មេដឹកនាំកោះប៉ាស៊ីហ្វិក ឱ្យអាមេរិក បញ្ឈប់ការប្រៀនប្រដៅ

តើហេតុអ្វីបានជាមេដឹកនាំកោះសូឡូមុន មិនចូលរួមប្រជុំនៅសេតវិមាន?


នាយករដ្ឋមន្ត្រីកោះសូឡូមុន បានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំៗ ក្រោយលោករំលងមិនចូលរួមកិច្ចប្រជុំនៅសេតវិមានរវាង លោកចូ បៃដិន រួមជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិកផ្សេងទៀត ដោយថា លោកជៀសវាងមិនចង់ឱ្យអាមេរិក«ប្រៀនប្រដៅ»។ ការថ្លែងឡើងបែបនេះកើតឡើង បន្ទាប់ជំនួបនៅសេតវិមានបានបញ្ចប់ទៅ ដោយលោក បៃដិន សន្យាផ្តល់ជំនួយ២០០លានដុល្លារ សម្រាប់កោះប៉ាស៊ីហ្វិកក្នុងគោលបំណងរុញច្រានឥទ្ធិពលចិន។
មេដឹកនាំកោះប៉ាស៊ីហ្វិក ឱ្យអាមេរិក បញ្ឈប់ការប្រៀនប្រដៅ
ដោយ

តាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ បានឱ្យដឹងថា ជំនួបកំពូលប្រចាំឆ្នាំរវាងលោក ចូ បៃ ដិន និងមេដឹកនាំកោះប៉ាស៊ីហ្វិកបានធ្វើឡើង កាលពីដើមសប្តាហ៍នេះ និងបញ្ចប់ទៅវិញដោយសហរដ្ឋអាមេរិកបង្ហាញការប្តេជ្ញាចិត្តជាថ្មី សម្រាប់កោះប៉ាស៊ីហ្វិកទាំង១៨នៅក្នុងតំបន់។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកោះសូឡូមុន លោក ម៉ាណាសេ សូហ្កាវ៉ែ (Manasseh Sogavare) មិនមានវត្តមាននៅក្នុងកិច្ចប្រជុំនោះឡើយ ដោយឱ្យរដ្ឋមន្ត្រីការបរទេសរបស់លោកចូលរួមជំនួស។ កោះសូឡូមុនត្រូវបានគេមើលឃើញថា កំពុងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយចិន។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ នាយករដ្ឋមន្ត្រីលោក សាហ្កាវ៉ែ បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែផ្លាស់ប្តូរយុទ្ធសាស្ត្រខ្លួន នៅពេលជួបមេដឹកនាំកោះប៉ាស៊ីហ្វិក និងបញ្ឈប់ការប្រៀនប្រដៅ។ លោក ថា យ៉ាងហោចណាស់មានអ្នកតំណាងរបស់ខ្លួននៅទីនោះ។ «មេដឹកនាំតែងតែត្រូវបានផ្តល់រយៈពេលបីនាទី ដើម្បីថ្លែង និងត្រូវអង្គុយស្តាប់ពួកគេនិយាយបង្រៀនពីអ្វីដែលល្អ»។ លោកចង់សំដៅមេដឹកនាំ និងមន្ត្រីអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ មានមតិជាច្រើនលើកឡើងថា ការយកចិត្តទុកដាក់របស់អាមេរិកចំពោះតំបន់កោះប៉ាស៊ីហ្វិកឡើងវិញ គឺដោយសារតែឥទ្ធិពលរបស់ចិន។ លោក កាលីអូផាត តាវ៉ូឡា (Kaliopate Tavola) អតីតមន្ត្រីកោះហ្វីជី យល់ឃើញថា អាមេរិក កំពុងព្យាយាមចាប់កោះប៉ាស៊ីហ្វិកឡើងវិញ ក៏ព្រោះតែអវត្តមានរបស់ខ្លួនជាច្រើនទសវត្សន៍នៅក្នុងតំបន់ និងទប់ស្កាត់ចិន។ តែភាគច្រើនគឺជាការសន្យានឹងមាត់ កោះប៉ាស៊ីហ្វិក ចង់ឃើញលទ្ធផលជាក់ស្តែង និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ នេះបើតាមការអះអាងរបស់លោក តាវ៉ូឡា។

មែនទែនទៅរបៀបវារៈនៃកិច្ចពិភាក្សានៅសេតវិមាននោះផ្តោតសំខាន់លើសន្តិសុខសម្រាប់តំបន់។ យោងតាមប្រធានាធិបតី ចូ បៃដិន សហរដ្ឋអាមេរិក ប្តេជ្ញាធានាឥណ្ឌូប៉ាស៊ីហ្វិកសេរី បើកចំហរ និងសន្តិសុខ។ លោក តាវ៉ូឡា បានគូសបញ្ជាក់ថា ភាពតានតឹងភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិកអាចនឹងធ្វើឱ្យលំហរប៉ាស៊ីហ្វិក មិនមានសុវត្តិភាពសម្រាប់ប្រទេសកោះក្នុងតំបន់។

យ៉ាងណាក្រោយកិច្ចប្រជុំ មេដឹកនាំកោះប៉ាស៊ីហ្វិក បានបង្ហាញពីការសាទរ និងការចង់ធ្វើការជាមួយអាមេរិក។ ជាក់ស្តែង នាយករដ្ឋមន្ត្រីកោះ ប៉ាពូអាស៊ីនូវែលហ្គីនេ លោក ចេមស៍ ម៉ារ៉ាប (James Marape) ហៅការប្តេជ្ញាចិត្តអាមេរិក លើសពីកិច្ចព្រមព្រៀងសន្តិសុខ។ លោកថា ទំនាក់ទំនងកាន់តែរឹងមាំជាមួយអាមេរិក ធ្វើឱ្យមានការអភិវឌ្ឍន៍ផ្នែកផ្សេងទៀតដូចជាពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

បន្ថែមពីនេះមេដឹកនាំកោះប៉ាលូនិងកោះខុកដែលទើបអាមេរិកទទួលស្គាល់ផ្នែកការទូតបានពិពណ៌នាជំនួបកាលពីដើមសប្តាហ៍ថា មិនធ្លាប់មានពីមុន។ មេដឹកនាំកោះទាំងពីរកោតសរសើរអាមេរិក ក្រោមរដ្ឋបាលលោក ចូ បៃដិន ដែលនាំមេដឹកនាំប៉ាស៊ីហ្វិក ទាំងអស់ប្រជុំគ្នាដោះស្រាយបញ្ហាប្រឈមរួម ក្រោយជំងឺរាតត្បាតកូវីដ​៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Kia និង Hyundai ប្រមូលរថយន្តជាង៣លានគ្រឿង នៅអាមេរិកត្រឡប់មកវិញ

ក្រុមហ៊ុន Hyundai និង Kia របស់កូរ៉េខាងត្បូង កំពុងដើរប្រមូលរថយន្តជាង៣លានគ្រឿង នៅសហរដ្ឋអាមរិក ត្រឡប់មកវិញក្រោយរកឃើញថា រថយន្តទាំងនោះមានហ…

សមាជិកសភាពីគណបក្សសាធារណរដ្ឋ ស្នើសុំកាត់ប្រាក់ខែរដ្ឋមន្ត្រីការពារជាតិអាមេរិក

លោកស្រី ម៉ាជូរី ថេល័រ គ្រីន (Marjorie Taylor Greene) ជាសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋចង់ឃើញការផ្លាស់ប្ដូរមួយ ដោយស្នើសុំឱ្យក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ