វិស័យអចលនទ្រព្យ

តើស្ថានភាពនៃអត្រាជួលទីតាំងលក់រាយនៅតាមផ្សារទំនើបបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណា?


ស្របពេលដែលវិស័យអចលនទ្រព្យ ក៏ដូចជាគម្រោងវិនិយោគថ្មីៗនៅក្នុងវិស័យនេះរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ នៅមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើង អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជា បានវាយតម្លៃថា សម្រាប់ស្ថានភាពនៃការជួលផ្សារទំនើប ឬផ្សារលក់រាយបច្ចុប្បន្នវិញ ក៏មានជួបនូវបញ្ហាប្រឈមមួយចំនួនដែរ ដ្បិតថា អត្រាផ្គត់ផ្គង់មានចំនួនលើសនៃតម្រូវការប្រើប្រាស់ ហើយតម្លៃជួលទៀតសោតក៏មានការធ្លាក់ចុះផងដែរ។
វិស័យអចលនទ្រព្យ
ដោយ

លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia បានគូសបញ្ជាក់ថា ការអភិវឌ្ឍផ្សារទំនើប ឬផ្សារលក់រាយនៅកម្ពុជា បានកើនឡើងយ៉ាងគំហុកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលវាស្របពេលទៅនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា កំពុងរងឥទ្ធិពលពីវិបត្តិសកលនានា។

តួយ៉ាងគិតមកដល់ទល់ពេលនេះ កម្ពុជាមានគម្រោងផ្សារទំនើប ឬផ្សារលក់រាយចំនួនប្រមាណជាង៧០គម្រោង ដែលមានអត្រាផ្គត់ផ្គង់សរុបប្រមាណជាង៨៥ម៉ឺនម៉ែត្រការ៉េ ដែលចំនួននេះមានការកើនឡើងទ្វេដង បើធៀបនឹងប្រមាណ៣ទៅ៤ឆ្នាំមុន។ តាមរយៈការកើនឡើងយ៉ាងគំហុកនេះ អ្នកជំនាញរូបនេះ វាយតម្លៃថា វាក៏អាចជាហានិភ័យមួយសម្រាប់វិស័យនេះផងដែរ នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ដោយសារការចំណាយលើការទិញទំនិញរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ។ ហើយតាមរយៈបញ្ហានេះ វាក៏បានធ្វើឱ្យតម្លៃជួល និងចំនួនជួលក្នុងវិស័យនេះ ក៏មានការធ្លាក់ចុះផងដែរ។

​យ៉ាងណាមិញ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ ដើម្បីអាចស្តារទីផ្សារជួលទីតាំងក្នុងផ្សារទំនើប ឬផ្សារលក់រាយឱ្យមានភាពល្អប្រសើរឡើងវិញនោះ ទំនងជាអាចត្រូវការចំណាយពេលយូរជាងអនុវិស័យអចលនទ្រព្យផ្សេងៗទៀត ដែលវិស័យនេះអាចចំណាយពេលពី៣ទៅ៥ឆ្នាំឯណោះ។

លោកស្រី អាន សុធីតា សង្កេតឃើញថា បច្ចុប្បន្នផ្សារទំនើបដែលនៅតែមានដំណើរការល្អ និងទទួលបានការគាំទ្រច្រើននោះ ភាគច្រើនជាប្រភេទផ្សារទំនើបបែបសហគមន៍ ដែលផ្តោតលើការលក់រាយបែបម្អូបអាហារ និងមានលក្ខណៈកម្សាន្តរួមជាមួយផងដែរ ដែលភាគច្រើនមានទ្រង់ទ្រាយក្នុងទំហំចាប់ពី៥ពាន់ម៉ែត្រការ៉េ ទៅ១ម៉ឺន៥ពាន់ម៉ែត្រការ៉េជាដើម៕

None



អត្ថបទបន្ទាប់


តើការពន្លឿននីតិវិធីក្នុងការផ្តល់ទិដ្ឋាការ ដោយមិនមានការលើកលែងទិដ្ឋាការអាចជួយបង្កើនភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍កម្ពុជាទេ?

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលរបាំង និងដាក់ចេញវិធានការមួយចំនួនដូចជាការបញ្ចុះតម្លៃសំបុត្រចូលទស្សនាអង្គរវត្ត ការបង្រួមការផ្តល់សេវា…

លុយដុល្លារចាស់ ឬប្រឡាក់អាចដូរនៅធនាគារពាណិជ្ជក្នុងខេត្តសៀមរាប ដោយគ្មានកាត់ទឹក

ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋ ឬភ្ញៀវទេសចរអាចយកក្រដាសប្រាក់ដុល្លារអាម៉េរិកចាស់ៗ ឬប្រឡាក់ទៅដូរនៅគ្រប់សាខាធនាគារពាណិជ្ជក្នុងខេត្តសៀមរាប ដោយគ្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ