សាំងហ្គាពួរ​ត្រៀម​ថវិកា​ទប់ទល់​​នឹង​ឥទ្ធិពល​វីរុស Covid 19

ឥទ្ធិពលវីរុស Covid 19 ៖ សាំងហ្គាពួរ ត្រៀមកញ្ចប់ថវិកាពិសេស ៤,៦ ពាន់លានដុល្លារ ដើម្បីទប់ទល់


ប្រទេសសាំងហ្គាពួរ បានបង្ហាញពីកញ្ចប់ថវិកាជំនួយជាបន្តបន្ទាប់ ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ច សម្ដៅដល់ការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃការរីករាលនៃវីរុសកូរ៉ូណា ឬហៅថា Covid 19 និងហានិភ័យការងារ ខណៈដែលបញ្ហានេះ បាននិងកំពុងធ្វើឲ្យប្រទេសជាច្រើន មិនថាតែ សាំងហ្គាពួរនោះទេ កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានចេញវិធានការទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ។ យ៉ាងណាមិញ ចំពោះ សាំងហ្គាពួរ ថ្មីៗនេះបានត្រៀមកញ្ចប់ថវិកាជាង ៤.៦០០ លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងបញ្ហាដ៏អាក្រក់មួយនេះ។
លោក លី សៀនឡុង នាយករដ្ឋមន្ត្រី​សាំងហ្គាពួរ (រូបភាព៖ https://newnation.sg/)

រដ្ឋមន្ត្រី ក្រសួង​ហិរញ្ញវត្ថុ​សាំងហ្គាពួរ គឺលោក Heng Swee Keat បាន​និយាយ​នាពេល​ថ្មីៗនេះថា រដ្ឋាភិបាល​នឹង​កំណត់​បែងចែកថវិកា​ប្រមាណ ជាង ៥៧០ លាន​ដុល្លារអាមេរិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីករាលដាល​នៃវីរុស Covid 19 នៅក្នុងប្រទេសរបស់ខ្លួន​ និង​រៀបចំនូវ​​ថវិកាប្រមាណ ៤ពាន់លាន​ដុល្លារអាមេរិក​ផ្សេងទៀត គឺ​​នឹងត្រូវផ្ដល់ជូន​សម្រាប់​​ការគាំទ្រ​សេដ្ឋកិច្ច នៅក្នុងវិស័យ​អាជីវកម្ម និង​អ្នកប្រើប្រាស់។

លោក Heng បាន​និយាយ​នៅក្នុង​សភា​កាលពីពេល​ថ្មីៗនេះថា ឆ្នាំនេះ សាំងហ្គាពួរ​បានចូលដល់​ទសវត្សរ៍ថ្មីមួយ ដែលត្រូវបាន​កត់សម្គាល់​ដោយ​ការផ្លាស់ប្ដូរ​បរិយាកាស​នៅក្នុង​ប្រតិបត្តិការ និងភាពមិនប្រាកដ​ប្រជា​ធំៗ​។ លោកបន្ថែមថា រដ្ឋាភិបាល បាននិងកំពុង​ខិតខំប្រឹងប្រែង​ដើម្បី​បន្ថយ​ ល្បឿន​នៃ​ការ​រីករាលដាល​នៃវីរុស​ Covid 19 នៅក្នុងប្រទេស​​សាំងហ្គាពួរ។

ភាគច្រើន​នៃ​ទឹកប្រាក់​ប្រមាណជាង ៥៧០ លាន​ដុល្លារអាមេរិក សម្រាប់​គាំទ្រ​ដល់​ការប្រយុទ្ធប្រឆាំង​នៃការរីករាលដាល​នៃវីរុស​ Covid 19 នោះ នឹងត្រូវ​ផ្ដល់​ទៅឲ្យ​ក្រសួង​សុខាភិបាល។ រីឯទឹកប្រាក់​ប្រមាណ ៤ពាន់លាន​ដុល្លារផ្សេងទៀត នឹងត្រូវ​ដកយកជាង ២.៨០០ លាន​ដុល្លារ សម្រាប់​​ប្រើប្រាស់គាំទ្រ​​ដល់​អាជីវកម្ម និង​ការចំណាយ​លើប្រាក់​បៀវត្សរ៍បុគ្គលិក និងទឹកប្រាក់នៅសេសសល់​ គឺយកទៅប្រើ​សម្រាប់​ជួយដល់​អ្នកប្រើប្រាស់​​ក្នុងការចំណាយ​លើ​ការរស់​នៅប្រចាំថ្ងៃ ពិសេស​គឺ គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប។

គិតមកទល់ថ្ងៃទី ១៩ កុម្ភៈនេះ សាំងហ្គាពួរ​មានករណីឆ្លង​វីរុស​ Covid 19 កើនឡើងដល់​ចំនួន ជាង ៧០ ករណី  ​ហើយរដ្ឋាភិបាល​ប្រទេសនេះ បាន​មើលឃើញថា ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច ដោយសារតែ​វីរុស​ឆ្លងនេះ គឺមាន​ឥទ្ធិពល​ខ្លាំងជាង ការរីករាលដាល​នៃជំងឺ​រលាកផ្លូវដង្ហើម​ SARS កាលពីឆ្នាំ២០០៣ ទៅទៀត៕ 

None



អត្ថបទបន្ទាប់


វិស័យអាកាសចរណ៍ពិភពលោកនឹងខាតបង់ ៥ពាន់លានដុល្លារ ដោយសារបញ្ហាមេរោគកូរ៉ូណា

ដោយសារតែការផ្ទុះឡើងនៃមេរោគដ៏កាចសាហាវ កូរ៉ូណា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានសម្រេចផ្អាកជើងហោះហើរ និងមួយចំនួនទៀត កាត់បន្ថយចំនួនប្រតិបត្…

ថៃចង់ឲ្យជប៉ុនធ្វើជាខ្នងបង្អែក ក្នុងការអភិវឌ្ឍវិស័យកសិកម្មតាមបច្ចេកទេសទំនើប

រាជរដ្ឋាភិបាលថៃ បានចេញមុខស្នើដល់វិនិយោគិនជប៉ុន តាមរយៈអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ Jetro ឲ្យជួយគាំទ្រក្នុងការធ្វើកំណែទម្រង់ឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ