ការអភិវឌ្ឍ​ខេត្តព្រះសីហនុ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ ខេត្តព្រះសីហនុ នឹងក្លាយជាច្រមុះសេដ្ឋកិច្ចថ្មីរបស់កម្ពុជា


នៅរយៈពេល ២ ទៅ៣ ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានប្រែក្លាយនូវមុខមាត់យ៉ាងលឿនរហ័ស ពីខេត្តជាប់មាត់សមុទ្រដ៏ស្ងៀមស្ងាត់ មកជាការអភិវឌ្ឍនូវអគារខ្ពស់ៗធំៗជ្រោងច្រាង ដែលភាគច្រើនជាលំហូរវិនិយោគពីប្រទេសចិន។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អះអាងថា ទៅថ្ងៃអនាគត ខេត្តព្រះសីហនុ នឹងក្លាយជាច្រមុះសេដ្ឋកិច្ចថ្មីមួយរបស់កម្ពុជា និងមានលំនាំនៃអភិវឌ្ឍមានលក្ខណៈដូចទៅនឹងទីក្រុងស៊ិនជិន ប្រទេសចិនដែរ ខណៈដែលបច្ចុប្បន្នរាជរដ្ឋាភិបាលបានរៀបចំប្លង់មេ និងវិនិយោគិនរាប់រយលានដុល្លារ ក្នុងការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធក្នងខេត្តនេះ។
សំណង់អគារ​ដែលបាន​និងកំពុង​សាងសង់​ឡើង​ជាបន្ដបន្ទាប់​នៅ​ក្រុង​​ព្រះសីហនុ (រូបភាព៖ ហ្វេសប៊ុក​ក្រសួងសាធារណៈការ និងដឹកជញ្ជូន)
ដោយ

ជាក់ស្ដែង ការ​​ស្ថាបនា​ថ្មីចំនួន ៣៤ខ្សែ ដែលចំណាយ​ថវិការដ្ឋ​​អស់ប្រមាណ ៣០០ លាន​ដុល្លារអាមេរិកនោះ បច្ចុប្បន្ន​សម្រេចបាន​ការសាងសង់​ប្រមាណ ៩០%ហើយ ហើយផ្លូវ​ទាំង​៣៤ខ្សែនេះ គឺជា​ផ្លូវ​ប្រកបដោយ​ប្រណីតភាព​ដំបូងគេ​នៅកម្ពុជាផងដែរ ខណៈដែលផ្លូវនេះ បាន​បើកការដ្ឋានសាងសង់​កាលពីពាក់កណ្ដាលខែ​វិច្ឆិកា​ឆ្នាំ២០១៩។ នេះបើតាម​ការអះអាង​របស់​សម្តេច ហ៊ុន សែន នៅក្នុង​ដំណើរ​ចុះទស្សនកិច្ច​ការស្ថាបនា​ផ្លូវ​នៅក្នុងខេត្តព្រះសីហនុ​នៅពីថ្ងៃទី ០១ ខែមិថុនា​នេះ។

ក្រៅពី​នេះ រាជរដ្ឋាភិបាល​ ក៏បាននិងកំពុង​អភិវឌ្ឍ​​គម្រោង​ផ្លូវ​ល្បឿន​លឿន​លើក​ដំបូង​របស់​កម្ពុជា ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុផងដែរ​ ដែល​បច្ចុប្បន្ន​នេះ កំពុង​ដំណើរការ​សាងសង់ និង​គ្រោង​បញ្ចប់​នៅ​មុន​ខែកញ្ញា​ឆ្នាំ ​២០២២​ខាង​មុខ​។

សម្តេច ហ៊ុន សែន នៅក្នុងដំណើរចុះទស្សនកិច្ចការស្ថាបនាផ្លូវនៅក្នុងខេត្តព្រះសីហនុនៅពីថ្ងៃទី ០១ ខែមិថុនានេះ។ (រូបភាព៖ ហ្វេសប៊ុកផេក សម្តេច ហ៊ុន សែន)

ក្រៅពី​នេះ រាជរដ្ឋាភិបាល​ ក៏បាននិងកំពុង​អភិវឌ្ឍ​​គម្រោង​ផ្លូវ​ល្បឿន​លឿន​លើក​ដំបូង​របស់​កម្ពុជា ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុផងដែរ​ ដែល​បច្ចុប្បន្ន​នេះ កំពុង​ដំណើរការ​សាងសង់ និង​គ្រោង​បញ្ចប់​នៅ​មុន​ខែកញ្ញា​ឆ្នាំ ​២០២២​ខាង​មុខ​។

ហ្វេសប៊ុក​ផេក​សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផែន​ក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាមួយ​ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិង​អភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកប​ដោយចីរភាព​នៅតំបន់​ឆ្នេរសមុទ្រកម្ពុជា តាមរយៈ​ការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែលស្អាត​បំផុតលើ​សកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗ​បន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អ​ប្រសើរសម្រាប់​ប្រជាពលរដ្ឋខ្មែរ​យើងផងដែរ។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​កន្លងទៅ បាន​អះអាងថា ខេត្តព្រះសីហនុ នឹង​មិនក្លាយជា​ទីក្រុង​ម៉ាកាវ​ទី២ ដូចពាក្យ​ចរចាមអារ៉ាម​ដែលធ្លាប់​បាន​ឡើងនោះទេ ប៉ុន្ដែ វានឹងក្លាយជា​ច្រមុះសេដ្ឋកិច្ច​ថ្មី​របស់​កម្ពុជា ខណៈដែល​រាជរដ្ឋាភិបាល​បាន​រៀបចំប្លង់មេ​អភិវឌ្ឍខេត្តព្រះសីហនុ​ឲ្យដូចទៅនឹង​​ទីក្រុង​ស៊ិនជិន​របស់ប្រទេស​ចិនដែរ។

ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បាន​លើកឡើងថា ចំពោះការអភិវឌ្ឍ​​ដ៏​លឿនគំហុក​នៅក្នុង​ខេត្ត​ព្រះសីហនុ ពិសេស​លំហូរទុន​មកពី​ប្រទេសចិន​នោះ ​គឺពិតជា​បានធ្វើ​ឲ្យ​មានការប៉ះពាល់​អវិជ្ជមាន​មួយចំនួន​មែន ពិសេស​ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​​​បិទ​ល្បែង​ភ្នាល់​តាមអនឡាញ។ ប៉ុន្ដែ ឯកឧត្តម សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់វិធានការ​សមស្រប​ជាបន្ដបន្ទាប់​ ក្នុងការ​ធ្វើឲ្យ​ខេត្ត​ព្រះសីហនុ​វិលទៅរក​ការអភិវឌ្ឍ​ល្អប្រសើរឡើងវិញ​ ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ជួល​អ្នករៀបចំ​ប្លង់មេ​ពីទីក្រុង​ស៊ិនជិន ​ប្រទេសចិន​ផ្ទាល់តែម្ដង ឲ្យ​មក​រៀបចំ​ប្លង់មេ​​អភិវឌ្ឍ​ក្រុង​ព្រះសីហនុននេះ ឲ្យមានលក្ខណៈ​ដូចទៅនឹង​ទីក្រុង​ស៊ិនជិន ប្រទេសចិនដែរ។

ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការ​ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (រូបភាព៖ ខេមបូណូមីស)

ឯកឧត្តម​ វង្ស៊ី វិស្សុត ធ្លាប់បាន​មានប្រសាសន៍​ថា «​វិធានការ​ទី​១ គឺ​ការ​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ច្រើន​លើសលុប​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​នេះ ក្លាយជា​ការ​ទាក់ទាញ​មួយ ប៉ុន្ដែ​លើស​ពី​នេះ​ទៀត យើង​កំពុង​រៀបចំ​ Master Plan សម្រាប់​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឲ្យ​ទៅ​ជា​ខេត្ត​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​លក្ខណៈ​ដូច​ទៅ​នឹង​ទីក្រុង​ស៊ិន​ជិន​អ​ញ្ចឹ​ង​។ »

ឯកឧត្តម​បន្ថែមថា បើ​យើង​ចង់​ឲ្យ​កំពង់សោម​ដូច​ស៊ិន​ជិន មិនមែន​ត្រូវការអភិវឌ្ឍន​កាស៊ីណូ​ច្រើនទេ វា​ត្រូវតែជា​ទីក្រុង​ឧស្សាហកម្ម វា​ជាទី​ក្រុង​សេវាកម្ម​ផ្នែក​បច្ចេកវិទ្យា បច្ចេកទេស និង​ទេសចរណ៍​។​»

លើសពីនេះទៀត បើតាម​ការអះអាង​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​រូបនេះ នៅ​ពេល​អនាគត​ខាង​មុខ ខេត្ត​ព្រះ​សីហ​នុ​នេះ នឹង​ក្លាយជា​ច្រមុះ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា ដើម្បី​អាច​នាំ​ចេញ​ទំនិញ​ផ្ទាល់​ទៅ​កាន់​ទីផ្សារ​បរទេស លែង​ពឹង​តែ​លើ​ច្រក​ប្រទេស​វៀតណាម ឬ​ថៃ ទៀត​ហើយ​។

បើតាម​ឯកឧត្តម វង្ស៊ី វិស្សុត បច្ចុប្បន្ននេះ កម្ពុជាយើង មានច្រក​នាំចេញ ៣សំខាន់ ទី១ គឺតាម​ច្រកប៉ោយប៉ែត ដែល​តភ្ជាប់​ទៅបណ្ដាញផលិតកម្ម តាមការប្រើច្រមុះសេដ្ឋកិច្ចថៃ។ នាំចេញទៅវៀតណាម ប្រើច្រមុះវៀតណាម ប៉ុន្ដែ សម្រាប់​ខេត្តព្រះសីហនុនេះ គឺ​កម្ពុជាយើង ​ប្រើចម្រុះខ្លួនឯងផ្ទាល់តែម្ដង ហើយផែនការមេ​ ដែលបាននិងកំពុង​រៀបចំនោះ គឺជា​គ្រោងការ​សំខាន់ណាស់ ដើម្បីកំណត់​ទិសដៅការ​អភិវឌ្ឍខេត្តព្រះសីហនុ ក្នុងរយៈពេល ១០ ទៅ២០ឆ្នាំខាងមុខ។

រាជរដ្ឋាភិបាល​​ជឿជាក់​ថា នឹង​មានការ​ផ្ទេរ​ឧស្សាហកម្ម​ផលិត​ពី​ក្រៅប្រទេស​​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ នៅ​ពេល​ដែល​ប្លង់​មេ​បាន​រៀបចំ​រួច និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូច​ជា​ផ្លូវ ទឹក​ភ្លើង កំពង់​ផែ​ជាដើម​ត្រូវ​បាន​ស្ថាបនា​រួចរាល់​៕ 

None



អត្ថបទបន្ទាប់


CP នឹងទិញយកអាជីវកម្មហាងលក់រាយ Tesco នៅថៃ និងម៉ាឡេស៊ីក្នុងតម្លៃជាង ១០ពាន់លានដុល្លារ

ក្រុមហ៊ុនយក្សរបស់ថៃ ដែលវិនិយោគក្នុងពហុវិស័យទាំងនៅក្នុង និងក្រៅប្រទេស គឺ Charoen Pokphand Group ដែលគេស្គាល់ថា ក្រុមហ៊ុន CP នោះ បានកំណ…

ការដួលរលំការនាំចេញអាហារសមុទ្រមីយ៉ាន់ម៉ា ធ្វើឲ្យការងារ ១លាននាក់កំពុងប្រឈមហានិភ័យ

មនុស្សប្រហែល១លាននាក់ អាចនឹងបាត់បង់ការងារធ្វើ នៅក្នុងឧស្សាហកម្មជលផលក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែការនាំចេញភាគច្រើនត្រូវបានបញ្ឈប់តាំងពីខែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ