ពី​ជំនួញ​ខុសច្បាប់​ទៅ​ជា​មហាសេដ្ឋី?

មហាសេដ្ឋី​ទីបី​របស់​ចិន តាម​ពិត​ពី​មុន​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ឲ្យ​គេ​តាម​ផ្ទះ


បុរស​ដែល​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​ទីបី​ នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​មហាសេដ្ឋី វ៉ាង ជៀនលីន (Wang Jianlin) និង​​មហាសេដ្ឋី ជែក ម៉ា (Jack Ma) បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង ដោយសារ​ការចាប់​ផ្ដើម​រក​ស៊ី​ដំបូង​របស់​លោក គឺ​ជា​ជំនួញ​ខុស​ច្បាប់។
លោក វ៉ាង វៃ (Wang Wei) អ្នក​មាន​ជាង​គេ​បំផុត​ទីបី នៅ​ប្រទេស​ចិន។ រូបភាព: Nextshark.com
ដោយ

លោក វ៉ាង វៃ (Wang Wei) ជា​ស្ថាបនិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន SF Expressជា​ក្រុមហ៊ុន​ដែល​គេ​ស្គាល់​ថា​ជា "FedEx" របស់​ចិន។ FedEx ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភព​លោក។ 

លោក វ៉ាង វៃ មាន​ទ្រពសម្បត្តិ ២៦​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ទីបី របស់​ប្រទេស​ចិន។ ក្រុមហ៊ុន​របស់​លោក ដែល​ប្រតិបត្តិការ​សេវា​ដឹក​ជញ្ជូន SF Express មាន​តម្លៃ​ស្មើ​នឹង ៣៨​ពាន់​លាន​ដុល្លារ។

ប្រវត្តិ​កកើត​ជំនួញ​ដំបូង​របស់​ វ៉ាង វៃ 

​នៅឆ្នាំ​១៩៩៣ លោក វ៉ាង បាន​បង្កើត​ក្រុមហ៊ុន SF Express នៅ​ខេត្ត​ក្វាងទុង បន្ទាប់​ពី​ខ្ចី​ប្រាក់ ១​ម៉ឺន​ ៣ពាន់​ដុល្លារ​ពី​ឪពុក​របស់​គាត់។ ប៉ុន្តែ កាល​ណោះ កិច្ចការ​ជំនួញ​របស់​គាត់​មិន​ស្រប​ច្បាប់​ទេ ពីព្រោះ​រដ្ឋាភិបាល​ចិន​ទើប​តែ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ក្រុមហ៊ុន​បម្រើ​សេវា​ប្រៃសណីយ៍ និង​ដឹក​ជញ្ជូន​ទំនិញ​ប្រគល់​តាម​ផ្ទះ នៅ​ឆ្នាំ២០០៩​ប៉ុណ្ណោះ។ 

ការិយាល័យ​ក្រុមហ៊ុន SF Express នៅ​ក្រុង​ហុងកុង

លោក វ៉ាង ថ្លែងប្រាប់​សារព័ត៌មានថា កាល​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ ការ​ដឹក​ជញ្ជូន​ទំនិញ​ប្រគល់​តាម​ផ្ទះ គឺ​ជា​សកម្មភាព​ខុស​ច្បាប់។ ប្រសិន​បើ​មន្ត្រី​ប្រៃសណីយ៍​ចាប់​បាន គាត់​នឹង​ត្រូវ​បង់​ពិន័យ ដូច្នេះ​សកម្មភាព​នេះ​ត្រូវ​ធ្វើ​បែប​លួចលាក់។

កាល​ចាប់​ផ្ដើម​ដំបូង SF Express មាន​បុគ្គលិក​តែ ៦នាក់ និង​ឡាន​ដឹក​ទំនិញ​មួយ ដែល​លោក​ វ៉ាង ប្រើ​ដោយ​ផ្ទាល់។ ឥឡូវ ក្រុមហ៊ុន​គាត់​មាន​បុគ្គលិក ៤​សែន​នាក់ និង​មាន​យន្តហោះ​ដឹក​ទំនិញ ៣៥​គ្រឿង។

មនុស្ស​ជាច្រើន​នាំ​គ្នា​ផ្តោត​ចំណាប់​អារម្មណ៍​ទៅ​លើ​ជោគជ័យ​របស់​លោក វ៉ាង ដោយសារ​គេ​យល់​ថា លោក វ៉ាង ធ្លាប់​ដឹង​ថា រស់នៅ​ក្នុង​ភាព​ក្រីក្រ​វា​យ៉ាង​ដូចម្ដេច។ 

ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ពេល​ថ្មីៗ លោក វ៉ាង ថ្លែង​ដូច្នេះ ៖ «ខ្ញុំ​ស្គាល់​រស់ជាតិ​នៃ​ភាព​ក្រីក្រ ភាព​ត្រូវ​គេ​រើសអើង​ដោយសារ​តែ​ក្រ។ ឪពុក​ម្ដាយ​ខ្ញុំ​ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​នៅ​ចិន​ដីគោក ប៉ុន្តែ ពេល​យើង​ផ្លាស់​មក​នៅ​ហុងកុង គេ​មិន​ទទួល​ស្គាល់​សញ្ញាបត្រ​សិក្សា​របស់​ឪពុក​ម្ដាយ​ខ្ញុំ​ទេ។ ដូច្នេះ ពួកយើង​ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ»។

ប៉ុន្តែ ទោះ​យ៉ាងណា អ្នក​សេដ្ឋកិច្ច​ខ្លះ​ជឿជាក់ថា គេ​ពិបាក​នឹង​ធ្វើតាម​គំរូ​របស់​លោក វ៉ាង ដើម្បី​បាន​ជោគជ័យ​ដូចគាត់​ណាស់ ពីព្រោះ​សម័ល​កាល​ខុស​គ្នា និង​ថា បច្ចុប្បន្ន​ ជា​សម័យកាល​ប្រកួត​ប្រជែង​ខ្ពស់ និង​ប្រាក់​ឈ្នួល​កម្មករ​ក៏​ខ្ពស់។ 

អ្នក​សេដ្ឋកិច្ច​និយាយថា ជោគជ័យ​របស់​លោក​ វ៉ាង គឺ​ដោយសារ​កាលៈទេសៈ។ កាល​ក្រោយ​ទសវត្ស​ឆ្នាំ​១៩៩០ សេដ្ឋកិច្ច​ចិន​ចាប់​ផ្ដើម​លូតលាស់​យ៉ាង​ខ្លាំង ជា​ហេតុ​ជំរុញ​យ៉ាង​គំហុក​នូវ​តម្រូវការ​ខាង​ការ​ដឹក​ជញ្ជូន​ទំនិញ​ប្រគល់​ដល់​ផ្ទះ។ ប៉ុន្តែ បច្ចុប្បន្ន ការចម្លង​តាម​គំរូ​របស់​លោក វ៉ាង គឺ​ជា​ការលំបាក។

លោក វ៉ាង វៃ បច្ចុប្បន្ន ស្ថិត​នៅ​លេខ​រៀង​ទី២៩ នៃ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ពិភព​លោក របស់ Bloomberg៕

អត្ថបទ​ដើម​ចុះ​ផ្សាយ​នៅ​លើ Nextshark.com 

None



អត្ថបទបន្ទាប់


ឧកញ៉ា ចេង ខេង ជានរណា? កត្តា​អ្វី​ខ្លះ​ធ្វើ​ឲ្យ​គាត់​ក្លាយជាសេដ្ឋីអចលនទ្រព្យ?

ឧកញ៉ា ចេង ខេង ជា​អ្នក​ជំនួញ​ដ៏​ល្បីល្បាញ​មួយ​រូប​ដែល​ចាស់​វស្សា​ជាង​គេ នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា។ លោក​មាន​បទ​ពិសោធន៍​ផ្នែ…

កម្ពុជា​ចម្លង​ពី​អាមេរិក ឬ អាមេរិក​ចម្លង​ពី​កម្ពុជា?

ឲ្យ​តែ​និយាយ​ពី​ស្តង់ដារ​ប្រជាធិបតេយ្យ នយោបាយ សង្គម និង​ការដឹកនាំ​គ្រប់គ្រង​អ្វីៗ​ផ្សេង​ទៀត ក្រុម​អ្នក​មាន​ទំនោរ​ទៅ​អាមេរិក តែង​តែ​លើក​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ