ផែនការមេខេត្តសៀមរាប

អ្នកជំនាញ៖ ផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប នឹងជំរុញភាពទាក់ទាញកាន់តែខ្លាំង ប្រសិនបើ​អនុវត្តបានត្រឹមត្រូវ


ក្រសួងទេសចរណ៍នឹងប្រកាសដាក់ឲ្យអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា វិស័យទេសចរណ៍នៅខេត្តសៀមរាបនឹងមានភាពទាក់ទាញមួយកម្រិតទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្រោយស្ថានភាពកូវីដ-១៩ មានភាពធូរស្បើយ ប្រសិនបើរាជរដ្ឋាភិបាលអាចអនុវត្តបានតាមអ្វីដែលមានចែងនៅក្នុងផែនការមេ។ សម្រាប់អ្នកជំនាញផែនការមេជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍នានា ព្រោះវាអាចជួនបញ្ជៀសផលប៉ះពាល់ផ្សេងៗ ដែលអាចកើតឡើងពីការអភិវឌ្ឍ។
រមណីដ្ឋានអង្គរ
ដោយ

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានចាត់ទុកផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់បញ្ជៀសបញ្ហាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តមួយនេះ។ លោកជឿជាក់ថា តាមរយៈផែនការមេនេះ វានឹងជួយប្រែក្លាយខេត្តសៀមរាប ឲ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ស៊ីវីល័យ ដែលអាចស្រូបទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកកម្សាន្តកាន់តែច្រើនក្រោយស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩មានភាពធូរស្បើយ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ភាពស៊ីវីល័យ និងការទាក់ទាញអាចកើតមានឡើង គឺវាអាស្រ័យលើលទ្ធភាពនៃការអនុវត្តផែនការមេ ថាតើវាមានប្រសិទ្ធភាពកម្រិតណា? 

ទន្ទឹមនឹងនេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជារូបនេះ ក៏បានបង្ហាញក្តីកង្វល់ចំពោះប្រសិទ្ធភាពនៃការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាបនេះពីសំណាក់ភាគីពាក់ព័ន្ធផងដែរ។ លោកកត់សម្គាល់ឃើញថា ជាបទពិសោធន៍កន្លងមកកម្ពុជាបានដាក់ចេញផែនការមេ និងច្បាប់ជាច្រើន ប៉ុន្តែការអនុវត្តផែនការមេមួយចំនួនហាក់មិនសូវមានប្រសិទ្ធភាពនោះទេ។

បើគ្មានអ្វីប្រែប្រួលទេក្រសួងទេសចរណ៍នឹងប្រកាសផ្សព្វផ្សាយដាក់ឲ្យអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាបចន្លោះពីឆ្នាំ២០២១-២០៣៥ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ ការប្រកាសដាក់ឲ្យអនុវត្តនេះនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាបតាមអនឡាញក្រោមវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១៕

None



អត្ថបទបន្ទាប់


កម្ពុជានាំចេញផលិតផលកាត់ដេរជាង ៨ពាន់លានដុល្លារ កើន១១% ទោះស្ថិតក្នុងបរិបទកូវីដ-១៩

បើទោះបី វិបត្តិកូវីដ-១៩ បន្តអូសបន្លាយនៅកម្ពុជា និងបានជះឥទ្ធិពលដល់វិស័យនាំចេញមួយចំនួនក៏ដោយចុះ តែសម្រាប់វិស័យកាត់ដេរនៅកម្ពុជា ត្រូវបាន…

កម្ពុជាប្រមូលចំណូល​ពន្ធសរុបបានត្រឹម ៣,៨ពាន់លានដុល្លារ នៅ៩ខែឆ្នាំ២០២១

វិបត្តិកូវីដ-១៩ នៅតែជាឧបសគ្គរបស់ពិភពលោក រួមទាំងប្រទេសកម្ពុជា ផងដែរ។ ជាក់ស្ដែង ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ កម្ពុជា ចំណូលពន្ធដែលប្រមូលដោយអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ