តៃវ៉ាន់-ចិន

កោះតៃវ៉ាន់ថា ការកើតឡើងនៃសង្គ្រាមរវាងកោះតៃវ៉ាន់ជាមួយចិននៅឆ្នាំក្រោយនេះ គឺមានកម្រិតទាបណាស់!


កោះតៃវ៉ាន់ថា កម្រិតនៃសង្គ្រាមកើតឡើងរវាងកោះតៃវ៉ាន់ជាមួយចិននៅឆ្នាំក្រោយនេះ គឺមានទាបណាស់! មន្ត្រីសន្ដិសុខជាន់ខ្ពស់របស់កោះតៃវ៉ាន់ បាននិយាយថា ឱកាសនៃសង្គ្រាមកើតឡើងរវាងកោះតៃវ៉ាន់ និងចិននៅឆ្នាំក្រោយ គឺមាននៅក្នុងកម្រិតទាបបំផុត។ ការអះអាងរបស់កោះតៃវ៉ាន់នេះ គឺធ្វើឡើង នៅក្រោយពេលដែលភាពតានតឹងរវាងក្រុងតៃប៉ិ និងក្រុងប៉េកាំងកាន់តែឡើងកម្ដៅក្ដៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងចំពោះពិភពលោកផងដែរ។
ការធ្វើសមយុទ្ធយោធារបស់ទាហានចិននៅក្បែរកោះតៃវ៉ាន់

តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​រ៉​យ​ទ័​រ កោះ​តៃវ៉ាន់ បាន​និយាយ​លើក​ឡើងជា​ច្រើន​លើក​ច្រើន​សារ​ថា ប្ដេជ្ញា​នឹង​ការពារ​ដែន​កោះ​របស់​ខ្លួន​ប្រសិនបើ​មានការ​វាយប្រហារ​ណាមួយ​កើតឡើង ប៉ុន្ដែ កោះ​តៃវ៉ាន់​ក៏​ចង់​នៅ​រក្សា​ឲ្យ​មាន​ស្ថានភាព​ដូច​ដើម​វិញ​ជាមួយ​ចិន បើ​ទោះបីជា​ន្ល​ង​មក កោះ​តៃវ៉ាន់​បាន​លើក​ឡើង​ពី​ការ​គំរាមកំហែង​ដោយ​កងទ័ព​ជើង​អាកាស​របស់​ចិន​ថ្មី​ៗ​នេះ បាន​ហោះ​ក្រវែល​កោះ​តៃវ៉ាន់​យ៉ាងណា​ក្ដី​។

បើ​ទោះបីជា ការ​ឈាន​ទៅ​រក​សង្គ្រាម​កើតឡើង​រវាង​ចិន និង​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​ក្រោយ មាន​កម្រិត​ទាប​ក្ដី ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់​ផ្នែក​សន្ដិសុខ​នៃ​កោះ​តៃវ៉ាន់ លើក​ឡើង​ថា មានរឿង​រាវ​ហេតុការណ៍​ជា​ច្រើន​ទៀត ដែល​គេ​នឹង​ត្រូវ​យកចិត្តទុកដាក់​តាមដាន ពោល​គឺជា ព្រឹត្តិការណ៍​ដែល​អាច​កើតឡើង​។ 

សូម​រំឭក​បន្ដិច​ថា ប្រទេស​ចិន​ថ្មី​ៗ​នេះ បាន​ចេញ​មុខ​អះអាង​ថា សកម្មភាព​យន្ដហោះ​យោធា របស់​ខ្លួន​ដែល​បាន​ហោះ ក្រវែល​ក្បែរ​កោះ​តៃវ៉ាន់​នោះ គឺ​គ្រាន់តែ​ជា​សកម្មភាព​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ចិន​ក៏​ដូច​ជា​សន្តិភាព ព្រមទាំង​ស្ថិរភាព​នៅ​ក្នុង​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ តែ​ប៉ុណ្ណោះ​។ បន្ថែម​ពី​នេះ ចិន​បាន​បន្ទោស​ថា ភាព​តានតឹង​រវាង​ចិន និង​កោះ​តៃវ៉ាន់​នេះ គឺ​ដោយសារ​តែ​ក្រុម​មេដឹកនាំ​នៃ​កោះ​តៃវ៉ាន់​នេះ មានការ​ឃុបឃិត​គ្នា ជាមួយនឹង​កងកម្លាំង​បរទេស​។ យ៉ាងណា​ក៏​ដោយ​ចុះ ថ្មី​ៗ​នេះ​ដែរ មេ​ដឹក​កំពូល​របស់​រដ្ឋ​ចិន គឺ​លោក ស៊ី ជី​ន​ពីង ក៏​បាន​លើក​ឡើង​ថា នឹង​បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់​ដោយ​សន្ដិវិធី​។

ទោះជា​បែប​នេះ​ក្ដី កាលពីដើម​ខែតុលា​នេះ មេដឹកនាំ​តៃវ៉ាន់ គឺ​លោកស្រី សៃ អ៊ី​ង វេន បាន​ចេញ​មុខ​ប្រកាស​ក្ដែ​ង​ៗ​ដែរ​ថា កោះ​តៃវ៉ាន់​នឹង​មិន​ឱនលំទោន​ចំពោះ​ចិន​នោះ​ទេ ប៉ុន្ដែ លោកស្រី​ក៏​បាន​បញ្ជាក់​ឡើង​វិញ​នូវ​បំណង​ចង់បាន​សន្ដិភាព និង​ការ​សន្ទនា​ជាមួយ​ក្រុង​ប៉េ​កាំ​ង​ផង​ដែរ​។

សូម​បញ្ជាក់​ថា ភាព​តានតឹង​ផ្នែក​យោធា​រវាង​កោះ​តៃវ៉ាន់ និង​ចិន មក​ទល់​ពេល​នេះ គឺជា​កម្រិត​មួយ​ខ្ពស់​បំផុត មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៤០​ឆ្នាំ​មកនេះ ហើយ​បើ​តាម​មេដឹកនាំ​កោះ​តៃវ៉ាន់​បាន​អះអាង​ថា ចិន​អាច​នឹង​បង្កើន​លទ្ធភាព​ក្នុង​ការ​ចូលលុក​លុយ​កោះ​តៃវ៉ាន់​ពេញទី​តែ​ម្ដង​នៅ​ក្នុង​ឆ្នាំ​២០២៥​ខាង​មុខ​នេះ​៕

None



អត្ថបទបន្ទាប់


ការចិញ្ចឹមត្រីនិងបង្គាក្នុងឆ្នាំនេះធ្លាក់ចុះជាងពាក់កណ្ដាលនៅ៩ខែឆ្នាំ២០២១

រយៈពេលជិត ២ឆ្នាំមកហើយ ដែលផ្នែកវារីវប្បកម្ម បានរងគ្រោះ ដោយសារតែវិបត្តកូវីដ១៩ ដែលធ្វើឱ្យក្រុមវារីវប្បករមួយចំនួន សម្រេចផ្អាកប្រកបរបរនេះជាបណ្ដ…

កូរ៉េខាងជើងចេញមុខមកបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលថ្មីមួយប្រភេទទៀតចេញពីនាវាមុជទឹកមិនធ្លាប់ឃើញពីមុនមក

បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារ ក្នុងថ្ងៃពុធទី២០តុលានេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយដោយបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ