ព្រះរាជក្រឹត្យរំលាយសភា

ព្រះមហាក្សត្រថៃចេញព្រះរាជក្រឹត្យរំលាយសភានៅមុនការបោះឆ្នោតសកល ក្នុងខែឧសភាខាងមុខ


ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជីរ៉ាឡុងកន បានចេញព្រះរាជក្រឹត្យស្តីពីការរំលាយសភាថៃ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ឲ្យមានការបោះឆ្នោតជាតិ ដែលនឹងឈានមកដល់នៅខែឧសភាខាងមុខ។ នេះបើតាមការប្រកាសដែលបានចេញផ្សាយនៅលើព្រឹត្តិបត្រព័ត៌មាននៃព្រះបរមរាជវាំង The Royal Gazette និងត្រូវបានចុះផ្សាយបន្ដដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ថៃត្រៀមរំលាយសភានៅមុនការបោះឆ្នោត! រូបភាព រ៉យទ័រ
ដោយ

ព្រះរាជក្រឹត្យរំលាយសភាដែលចេញនៅថ្ងៃទី១៧ ខែមីនា បានចូលជាធរមាននៅថ្ងៃច័ន្ទ ទី ២០ខែមីនា។ រដ្ឋធម្មនុញ្ញថៃចែងថា ការបោះឆ្នោតត្រូវធ្វើឡើងនៅចន្លោះពី ៤៥ ទៅ ៦០ ថ្ងៃ បន្ទាប់ពីការរំលាយសភា។ ដូចនេះវាមានន័យថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ៤ ដល់ថ្ងៃទី១៩ ខែឧសភាខាងមុខនេះ។

ទោះយ៉ាងណា កាលបរិច្ឆេទពិតប្រាកដនៃការបោះឆ្នោតនឹងត្រូវប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ ហើយនឹងត្រូវបានចុះផ្សាយក្នុងព័ត៌មាននៅពេលក្រោយទៀត។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានស្នើសុំព្រះរាជក្រឹត្យពីព្រះមហាក្សត្រថៃក្នុងការរំលាយសភា មុនពេលបញ្ចប់អាណត្តិរយៈពេល ៤ ឆ្នាំរបស់រដ្ឋាភិបាលរបស់លោក នៅថ្ងៃទី ២៣ ខែមីនានេះ។

គួរជម្រាបផងដែរថា ប្រទេសថៃបានរៀបចំការបោះឆ្នោតជាតិរបស់ខ្លួននៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ដែលជាការផ្លាស់ប្តូរពីរបបយោធាជិតប្រាំឆ្នាំឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញ។

ទន្ទឹមគ្នានេះ រដ្ឋធម្មនុញ្ញនៃប្រទេសថៃបច្ចុប្បន្នផ្តល់អំណាចភាគច្រើនដល់ព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់ក្នុងប្រព័ន្ធនីតិបញ្ញត្តិ នៃប្រទេសមួយនេះ ដែលមានតួនាទីជ្រើសរើសនាយករដ្ឋមន្ត្រីរួមគ្នា ជាមួយសភាតំណាង ឬរដ្ឋសភា។

លោកប្រាយុទ្ធ ចាន់អូចារ កាលពីថ្ងៃទី ២០ មីនា បាននិយាយអរគុណទៅកាន់សមាជិកសភា សម្រាប់បំពេញការងារនៅក្រោមការដឹកនាំរបស់លោកនៅរយៈពេល៤ឆ្នាំកន្លងមកនេះ។ លោកសង្កត់ធ្ងន់ទៀតថា លោកមិនមានជម្លោះជាមួយនរណាម្នាក់នោះទេ នៅក្នុងអំឡុងពេលធ្វើការនៅក្នុងសភានេះ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


តើលោក ស៊ី ជីនពីង បានពិភាក្សាជាមួយលោក ពូទីនអ្វីខ្លះ នៅវិមានក្រឹមឡាំង ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន?

ព័ត៌មាន
លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូកាលពីរសៀលថ្ងៃចន្ទទី ២០ខែមីនា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃនៅប្រទេសរុស្ស៊ី តបត…

ចិនបន្តឈរលំដាប់កំពូលនៅក្នុងតារាងវិនិយោគទុនបរទេសនៅក្នុងប្រទេសថៃ

ព័ត៌មាន
វិនិយោគទុនចិនបានបន្តឈរនៅលើកំពូលតារាង នៃការវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងតំបន់ឧស្សាហកម្មនៃប្រទេសថៃកាលពីខែកុម្ភៈកន្លងទៅ ដោយមានចំណែកដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ