
ថ្លែងក្នុងឱកាសដំណើរចុះទស្សនៈកិច្ចក្នុងគម្រោងលំនៅដ្ឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គលនោះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ក៏បានសំដែងនូវការពេញចិត្ត និងកោតសរសើរខ្ពស់ចំពោះ ម៉ូដផ្ទះ និងគុណភាពសំណង់ដ៏ល្អក៏ដូចជាប្លង់មេរបស់គម្រោង ដែលរចនា និងគ្រប់គ្រងគម្រោងដោយក្រុមហ៊ុនទីប្រឹក្សារសិង្ហបុរីរួមជាមួយក្រុមវិស្វករជំនាញកម្ពុជា ក្រោមការគាំទ្រនិងត្រួតពិនិត្យយ៉ាងដិតដល់ពីសំណាក់ក្រសួងរៀបចំដែន ដីនគររូបនីយកម្ម និងសំណង់។
លំនៅដ្ឋានតម្លៃសមរម្យស្ថិតក្នុងគម្រោងទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុន WorldBridge Homes ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន WorldBrige Group របស់លោកឧកញ៉ា សៀ ឫទ្ធី បច្ចុប្បន្ននេះ បាននិងកំពុងសម្រុកពន្លឿន ការសាងសង់របស់ខ្លួនយ៉ាងសកម្ម និងគ្រោងប្រគល់ផ្ទះជូនអតិថិជនក្នុងជំហានដំបូង នៅចុងឆ្នាំ២០១៩នេះហើយ ខណៈដែលនៅឆ្នាំ២០២០ គ្រោងនឹងបញ្ចប់គម្រោង និងប្រគល់ផ្ទះជូនអតិថិជនទាំងអស់តែម្ដង ។ នេះបើតាម ការបញ្ជាក់ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានតម្លៃ សមរម្យនេះ។
ម្រោងផ្ទះតម្លៃសមរម្យនេះ គឺស្ថិតនៅក្នុងទីក្រុងរណបសិរីមង្គល ដែលមានទីតាំងស្ថិតនៅក្បែរនឹងផ្លូវក្រវ៉ាត់ក្រុងទី៣ គម្រោង ព្រលានយន្ដហោះថ្មី និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត របស់រាជរដ្ឋាភិបាលផងដែរ។


ព័តមានលម្អិត៖ 070 905 333/
070 906 333/ 070 907 333

