចំនួន​ផ្ទះ​ដែល​ត្រូវ​សាងសង់ មាន ២២៩៧​ល្វែង ចែក​ជា​ពីរ​ប្រភេទ៖

ផ្ទះប្រភេទ​ទី​១ ចំនួន ២០២៥​ខ្នង៖ ទំហំដី ៤​ម៉ែត្រ គុណ ១០,៥​ម៉ែត្រ ទំហំផ្ទះ ៤​ម៉ែត្រ គុណ ៧ម៉ែត្រ កម្ពស់​២​ជាន់ មាន​បន្ទប់​ដេក​ ០២ បន្ទប់​ទឹក ០១។

ផ្ទះ​ប្រភេទ​ទី​២ ចំនួន ២៧២ខ្នង៖ ទំហំ​ដី ៦ម៉ែត្រ គុណ​១០,៥​ម៉ែត្រ ទំហំ​ផ្ទះ ៦ម៉ែត្រ គុណ ៧​ម៉ែត្រ កម្ពស់​២​ជាន់ មាន​បន្ទប់​ដេក ០៣ និង​បន្ទប់​ទឹក ០៣។ លំហ​មុខផ្ទះ ១,៥​ម៉ែត្រ និង​លំហ​ក្រោយ​ផ្ទះ ២ម៉ែត្រ។




អត្ថបទបន្ទាប់


​បណ្ឌិត​យ៉ង​ សាំងកុមារ ​ថា ត្រូវការ​យុវជន​​១​ពាន់​នាក់​ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​​ជា​ប្រទេស​កសិកម្ម​សរីរាង្គ​ឈាន​មុខ

លោកបណ្ឌិត យ៉ង សាំងកុមារ ដែល​គេ​ស្គាល់​ថា​ជា​បុរស​បេះដូង​កសិករ និង​ជា​ស្ថាបនិក​អង្គការ​កសិកម្ម​សរីរាង្គ​ដ៏​ល្បី​ល្បាញ ឈ្មោះ សេដាក កំពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ