ការបិទចរាចរណ៍បណ្ដោះអាសន្នចេញចូលខេត្តព្រះសីហនុនេះ គឺធ្វើឡើងបន្ទាប់ពីខេត្តជាប់មាត់សមុទ្រមួយនេះ មានការផ្ទុះរាលដាលកាន់តែខ្លាំងបន្ទាប់ពីរាជធានីភ្នំពេញ ដោយគិតត្រឹមថ្ងៃទី ៤ ខែមីនា ចំនួនអ្នកឆ្លងក្នុងខេត្តនេះ មានដល់ទៅ ៨០នាក់ហើយ។
យ៉ាងណាក៏ដោយ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចំពោះរថយន្ដដឹកជញ្ជូនទំនិញនៅតែបន្ដដំណើរការជាធម្មតា ប៉ុន្ដែត្រូវកម្រិតចំនួនមនុស្សជាក់លាក់ត្រឹមតែ២នាក់ប៉ុណ្ណោះ។
អាជ្ញាធរខេត្តព្រះសីហនុក៏បានអំពាវនាវឲ្យពលរដ្ឋដែលកំពុងស្នាក់នៅក្នុងខេត្តព្រះសីហនុ សូមផ្អាកការធ្វើដំនើរចេញ-ចូល ទៅមករាជធានីខេត្តផ្សេងមួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីឲ្យរដ្ឋាភិបាលគ្រប់គ្រងបាននូវអ្នកឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងពាក់ព័ន្ធាននា ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឲ្យបានចប់សព្វគ្រប់សិន។