តៃវ៉ាន់-ចិន

អនុប្រធានាធិបតីតៃវ៉ាន់សុំចុះចតនៅទីក្រុងញូវយ៉ក មុននឹងឆ្ពោះទៅប្រទេសប៉ារ៉ាហ្គាយ ខណៈចិនចេញមុខជំទាស់


ថ្នាក់ដឹកនាំកំពូលរបស់តៃវ៉ាន់ លោក William Lai បានទៅដល់ទីក្រុងញូវយ៉កកាលពីថ្ងៃសៅរ៍ ទី១២ ខែសីហា ដើម្បីសុំឈប់ចត និងសម្រាកនៅសហរដ្ឋអាមេរិក មុននឹងបន្តដំណើរទៅប្រទេសប៉ារ៉ាហ្គាយ ខណៈចិនបានថ្កោលទោសខ្លាំងៗ ដែលធ្វើឱ្យមន្ត្រីតៃវ៉ាន់ខ្លះ ទាញការព្រួយបារម្ភថា ចិនអាចនឹងយកដំណើរនេះជាលេស ដើម្បីធ្វើសមយុទ្ធយោធាណាមួយជាថ្មីទៀត ជុំវិញកោះតៃវ៉ាន់។
អនុប្រធានាធិបតីតៃវ៉ាន់ទៅដល់ទីក្រុងញូវយ៉ក ធ្វើឱ្យចិនខឹងសម្បារ

លោក William Lai ដែលជាបេក្ខជនប្រធានាធិបតីជួរមុខសម្រាប់ការបោះឆ្នោតនាខែមករាខាងមុខ បន្ទាប់ពីលោកស្រីសៃ អ៊ុនវេន បានប្រកាសពីដំណើរមកកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីចុះចត និងឈប់សម្រាក មុននឹងបន្តដំណើរទៅកាន់ទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ដើម្បីពិធីស្បថចូលកាន់តំណែងប្រធានាធិបតីរបស់នេះនៅសប្តាហ៍ក្រោយ។
ទោះយ៉ាងណា បើយោងតាមក្រុមមន្ត្រីតៃវ៉ន់ឱ្យដឹងថា ទាំងតៃវ៉ាន់ និងសហរដ្ឋអាមេរិកមិនបានផ្តល់ព័ត៌មានលម្អិតច្បាស់លាស់អំពីកាលវិភាគថានឹងអាចជួបមន្ត្រីអាមេរិកណានោះទេ ក្នុងអំឡុងពេលលោកឈប់សម្រាកនៅទីក្រុងញូវយ៉កនេះ។ តែយ៉ាងណា លោកស្រី Laura Rosenberger ប្រធានវិទ្យាស្ថានអាមេរិចនៅតៃវ៉ាន់ (AIT) ដែលជាអង្គការគ្រប់គ្រងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក អនុវត្តលើទំនាក់ទំនងក្រៅផ្លូវការជាមួយតៃវ៉ាន់បាននិយាយថា គាត់នឹងជាមួយលោក Lai នៅទីក្រុង San Francisco។

តាមប្រភពពីមន្ត្រីតៃវ៉ាន់ដដែល ប្រទេសចិនទំនងជានឹងចាប់ផ្តើមសមយុទ្ធយោធានៅសប្តាហ៍ក្រោយនៅជិតកោះតៃវ៉ាន់ ដោយប្រើការឈប់សម្រាករបស់លោក Lai នៅសហរដ្ឋអាមេរិក ជាលេសដើម្បីបំភិតបំភ័យប្រជាជនតៃវ៉ាន់ មុនការបោះឆ្នោតនៅឆ្នាំក្រោយ។ ប៉ុន្តែមុនចាកចេញពីតៃវ៉ាន់ លោក William Lai បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងទៅទីក្រុងញូវយ៉កសិន តែមិនមានអ្វីលើសពីដំណើរចុះចតឡើយ។ លោកបាននិយាយថា លោកនឹងប្រើប្រាស់ដំណើរទស្សនកិច្ចនៅប៉ារ៉ាហ្គាយមិនត្រឹមតែធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសនេះប៉ុណ្ណោះទេ ប៉ុន្តែថែមបង្កើនទំនុកចិត្តលើខ្លួនឯងជាមួយប្រទេសផ្សេងទៀត និងជួបជាមួយគណៈប្រតិភូមកពីដៃគូដែលមានគំនិតដូចគ្នា។ ការណ៍នេះនឹងអនុញ្ញាតឱ្យសហគមន៍អន្តរជាតិយល់ថា «តៃវ៉ាន់ជាប្រទេសដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្ស និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការអន្តរជាតិ»។
ប្រភពបីបានប្រាប់រ៉យទ័រថា រដ្ឋបាលលោក Biden មានបំណងចង់រក្សាដំណើរទស្សនកិច្ចរបស់លោក Lai ឱ្យមានលក្ខណៈស្ងប់ស្ងាត់ ដើម្បីកុំឱ្យមានភាពតានតឹងនៅមុនការបោះឆ្នោតរបស់តៃវ៉ាន់ និងដើម្បីរក្សាសន្ទុះប្រក្រតីភាពនៃទំនាក់ទំនងចិន និងអាមេរិកនាពេលថ្មីៗនេះ។ ក្នុងនោះ រួមបញ្ចូលទាំងការរំពឹងទុកនៃដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ដែលអាចត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំចិន Xi Jinping នៅឆ្នាំនេះផងដែរ៕




អត្ថបទបន្ទាប់


ចិនស្នើឱ្យភាគីហ្វីលីពីនចូលរួមសហការគ្នា ដោះស្រាយភាពតានតឹងនៅសមុទ្រចិនខាងត្បូង

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជំរុញប្រទេសហ្វីលីពីន ឱ្យធ្វើការជាមួយប្រទេសចិន ដើម្បីស្វែងរកមធ្យោបាយរួមដ៏មានប្រសិទ្ធភាពមួយ ដើម្បីបន្សា…

តើកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមអ្វីខ្លះ ដើម្បីអាចស្តារ និងធានាបាននូវភាពប្រកួតប្រជែងក្នុងវិស័យវាយនភណ្ឌកាត់ដេរ?

វិស័យវាយនភណ្ឌកាត់ដេរ គឺជាវិស័យដ៏សំខាន់មួយក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា ក៏ប៉ុន្តែបច្ចុប្បន្នការបញ្ជាទិញនៅក្នុងវិស័យនេះហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ