ប្រទេសថៃ

ថៃកំពុងជំរុញផែនការវិនិយោគលើវិស័យថាមពល ដើម្បីបង្កើតប្រាក់ចំណូលដល់ជិត៥ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ច


នាយកដ្ឋានអាជីវកម្មថាមពលថៃបានអះអាងថា អាជ្ញាធរថាមពលពាក់ព័ន្ធនានាកំពុងបន្តការជំរុញការអនុវត្តផែនការប្រេងជាតិដែលមានគោលបំណងបង្កើតប្រាក់ចំណូលរហូតដល់ចំនួន ១៧០ ពាន់លានបាត ឬជិត ៥ ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ។ ផែនការនោះក៏មានគម្រោងអភិវឌ្ឍន៍បន្ថែមទៀតលើផ្នែកថាមពលស្អាតដែរ។ ដើម្បីសម្រេចតាមផែនការនេះ ថៃក៏ត្រូវការថវិកាដ៏ច្រើនសន្ធឹកដែរ។
ថៃជំរុញផែនការទាញចំណូលពីវិស័យថាមពលឱ្យដល់ជិត ៥ ពាន់លានដុល្លារ
ដោយ

ការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា ដើម្បីសម្រេចតាមគម្រោងបង្កើនចំណូលពីវិស័យថាមពលឱ្យដល់ ៥ ពាន់លានដុល្លារ តាមផែនការប្រេងជាតិ រដ្ឋាភិបាលថៃត្រូវអនុម័តនូវកញ្ចប់ថវិការមួយដែលមានតម្លៃប្រមាណជាជិត ៣៥ ពាន់លានបាត ឬប្រហែល ១ ពាន់លានដុល្លារ។

ប្រភពដដែលបានបន្តថា គម្រោងនេះត្រូវតែឆ្លងកិច្ចពិភាក្សាក្នុងគណៈរដ្ឋមន្រ្តី ហើយនឹងអនុម័តឲ្យបាននៅក្នុងរង្វង់ដើមខែសីហាខាងមុខ ប្រសិនបើដំណើរនៃគម្រោងនេះវាប្រព្រឹត្តទៅដោយរលូន។

លោកស្រី ណាន់ធិកា ថាងស៊ូផានិច ( Nanthika Thangsupanich) អគ្គនាយិកានៃអគ្គនាយកដ្ឋានអាជីវកម្មថាមពលថៃបានអះអាងថា គម្រោងនេះនឹងត្រូវដំណើរការអនុវត្តសន្សឹមៗរហូតដល់ឆ្នាំ២០២៦ ដោយផ្តោតលើការរៀបចំទុនបម្រុងប្រេងឱ្យបានគ្រប់គ្រាន់សម្រាប់សន្តិសុខថាមពល និងការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាត។

លោកស្រីបានបន្តថា តាមផែនការដែលបានគ្រោងទុក គម្រោងក៏នឹងរួមបញ្ចូលទាំងការលើកកម្ពស់ការប្រើប្រាស់ជីវឥន្ធនៈសម្រាប់យន្តហោះ ក៏ដូចជាការបង្កើនបរិមាណជីវឥន្ធនៈដែលលាយជាមួយប្រេងសាំង និងម៉ាស៊ូត ព្រមទាំងការគាំទ្រគម្រោងរថយន្តប្រើភ្លើងអាគុយ។

លោកស្រី ណាន់ធិកា បាននិយាយថា ការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសថៃបានកើនឡើងជាង ៣ ភាគរយ ក្នុងអំឡុងពេលបួនខែដំបូងនៃឆ្នាំ ២០២៣ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងស្រុក។ លោកស្រីបានបញ្ជាក់ថា ការប្រើប្រាស់ផលិតផលប្រេងចម្រាញ់ រួមមានប្រេងសាំង ប្រេងយន្តហោះ, ហ្គាស, និងឧស្ម័នធម្មជាតិជាដើម បានកើនឡើងដល់ជិត ១៦០ លានលីត្រក្នុងមួយថ្ងៃ (MLD) ខណៈដែលឆ្នាំមុនបរិមាណប្រើប្រាស់មានតែ ១៥៤ លានលីត្រក្នុងមួយថ្ងៃ។ កាលពីឆ្នាំ២០១៩ បរិមាណប្រើប្រាស់ប្រេងឥន្ធនៈគឺមានត្រឹមតែ ១៥៨ លានលីត្រក្នុងមួយថ្ងៃ៕




អត្ថបទបន្ទាប់


អាមេរិកប្រាប់កម្ពុជាថា កិច្ចព្រមព្រៀងនាវាមុជទឹក AUKUS មិនមែនជាការរីកសាយភាយអាវុធនុយក្លេអ៊ែរទេ

ព័ត៌មាន
សហរដ្ឋអាមេរិកបានឆ្លើយតបនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីដើមសប្តាហ៍នេះថា សម្ព័ន្ធភាពសន្តិសុខត្រីភាគីរវាងអូ…

អេសស៊ីជី (SCG) រៀបចំការប្រកួតវិញ្ញាសាផ្នែកបេតុងថ្នាក់ជាតិវគ្គផ្ដាច់ព្រាត់

ព័ត៌មាន
អេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រាត់ការប្រកួតវិញ្ញាសាបេតុងថ្នាក់ជាតិ កាលពីថ្ងៃទី ០៨ ខែមិថុនា នៅឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ