ធ្វើការច្រើនម៉ោងក្នុងមួយសប្តាហ័មេន តែច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យបុគ្គលិកដែលបំពេញតាមម៉ោងការងារគ្រប់ហើយនោះ អាចឈប់សម្រាករយៈពេលយូរនៅពេលក្រោយវិញបាន ជាថ្នូរនឹងការថែមម៉ោងនេះ។ រដ្ឋាភិបាលសង្ឃឹមថាផែនការនេះនឹងអាចលើកកម្ពស់ផលិតភាពការងារ និងបង្កើនចំណូលគ្រួសារផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន REUTERS។
ច្បាប់ការងារចាស់នៅកូរ៉េខាងត្បូងបានចែងថា ប្រជាជនមានម៉ោងការងារគោល៤០ម៉ោងក្នុងមួយសប្ដាហ៍ និងអាចធ្វើការថែមម៉ោងយ៉ាងច្រើន១២ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ប៉ុន្តែរដ្ឋបាលក្រុងសេអ៊ូល ក្រុមការដឹកនាំរបស់លោក យ៉ូន ស៊ុកយូល ង់ឱ្យពលរដ្ឋធ្វើការឱ្យបាន៦៩ម៉ោងក្នុងមួយសប្ដាហ៍ ក្នុងនោះម៉ោងការងារគោល៤០ម៉ោងក្នុងមួយសប្តាហ៍ និង ការងារថែមម៉ោងចំនួន២៩ម៉ោងទៀត។
ការធ្វើបែបនេះនឹងជួយលើកកម្ពស់ការលូតលាស់របស់ប្រជាជន និងផលិតភាពក្នុងគ្រួសារផងដែរ ព្រោះម៉ោងធ្វើការបន្ថែមនឹងត្រូវសងឱ្យបុគ្គលិកគ្រប់រូបវិញជាម៉ោងឈប់សម្រាកនៅពេលពួកគេត្រូវការ ដូចជាមានវិសមកាលរយៈពេលវែងជាដើម ហើយវានឹងផ្តល់ភាពបត់បែនបន្ថែមទៀតក្នុងទីផ្សារការងារនៅកូរ៉េខាងត្បូង។
រដ្ឋាភិបាលកូរ៉េខាងត្បូងនិយាយថា ផែនការថ្មីនេះនឹងត្រូវប្រកាសនៅខែកុម្ភៈ។ ច្បាប់ធ្វើការថ្មីនេះទៀតសោត មានលក្ខណៈបត់បែនបានតាមការព្រមព្រៀងគ្នាក្នុងក្រុមហ៊ុនរវាងនិយោជក និងកម្មករ ថាតើត្រូវរាប់ម៉ោងបន្ថែមជាសប្តាហ៍ ជាខែ ជាត្រីមាស ឬជាឆ្នាំជាដើម។ មន្ត្រីជំនាញបន្ថែមថា នៅក្នុងផែនការថ្មីនេះអាចលើកទឹកចិត្តឱ្យពួកគេមានគ្រួសារ និងបង្កើនអត្រាមានកូន ដោយសារអត្រាមានកូននៅប្រទេសកូរ៉េត្រូវបានព្យាករណ៍ថានឹងឈានដល់ កម្រិតទាបបំផុត០,៧%នៅក្នុងឆ្នាំ២០២៤។
ទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបង្ហាញថា ប្រទេសកូរ៉េមានអត្រាមានកូនទាបបំផុតក្នុងពិភពលោក ខណៈដែលចំនួនប្រជាជនដែលមានវ័យចំណាស់កាន់តែកើនឡើង។ ចំនួនប្រជាជនដែលស្ថិតក្នុងអាយុធ្វើការបានកើនឡើងដល់៣៨លាននាក់ក្នុងឆ្នាំ២០១៩ ហើយត្រូវបានកំណត់ថានឹងធ្លាក់ចុះជាង៩លាននាក់នៅឆ្នាំ២០៤០។
សូមជម្រាបថា ប្រជាជនកូរ៉េខាងត្បូងជាង១៨% ធ្វើការច្រើនជាង ៥០ម៉ោងក្នុងមួយសប្តាហ៍ ដែលទិន្នន័យនេះធ្វើឱ្យកូរ៉េខាងត្បូងជាប្រទេសលំដាប់ខ្ពស់បំផុតទី៥ ដែលមានម៉ោងធ្វើការច្រើនជាងគេ ពោលគឺឈរនៅបន្ទាប់ពីប្រទេសទួរគី ប្រទេសម៉ិកស៊ិក ប្រទេសកូឡុំប៊ី និងប្រទេសកូស្តារីកា។ នេះបើតាមរបាយការណ៍អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចចេញផ្សាយកាលពីឆ្នាំ២០២១៕
អត្ថបទ ៖ សារៀម លក្ខិណា