ហាង​កុងតឺន័រ

ហាងទូកុងតឺន័រ នៅកម្ពុជា ទើបតែបះជើង​ជាបន្តបន្ទាប់ ស្រាប់តែ Starbucks យកគំរូ​ហាងនេះ ទៅបើក​នៅ តៃវ៉ាន់


ក្រោយពីមានការពេញនិយមធ្វើតាមគ្នា ចម្លងគំរូតាមគ្នា ក្នុងការយកទូកុងតឺន័រ មកធ្វើជាផ្សារលក់ទំនិញ ហាងលក់អាហារ និងហាងកាហ្វេ បានប្រមាណជាង ២ ទៅ៣ឆ្នាំរួចមក គំរូអាជីវកម្មបែបភ្លើងចំបើងមួយនេះ ឆេះរលត់ទៅវិញជាបន្តបន្ទាប់នៅក្នុងទីផ្សារកម្ពុជា។ ប៉ុន្ដែ ថ្មីៗនេះ ហាងកាហ្វេម៉ាកល្បីលំដាប់អន្តរជាតិ Starbucks បែរជាយកគំរូហាងកុងតឺន័រនេះ ទៅបើកនៅទីក្រុងតៃវ៉ាន់ និងសង្ឃឹមថា នឹងទទួលបានជោគជ័យខ្លាំង។
ហាងទូកុងតឺន័រ នៅកម្ពុជា ទើបតែបះជើងជាបន្តបន្ទាប់ ស្រាប់តែ Starbucks យកគំរូហាងនេះ ទៅបើកនៅ តៃវ៉ាន់
ដោយ

ហាងកាហ្វេ Starbucks សាខា​ថ្មី​មួយ នៅតៃវ៉ាន់ បាន​សាង​សង់​ឡើង​ ដោយ​​សម្បក​ទូកុងតឺន័រ​ចាស់​ៗ​ ២៩ ទូ មកតំរៀប​គរ​ពីលើគ្នា​ធ្វើជា​ហាង​កាហ្វេ និងមាន​​ទំហំ​ប្រមាណ ៣២០ ម៉ែត្រការ៉េ។ ហាង​ថ្មី​មួយនេះ ត្រូវបាន​គេចាត់​ទុកថា គឺជា​ការច្នៃ​ប្រឌិត​ថ្មីមួយ ប្លែក​មិនធ្លាប់​មាន​​នៅក្នុង​ទីក្រុង​តៃវ៉ាន់។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​​កាហ្វេ​ Starbucks ក៏មាន​​ផែនការ​​ពង្រីក​ហាង​​​ទូកុង​តឺន័រនេះ បន្ថែម​ទៀត នៅពេលខាង​មុខ​ផងដែរ។

សាខា​ថ្មី នៅតៃ​វ៉ាន់អាច​និយាយ​បានថា គឺជា​សាខា​​ដំបូង​​បំផុត​​របស់​ Starbucks ដែលយក​ទូកុងតឺន័រ​​មកធ្វើ​ជាហាង​កាហ្វេទាំង​ស្រុង​តែម្ដង ដោយ​មិនមាន​សាងសង់​​អគារឡើយ​​ ខណៈដែល​កន្លងមក​ Starbucks មាន​ជាង ៤០ សាខានៅ​ទូទាំង​ពិភពលោក បានប្រើប្រាស់​ទូកុង​តឺន័រ មករចនា​​បន្ទាប់​បន្សំ​នៅ​ក្នុង​​ហាងកាហ្វេ​​របស់​ខ្លួនប៉ុណ្ណោះ។ 

ហាង​កាហ្វេ Starbucks កុងតឺន័រនេះ ត្រូវបាន​គេ​រំពឹងថា អាចនឹង​មានវត្ត​មាន​​នៅប្រទេស​ជប៉ុន​​នៅពេល​ឆាប់ៗ​ខាងមុខ​ផងដែរ។

ទោះយ៉ាងណា Starbucks នៅកម្ពុជា មាន​ជា​ច្រើន​​សាខា គេមិនទាន់​ឃើញ មានប្រើប្រាស់​ទូកុង​តឺន័រ​មកធ្វើ​​ជាហាង​កាហ្វេ​នៅ​ឡើយទេ ខណៈដែល​គំរូ​ហាង​នេះ ហាក់​បាននិង​កំពុង​រលត់​​បាត់​ខ្លួន​​ពីលើ​​ទីផ្សារ​ជាបន្ត​បន្ទាប់។

បើគិត​មកទល់​បច្ចុប្បន្ននេះ នៅកម្ពុជា ផ្សារកុង​តឺន័រ​ដែលធ្លាប់​​តែមនុស្ស​ចេញចូល​​ព្រោងព្រាត កាលពីគ្រា​បើក​ដំបូងៗ បានសម្រេច​​បិទទ្វារ​ រុះរើឥវ៉ាន់​​ចេញ​គ្មាន​សល់ ខណៈដែល​ហាង​​កុងតឺន័រ​ខ្លះទៀត បើកបានតែ​ប៉ុន្មាន​ខែ អត់មាន​ភ្ញៀវចូល ក៏បាន​សម្រេច​​បិទទ្វារ​ចោលដែរ និងមាន​ខ្លះទៀត សាងសង់​​មិនទាន់​រួចរាល់​ស្រួល​បួល​ផងបាន​សម្រេច​​បិទចោល​វិញ​ទាំងមិន​បាន​បើក​លក់ផង។ 

គួរជម្រាបថា កាហ្វេ​ Starbucks បានចូល​មកក្នុង​​ទីផ្សារ​​កម្ពុជា នៅអំឡុង​​ខែតុលា ឆ្នាំ២០១៦ ខណៈដែល​បច្ចុប្បន្ន មាន​ជាង ១០សាខា​ហើយ ក្នុងនោះ​មាន ២សាខា​នៅ​ខេត្ត​សៀមរាប។

គិតមក​ទល់ពេល​នេះ ម៉ាក​ហាង​កាហ្វេ ដែលមាន​វ័យជាង ៤០ឆ្នាំមួយនេះ មានសាខា​ចំនួន ២៤.០០០ ហាង ជាមួយ​ទីផ្សារ​មាននៅ​ជាង ៧៥ ប្រទេស នៅទូទាំង​ពិភព​លោក៕

None



អត្ថបទបន្ទាប់


កត្តា​អ្វីខ្លះ​នៅ​ពីក្រោយ​ភាព​ជោគជ័យ​ខ្លាំង​នៃ​សេដ្ឋកិច្ច​របស់​វៀតណាម?

កាលពីប្រមាណ ៣០​ឆ្នាំ​មុន វៀតណាម​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែលក្រីក្រ​បំផុត​នៅ​លើ​ពិភព​លោក។ ប៉ុន្តែ បច្ចុប្បន្ន កំណើន​សេដ្ឋកិច្ច​របស…

អ្នកជំនាញអចលនទ្រព្យ៖ ការពុះដីឡូត៍ក្នុងទីក្រុងលែងមានទៀតហើយ ខណៈតម្លៃដីកាន់តែឡើងថ្លៃខ្ពស់

ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ បានធ្វើការអះអាងថា ការពុះដីឡូត៍លក់ចាប់ផ្តើមកាត់បន្ថយសកម្មភាពជាបណ្តើរៗហើយ បន្ទាប់ពីតម្លៃដីបានកើនឡើងថ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ