ក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart ចេញមុខឆ្លើយតប ទៅនឹងវិធានការរបស់ក្រសួងប្រៃសណីយ៍


ក្រោយពីរងនូវវិធានការពីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៏ ចំពោះកំហុសឆ្គងរបស់ខ្លួនពាក់ព័ន្ធនឹងកាត់ផ្ដាច់លេខទូរសព្ទរបស់អតិថិជន ដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃ ហើយយកទៅលក់បន្តឲ្យអតិថិជនថ្មីមួយទៀតដោយគ្មានការអនុញ្ញាតពីម្ចាស់ដើមរួចមក ឥឡូវនេះ ក្រុមហ៊ុន Smart បានចេញមុខសុំទោស និងសុខសងសំណងចំពោះអតិថិជនដែលបានប៉ះពាល់ ដោយសារតែកំហុសឆ្គងរបស់ក្រុមហ៊ុននេះ។
សេចក្ដីប្រកាសរបស់ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី
ដោយ

យោងតាមសេចក្ដីប្រកាសរបស់ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ដែលបាន​ផ្សាយនៅថ្ងៃទី ២៣ ខែកក្កដា​ បានឲ្យ​ដឹងថា ក្រុមហ៊ុន​សូមធ្វើការអភ័យទោស​ ចំពោះបញ្ហាដែលបាន​កើតឡើង ហើយ​ក្រុមហ៊ុន​ប្តេជ្ញាចិត្ត​ក្នុងការ​ផ្ដល់នូវ​ដំណោះស្រាយ និងសំណង​សមស្រប​មួយ​ជូនដល់​អតិថិជន​ដែល​រងផលប៉ះពាល់នេះ។

បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន Smart បញ្ហានេះ បាន​កើនឡើង​តាំង​ពីថ្ងៃទី ២៩ ឧសភា ឆ្នាំ២០២១ម្ល៉េះ ទាក់ទង​នឹង​ការផ្ទេរ​កម្មសិទ្ធិ​លើ​កម្មសិទ្ធិលេខ​ទូរស័ព្ទ​របស់អតិថិជន​ Smart មួយរូប ទៅឲ្យអតិថិជនថ្មី ដោយគ្មានការយល់ព្រម ឬព្រមព្រៀង​ជាមុន​។ ក្រុមហ៊ុន Smart ក៏បាន​បញ្ជាក់ថា ខ្លួន​បាន​ចាត់វិធានការ​ចាំបាច់​នានាភ្លាមៗ​ ដើម្បីកែតម្រូវចំពោះបញ្ហានេះដែរ ដោយនៅថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងរយៈពេល​២៤ម៉ោង បន្ទាប់ពីទទួលបាន​ពាក្យ​បណ្ដឹង​ លេខទូរស័ព្ទដែលជាកម្មវត្ថុនៃពាក្យបណ្ដឹងនោះ ត្រូវបាន​ផ្អាកជាបណ្ដោះអាសន្ន នៅមុនពេល​ធ្វើការ​ប្រគល់​ជូនម្ចាស់កម្មសិទ្ធិ​ស្របច្បាប់វិញ។

ក្រុមហ៊ុន Smart គូសបញ្ជាក់ទៀតថា ខាងក្រុមហ៊ុន ក៏បាន​ទាក់ទង​ជាមួយអតិថិជន​ដែលរងការប៉ះពាល់ និងស្នើផ្ដល់​ជាដំណោះស្រាយ​ជូនគាត់ដែរ ប៉ុន្ដែសំណើនេះត្រូវបានបដិសេធ។ ទោះយ៉ាងណា ក្រុមហ៊ុន​អះអាងថា នឹងបន្ដ​ធ្វើការ​យ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរក​ដំណោះស្រាយ​សមស្របមួយ។ ​

 តាមសេចក្ដីប្រកាសរបស់​ក្រុមហ៊ុនSmart ដដែលនេះ ​ក្រោយពីការត្រួតពិនិត្យ​ផ្ទៃក្នុងរបស់​ក្រុមហ៊ុន ចំពោះ​ករណីខាងលើបានរកឃើញ​កំហុសឆ្គង​របស់បុគ្គលិកមួយរូប ដែលរហូតមកដល់ពេលនេះ បុគ្គលិកនោះ ត្រូវបាន​ក្រុមហ៊ុន​​ព្យួរការងារ និងទទួលទណ្ឌកម្មវិន័យនានា យោងទៅតាមបទបញ្ជាផ្ធៃក្នុងរបស់ក្រុមហ៊ុន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេក្ដី​ប្រកាសព័ត៌មានមួយ ជុំវិញនឹងវិធានការ​របស់​ក្រសួង​ពាក់ព័ន្ធ​​នឹង​កំហុស​ឆ្គង​របស់​ក្រុមហ៊ុន Smart ខាងលើនេះ។ វិធានការទាំងនោះរួមមាន៖

1, ក្រុមហ៊ុន  ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោស​ជាសាធារណៈ ដោយយចុះក្នុង​គេហទំព័រ ផ្លូវការរបស់ខ្លួន និងសន្យាថា មិនមានករណីខាងលើកើតឡើងម្ដង​ទៀត​នោះឡើយ

2, ត្រូវផ្ដល់សំណង​នៃការខូចខាតដល់ម្ចាស់ដើម ចំពោះប្រព្រឹត្តខុស​ករណីខាងលើនេះ

3, ម្ចាស់ដើមមានសិទ្ធិ​ទទួលបាន​លេខទូរសព្ទ​នោះ​មកប្រើប្រាស់វិញ

4, រាល់បុគ្គលពាក់ព័ន្ធននឹង​ករណីខាងលើនេះ នឹងត្រូវទទួលខុសច្បាប់​ជាធរមាន។

គួរបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ ក៏បានធ្វើការរំឭក​ទៅដល់ប្រតិបត្តិការ​ផ្ដល់សេវា​ទូរសព្ទចល័ត​ទាំងអស់ត្រូវពង្រឹង​ការគ្រប់គ្រងនិងនីតិវិធី​នៃការចែកចាយ និងលក់ទូរសព្ទចល័ត ឲ្យបានត្រឹមត្រូវ​ជូនអតិថិជនរបស់ខ្លួន ជៀសវាង​មានករណីបែបនេះកើតឡើងទៀត៕

អត្ថបទ៖  ហួន  ស្រីនីត

None



អត្ថបទបន្ទាប់


WHO៖ មេរោគកូវីដ១៩«ឌែលតា»នឹងគ្រប់ដណ្តប់ទូទាំងសកលលោកនៅប៉ុន្មានខែខាងមុខ

អង្គការសហប្រជាជាតិនៅថ្ងៃពុធទី២១ខែកក្កដានេះ បានគូសបញ្ជាក់ថា មេរោគកូវីដ១៩បំប្លែងខ្លួនដ៏កាចសាហាវ «ឌែលតា» នឹងឈានទៅរាលដាល គ្របដណ្តប់ពាសពេញ…

ចិនប្រាប់អាមេរិកឲ្យកែកំហុសខ្លួនឯងឲ្យបានសិន ជាជាងមកចេះអត្ថាធិប្បាយគ្មានមូលដ្ឋានជុំវិញជម្លោះរវាងចិន និងអូស្រ្ដាលី

ប្រទេសចិននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រាប់ទៅកាន់អាមេរិកថា គួរតែកែកំហុសរបស់ខ្លួនឲ្យបានសិន ជាជាងចេញមុខមកធ្វើអត្ថាធិប្បាយគ្មានមូលដ្ឋាន ជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ