ការកាត់បន្ថយបុគ្គលិកតំណែងថ្នាក់ដឹកនាំទាំងនេះ ធ្វើឡើងបន្ទាប់ពី Thai Airways ត្រូវបានតុលាការក្ស័យធនកណ្តាលរបស់ថៃ (Central Bankruptcy Court) ស្នើឲ្យបញ្ជូនផែនការស្តារនីតិសម្បទាអាជីវកម្មរបស់ខ្លួននៅមុខដើម ខែមិនាខាងមុខ ដែលជាថ្ងៃកំណត់ចុងក្រោយ។
ក្រៅពីនោះ ក្រុមហ៊ុនអាកាសចរណ៍ថៃដ៏ធំមួយនេះ ក៏បានប្រកាសពីវិធានកានៃការធ្វើកិច្ចព្រមព្រៀងលាលែងពីការងារដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលិកណា ដែលចង់លាឈប់អំឡុងវិបត្តិកូវីដ១៩ តែមិនទាន់ដល់កុងត្រាការងារ។ យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបញ្ជាក់ទេថា មានបុគ្គលិកប៉ុន្មាននាក់ បានដាក់ពាក្យស្នើសុំនោះ។
គួររំឭកផងដែរថា ប្រសិនបើភាគច្រើននៃម្ចាស់បំណុលរបស់ Thai Airways ឯកភាពនឹងផែនការអាជីវកម្មថ្មីរបស់ក្រុមហ៊ុន នោះតុលាការនឹងអនុញ្ញាតឲ្យ ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ ដំណើរការអាជីវកម្មទៅតាមផែនការថ្មីរបស់ខ្លួន ប៉ុន្តែប្រសិនបើ ភាគច្រើនបដិសេធ នោះបញ្ជាក់ថា Thai Airways នឹងត្រូវប្រកាសក្ស័យធន់ភ្លាមៗតែម្តង។
សូមបញ្ជាក់ថា គិតមទល់ដើមឆ្នាំ២០២១នេះ ថៃមានអ្នកបាត់បង់ការងារក្នុងវិស័យទេសរណ៍កើនឡើង១លាននាក់ថែមទៀត ដោយសារតែរលកឆ្លងថ្មី នៃកូវីដ១៩ កំពុងបោកបក់ក្នុងសហគមន៍យ៉ាងខ្លាំង៕