សមាគមផលិតស្រោមដៃកៅស៊ូថៃ បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ ថៃត្រូវតែជំរុញការវិនិយោគ និងពង្រឹងភាពប្រកួតប្រជែងនៅក្នុងវិស័យមួយនេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
បើតាមប្រធានសមាគមខាងលើ បានសង្កត់ធ្ងន់ថា សម្រាប់គោលដៅរយៈពេលវែង ថៃ នឹងចាប់យកចំណែកទីផ្សារស្រោមដៃកៅស៊ូ នៅលើសកលលោក ឲ្យបាន ៤០%។
ការកំណត់យ៉ាងដូច្នេះ កើតមានឡើងនៅពេលដែល តម្រូវការប្រើប្រាស់ស្រោមដៃកៅស៊ូ កើនឡើងដល់ទៅ ២០% អំឡុងពេលផ្ទុះឡើងនៃវិបត្តិមេរោគកូវីដ១៩ ហើយតម្រូវការនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើង ១០%បន្ថែមទៀត នៅក្នុងឆ្នាំ ២០២១ខាងមុខ។
យ៉ាងណាក៏ដោយ វិស័យឯកជនបន្តអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឲ្យជួយផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់វិស័យនេះ និងពង្រីកការវិនិយោគបន្ថែម ក៏ដូចជាជួយសម្រាលបន្ទុកផ្លូវច្បាប់ដល់ក្រុមហ៊ុនដែលចាប់ផ្តើមវិនិយោគថ្មីៗ។
គួរជម្រាបដែរថា ប្រទេសថៃ គឺជាអ្នកផលិត និងនាំចេញស្រោមដៃកៅស៊ូធំជាងគេបំផុតលំដាប់ទី២ លើសកលលោក ដែលមានសមត្ថភាពផលិតបាន ៤៦ពាន់លានឯកតាក្នុងមួយឆ្នាំ ដោយក្នុងនោះ ៩០% នៃផលិតផលសម្រេច គឺសម្រាប់នាំចេញ៕